សហគ្រិនស្តី្រក្នុងភូមិក្រីក្រមួយនៅប្រទេសចិនកែប្រែវាសនាកន្លែងកំណើតក្លាយជាភូមិគំរូកាត់បន្ថយភាពក្រីក្រីស្ទើរសូន្យត្រឹមពេល៣ឆ្នាំ

ភូមិ Waipula ដែលទីកន្លែងប្រមូលផ្តុំនៃជនជាតិដើមចិន Yi នៅក្នុងខេត្ត Yunnan និងជាទីកន្លែងដែលមានអត្រាពលរដ្ឋក្រីក្របំផុតកាលពី៥ឆ្នាំមុន ខណៈដែលកាលពីឆ្នាំ២០១៧ ពលរដ្ឋស្ទើរតែ ១ ភាគ ៣ ដែលស្ថិតនៅក្រោមបន្ទាត់នៃភាពក្រីក្រជាច្រើនបានបង្ខំចិត្តនាំគ្នាធ្វើចំណាកស្រុកដោយសង្ឃឹមថាអាចស្វែងរកមុខរបររកស៊ី និងធ្វើការយកប្រាក់ចំណូលបានល្អប្រសើរ។

ទោះបីជាយ៉ាងណាក្តី ក្រោយមានកម្មវិធីមួយដែលបានរៀបចំឡើងដោយអង្គការសហប្រជាជាតិផ្តោតលើស្ត្រី សហការជាមួយនឹងអជ្ញាធរក្នុងស្រុកដើម្បីបង្កើតបានជាគម្រោងបែបច្នៃប្រឌិតមួយ បង្កើតក្រុមសហគ្រិនជាស្ត្រីដែលរស់នៅក្នុងភូមិក្នុងការទាញយកអត្ថប្រយោជន៍ពីធនធាន និងកេរតំណែលដូនតាជនជាតិ Yi ដែលមានស្រាប់នៅក្នុងភូមិទៅជាប្រាក់ចំណូលដែលមាននិរន្តភាពបំផុតចំពោះពួកគេវិញ។

នៅក្នុងដំណាក់កាលដំបូង សហគ្រិនជាស្ត្រីបាននាំគ្នាចាប់ផ្តើមកែលំអហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងភូមិ រួមទាំងស្ពាន និងការបំភ្លឺដោយអគ្គិសនីនៅពេលយប់ជាមួយនឹងអំពូលសូឡាជាដើម។ បន្ទាប់មកក្រុមស្ត្រីជាសហគ្រិនទាំងនោះក៏បានចាប់ផ្តើមទទួលយកការបណ្តុះបណ្តាលផ្នែកវិស័យទេសចរណ៍ ក៏ដូចជាការធ្វើកសិកម្មប្រកបដោយនិរន្តភាព ហើយឈានទៅដល់ការបង្កើតមជ្ឈមណ្ឌលតាំងពិពណ៍ដែលចាប់យកវប្បធម៍ និងវត្ថុអនុស្សាវរីយ៍បែបជនជាតិដើមរបស់ខ្លួនមួយកន្លែង។

បន្តិចៗម្តង ប្រាក់ចំណូលក៏ចាប់ផ្តើមហូរចូលក្នុងសេដ្ឋកិច្ចរបស់ភូមិ Waipula ទាំងការផ្គត់ផ្គង់ផលិតកសិកម្មទៅឲ្យសេវាកម្មបម្រើសេវាកម្មទេសចរណ៍ ដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងតាមរយៈការផ្តល់សេវាកម្មទេសចរណ៍ផ្សេងទៀត ព្រមទាំងការលក់វត្ថុអនុស្សាវរីយ៍ធ្វើពីដៃជាច្រើនប្រភេទ។

គួរឲ្យដឹងដែរថា ត្រឹមដំណាក់កាលដំបូងនៃផែនការមេក្នុងគម្រោងប៉ុណ្ណោះ ភូមិដ៏ក្រីក្រមួយនេះបានកែប្រែមុខមាត់ទៅជាភូមិដែលមានអត្រាក្រីក្រស្ទើរស្មើសូន្យក្នុងរយៈពេលត្រឹមតែ៣ឆ្នាំប៉ុណ្ណោះហើយថែមទាំងអាចជួយផ្តល់ការងារជូនពលរដ្ឋចំណាកស្រុកផ្សេងទៀត ទាំងការងារពេញម៉ោង និងការងារក្រៅម៉ោងទៀតផងដែរ។

ក្រុមសហគ្រិនជាស្ត្រីរបស់ភូមិ Waipula បានទទួលការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ក្រុមអង្គការអន្តរជាតិ និងមជ្ឈដ្ឋានជុំវិញរបស់ពួកគេ និងត្រូវបានគេចាត់ទុកថាជាអ្នកនាំមុខគេដ៏សំខាន់មួយនៅក្នុងកិច្ចការងារអភិវឌ្ឍគោលដៅអេកូទេសចរណ៍របស់ប្រទេសចិន ស្របទៅនឹងពាក្យស្លោកបុរាណរបស់ចិនមួយឃ្លាដែលនិយាយថា «ក្នុងនាមជាស្ត្រីម្នាក់ អាចជះឥទ្ធិពលដល់វាសនា និងអនាគតកូនចៅរបស់ពួកគេដល់ទៅ៣ជំនាន់»៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប​ ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/02/2026

អតិថិជន​ប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ

សហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្តផ្នែកពន្ធដារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្តីពីការលើកទឹកចិត្តពន្ធដារចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបរហូតដល់ដំណាច់ឆ្នាំ២០២៦

អាម៉េរិក កំពុងចោទមហាអំណាចចិនថា កំពុងជ្រៀតជ្រែកអធិបតេយ្យនៃផែយុទ្ធសាស្ត្ររបស់ប្រទេសប៉េរូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

សហរដ្ឋអាម៉េរិក បានចោទមហាអំណាចចិន កំពុងព្យាយាមលួចយកអធិបតេយ្យភាពនៃផែសមុទ្រទឹកជ្រៅដ៏សំខាន់មួយប្រទេសប៉េរូ ដែលមានឈ្មោះថា Chancay

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/02/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

មេដឹកនាំបារាំង និងឥណ្ឌា ជួបពិភាក្សាគ្នាពង្រឹងទំនាក់ទំនង និងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែស៊ីជម្រៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កាលពីថ្ងៃអង្គារ៍ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅទីក្រុងបុមបៃសម្រាប់កិច្ចពិភាក្សាទ្វេភាគីក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ច និងយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ ខណៈដែលប្រទេសទាំងពីរស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធចំពេលមានភាពមិនប្រាកដប្រជាជាសកល និងបញ្ហាភូមិសាស្ត្រនយោបាយ

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

មិនធ្លាប់មានទេ ! រដ្ឋាភិបាលចិន នឹងអនុវត្តពន្ធសូន្យលើការនាំចូលពីទ្វីបអាហ្វ្រិកចំនួន ៥៣ ប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/02/2026

កាលពីថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅនេះ ចិនបានប្រកាសថា ខ្លួននឹងអនុវត្តទាំងស្រុងនូវពន្ធ ០% សម្រាប់ការនាំចូលពីប្រទេសចំនួន ៥៣ នៅទ្វីបអាហ្វ្រិកចូលជាធរមានចាប់ពីថ្ងៃទី ១ ខែឧសភា

កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/02/2026

សភាពាណិជ្ជកម្មកម្ពុជា ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជានិង IBC នឹងរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជាអាស៊ាន ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ

ខេត្តកំពត​ ទទួលបាន​ការ​វិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស​ចំនួន​ ២ បន្ថែមទៀត​ ជាមួយទុនជិត ២០០លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/02/2026

ដើមឆ្នាំ ២០២៦នេះតំបន់​សេដ្ឋកិច្ចពិសេសចំនួន​២ នៅខេត្ត​កំពត​ ត្រូវ​បានគណៈកម្មាធិការ​វិនិយោគ អនុម័ត​ជាផ្លូវការ​ការ​ដែលមានទុនជិត​២០០លានដុល្លារ..

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី