ហាណូយ ៖ តាមរយៈវិស័យសំខាន់ៗមួយចំនួនរបស់ប្រទេសវៀតណាមត្រូវបានអ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជួយឲ្យប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះដើរតួជំនួសតំណែងចិនបានក្នុងនាមជាមជ្ឈមណ្ឌលនៃសង្វាក់ផលិតកម្មរបស់ពិភពលោកនាពេលខាងមុខ។

ផលប៉ះពាល់ដែលបណ្តាលមកពីការរាតត្បាតនៃវីរុសកូវីដបានបង្កការរំខានទៅដល់ដំណើរការសេដ្ឋកិច្ចរបស់ប្រទេសចិនយ៉ាងខ្លាំងក្លាហើយបន្ថែមលើសពីនេះគោលនយោបាយដែលមិនអាចព្យាករណ៍ទុករបស់ចិនកំពុងបានធ្វើឲ្យមានការសម្រេចចិត្តឡើងវិញជាច្រើនពីសំណាក់បណ្តាក្រុមហ៊ុនអន្តរជាតិធំៗនិងសំខាន់ៗរបស់ពិភពលោកចំពោះសង្វាក់ផលិតកម្មពួកគេ។

សម្រាប់ប្រទេសវៀតណាមនៅត្រីមាសដំបូងឆ្នាំនេះ កំណើនសេដ្ឋកិច្ចបានបង្កើនទំនុកចិត្តយ៉ាងខ្លាំងចំពោះបណ្តាក្រុមអ្នកវិនិយោគបរទេស ជាពិសេសក្នុងពេលដែលសិទ្ធិក្នុងការទិញដីកាន់តែទូលាយប្រាក់កម្រៃនៃកម្មករមានការតម្លៃធូរថ្លៃ ហើយប្រតិបត្តិការចំណាយនានាក៏មានការប្រកួតប្រជែង ជាពិសេសសម្រាប់រោងចក្រ និងឃ្លាំង បានក្លាយទៅជាកត្តាទាក់ទាញដ៏សំខាន់បំផុតដែលជាក់ស្តែងវត្តមាននៃក្រុមហ៊ុនធំៗកំពុងធ្វើអាជីវកម្មនៅទីនេះរួមមានដូចជា Samsung, Foxconn, Xiaomi, IBM, Microsoft, Nestle, Procter & Gambles, Pepsico, Unilever, Nike និង Honda។
កត្តាគួរឲ្យកត់សំគាល់ផ្សេងទៀតដែលអាចបញ្ជាក់ពីស្ថានភាពរវាងចិន និងវៀតណាមនោះគឺថានៅត្រីមាសដំបូងឆ្នាំ២០២២ សេដ្ឋកិច្ចរបស់វៀតណាមបានទទួលកំណើនដល់៥ភាគរយធៀបទៅនឹងចិនដែលទទួលបានត្រឹមតែ៤,៨ភាគរយ។ ពាណិជ្ជកម្មដោយបរទេសនៅក្នុងប្រទេសវៀតណាមគិតត្រឹមពេលវេលាដូចគ្នានេះមានការកើនឡើងដល់១៧៦,៣៥ពាន់លានដុល្លារស្ថិតនៅក្នុងអត្រាកំណើន១៤.៤ភាគរយ ខណៈដែលចិនទទួលបានត្រឹមតែ១០,៧ភាគរយ។
បើក្រឡេកមើលទៅលើភូមិសាស្ត្រនយោបាយវិញ វៀតណាមកំពុងទទួលបានផលចំណេញយ៉ាងខ្លាំងពីជម្លោះពាណិជ្ជកម្មដែលបានកើតឡើងរវាងអាមេរិក និងចិនកាលពីឆ្នាំ២០១៨ ដែលមិនត្រឹមតែវៀតណាមនោះទេ សូម្បីតែមិកស៊ិកូក៏បានទទួលអត្ថប្រយោជន៍មួយចំនួនធំពីការទាស់ទែងគ្នារវាងមហាយក្សទាំងពីរផងដែរ។
ពាណិជ្ជកម្មរវាងវៀតណាម និងអាមេរិកមានការកើនឡើងឥតឈប់ឈរចាប់តាំងតែពីឆ្នាំ២០១៨ ហើយទិន្នន័យចុងក្រោយបានបង្ហាញថាទំហំនាំចេញរបស់វៀតណាមមានការកើនឡើងខ្លាំងលើសការនាំចូលដល់ទៅ៨១ពាន់លានដុល្លារគិតត្រឹមឆ្នាំ២០២១ ខណៈដែលកាលពីឆ្នាំ២០២០វៀតណាមធ្វើបាន៦៣ពាន់លានដុល្លារ។ អ្នកវិភាគជាច្រើនបានជឿជាក់ថា នាពេលខាងមុខ វៀតណាមនឹងបន្តរក្សាភាពទាក់ទាញចំពោះការវិនិយោគពីបរទេស ហើយភាគច្រើនជាទិសដៅសម្រាប់ការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ ក្នុងពេលដែលការប្រកួតប្រជែងសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយនៅតែបន្តកើតមានឡើងដូចសព្វថ្ងៃនេះ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content