កងទ័ពអវកាសអាមេរិក (Space Force) ទើបបង្កើតបាន៣ឆ្នាំ ប៉ុន្តែសមត្ថភាពគ្រប់ជ្រុងជ្រោយ

កងកម្លាំងទ័ពសម្រាប់ទីអវកាសអាមេរិកដែលហៅកាត់ថា USSF (The United State Space Force) គឺជាកងកម្លាំងដាច់ដោយឡែកមួយក្នុងចំណោមកងកម្លាំងយោធាទាំង៨អង្គភាពរបស់ប្រទេស ហើយក៏ជាអង្គភាពទ័ពអវកាសដែលមានភាពឯករាជ្យជាងគេបំផុតតែមួយគត់លើពិភពលោកផងដែរ ពីព្រោះថាមិនស្ថិតនៅក្រោមចំណុះអង្គភាពណាផ្សេងក្រៅតែពីកងកម្លាំងទ័ពអាកាសអាមេរិក US Air Force ឡើយ។

ថ្វីត្បិតតែជាអង្គភាពថ្មីទើបតែបានបង្កើតឡើងកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ឬអាយុកាលប្រមាណជា៣ឆ្នាំក្តី ប៉ុន្តែ USSF ត្រូវបានទទួលកញ្ចប់ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់រៀបចំការងារបានយ៉ាងល្អឥតខ្ជោះ និងគ្រប់ជ្រុងជ្រោយបំផុតចាប់រាប់តាំងតែពីចំនួនយោធាដែលធ្វើការ និងបេសកកម្មការងារដែលត្រូវបំពេញ។

USSF មានចំនួនយោធាសរុបគិតត្រឹមពេលនេះ ៨ ៦០០នាក់មកហើយ និងកំពុងប្រតិបត្តិការងារជាមួយនឹងយានអវកាសសម្រាប់តែអង្គភាពប៉ុណ្ណោះដល់ទៅ៧៧គ្រឿងដែលក្នុងនោះស្ថិតនៅក្នុងគោលបំណងនៃកម្មវិធីជាច្រើនបូករួមទាំង GPS, Space Fence, military satellite communications constellations, X-37B spaceplanes, U.S. missile warning system, U.S. space surveillance network,និង the Satellite Control Network ជាដើម។

ទោះបីជាយ៉ាងណាក្តី USSF មានដានជាប់ជាមួយនឹងអាមេរិកតាំងពីរយូរមកហើយ ពោលគឺតាំងតែពីឆ្នាំ១៩៤៥ ក្នុងសម័យសង្គ្រាមត្រជាក់មកម្ល៉េះ ប៉ុន្តែស្ថិតនៅក្នុងកិច្ចការងារមួយចំណែកតូចប៉ុណ្ណោះនៃអង្គការកងទ័ពអាកាសអាមេរិក ហើយជាបន្តបន្ទាប់កិច្ចការងាររបស់វាបានដើរតួយ៉ាងសំខាន់នៅក្នុងយុទ្ធសាស្ត្រនិងគោលនយោបាយការពារជាតិរបស់អាមេរិកផងទើបបានធ្វើឲ្យ USSF កាន់តែរីកធំធាត់ឡើងរហូតក្លាយទៅជាអង្គភាពមួយមានរចនាសម្ព័ន្ធធំដូចទៅនឹងអង្គភាពទាំង៧ផ្សេងទៀត។

តួនាទីរបស់ USSF បច្ចុប្បន្នត្រូវបានពណ៍នាយ៉ាងលំអិតនៅក្នុងរដ្ឋាភិបាលអាមេរិកដែលក្នុងនោះមានត្រួសៗដូចជាកិច្ចការងារសម្រាប់សន្តិសុខនៅទីអវកាស Space Security, Space Combat Power Projection, Space Mobility and Logistics, Information Mobility និង Space Domain Awareness ។ គួរឲ្យដឹងដែរថា USSF របស់អាមេរិកជារៀងរាល់ឆ្នាំគឺតែងតែទទួលបាននូវកញ្ចប់ថវិកាសម្រាប់ចំណាយដល់ទៅរាប់ពាន់លានដុល្លារហើយជាក់ស្តែងសម្រាប់ឆ្នាំ២០២៣ខាងមុខនេះវិញសភាអាមេរិកទើបតែបានអនុម័តកញ្ចប់ថ្មីរួចរាល់ហើយដែលមានរហូតទៅដល់២៤,៥ពាន់លានដុល្លារដែលក្នុងនោះមាន៣,៦ពាន់លានដុល្លារសម្រាប់ចំណាយលើសេវាកម្មបាញ់បង្ហោះផ្កាយរណប ៤ពាន់លានដុល្លារសម្រាប់ប្រតិបត្តិការនិងការមើលថែយានអវកាសចំណែក១ពាន់លានដុល្លារសម្រាប់ប្រាក់ខែយោធាទាំង៨៦០០នាក់ហើយចុងក្រោយគឺ ១៥,៨ពាន់លានដុល្លារសម្រាប់តែកិច្ចការងារស្រាវជ្រាវអភិវឌ្ឍ ធ្វើតេស្តបច្ចេកវិទ្យា និងអាវុធសម្រាប់កងកម្លាំងទ័ពអវកាសប៉ុណ្ណោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ