បណ្តាញសារព័ត៌មានល្បីៗលើពិភពលោកបង្ហាញពីមូលហេតុមួយចំនួនដែលធ្វើឱ្យតម្លៃទីផ្សារប្រេងឡើងថ្លៃ

បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី Armenia News បានរាយការណ៍ថា តម្លៃទីផ្សារប្រេង​អាចកើនឡើងដល់ ១២០ ដុល្លារក្នុង ១​ បារ៉ែល ហើយតម្លៃនេះអាចនៅថេរក្នុងរយៈពេលយូរ ដោយសារមូលហេតុមួយចំនួន។

ក្នុងចំណោមការទណ្ឌកម្មទាំងអស់របស់សហភាពអឺរ៉ុប EU ចាប់ពីថ្ងៃ ៥ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ គឺការដាក់បំរាមហាមឃាត់ការនាំចូលប្រេងឆៅរុស្ស៊ីតាមសមុទ្រ នឹងក្លាយទៅជាហានិភ័យដែលខ្ពស់ជាងគេបំផុត។ ការធ្លាក់ចុះយ៉ាងខ្លាំងនៃការផ្គត់ផ្គង់ពីរុស្ស៊ី ដែលជាអ្នកផ្គត់ផ្គង់ដ៏ធំរបស់អឺរ៉ុប នឹងធ្វើឱ្យតម្លៃប្រេងកើនឡើងខ្លាំង ហើយតម្លៃនឹងរឹតប្រឈមមុខនឹងសម្ពាធថ្មីៗទៀតនៅក្នុងខែកុម្ភៈ។ អឺរ៉ុបនឹងត្រូវកាត់ផ្តាច់ខ្លួនចេញពីប្រភពផ្គត់ផ្គង់ថាមពលក្នុងរយៈពេលដ៏យូរ និងត្រូវពឹងផ្អែកលើអ្នកផ្គត់ផ្គង់ដែលនៅឆ្ងាយទៀត ដូចជា សហរដ្ឋអាមេរិក និងប្រទេសខាងមជ្ឈិមបូព៌ាជាដើម។

មួយវិញទៀតនោះ ការផលិតប្រេងឆៅរបស់រុស្ស៊ីគឺទាបជាង ៥០០​​ ០០០ បារ៉ែលក្នុងមួយថ្ងៃ ហើយអាចធ្លាក់ចុះទៀតនៅដើមឆ្នាំក្រោយ ដោយសារទណ្ឌកម្មការហាមឃាត់ប្រេងឥន្ធនៈបង្ខំឱ្យរោងចក្រចម្រាញ់ប្រេងរុស្ស៊ីកាត់បន្ថយការផលិត។ ការបាត់បង់បរិមាណផ្គត់ផ្គង់ខ្ពស់ពីរុស្ស៊ីក្នុងរយៈពេលដ៏យូរមួយនឹងក្លាយជាការប៉ះទង្គិចដ៏ធំដល់ការផ្គត់ផ្គង់ប្រេងពិភពលោក ហើយវាបង្កជាហានិភ័យដ៏ធំបំផុតសម្រាប់ទីផ្សារផងដែរ។ ទន្ទឹមនឹងនេះ ប្រទេសលោកខាងលិចបានបញ្ចេញជំនួយ និងការបន្ធូរបន្ថយពន្ធពីរដ្ឋាភិបាល ដើម្បីជួយប្រជាជនបង់វិក្កយបត្ររបស់ពួកគេ និងទប់ទល់ការឡើងថ្លៃនៃចំណាយរស់នៅ ប៉ុន្តែតម្លៃទីផ្សារនឹងកើនឡើងខ្ពស់ដដែលនៅថ្ងៃខាងមុខ។

ក្រៅពីការដាក់ទណ្ឌកម្មរបស់អឺរ៉ុបលើរុស្ស៊ី ផែនការបើកដំណើរការឡើងវិញរបស់ចិន និងការឆ្លើយតបរបស់សហរដ្ឋអាមេរិកចំពោះការសម្រេចចិត្តរបស់អង្គការ OPEC+ អាចនឹងធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះ ឬឡើងថ្លៃខ្លាំងនៅឆ្នាំ២០២៣។ គោលនយោបាយគ្មានកូវីដ-១៩ របស់ចិនអាចបន្ថយហានិភ័យដល់ខាងអឺរ៉ុប ដោយសារតែមានការប្រកួតប្រជែងតិចសម្រាប់ការផ្គត់ផ្គង់ថាមពលពីរុស្ស៊ី ឬពីប្រទេសផ្សេងៗ ប៉ុន្តែប្រសិនបើតម្រូវការនៅចិនស្រាប់តែត្រលប់មកវិញនោះ តម្លៃអាចនឹងឡើងថ្លៃ ហើយការផ្គត់ផ្គង់សកលអាចប្រឈមនឹងឧបសគ្គថែមទៀត ជាពិសេសអាចនឹងប៉ះពាល់ដល់អឺរ៉ុប។

ក្រុមហ៊ុនផលិតប្រេងសំខាន់ៗផ្សេងទៀតរបស់ពិភពលោក OPEC+ និងសហរដ្ឋអាមេរិក អាចបន្ថែមភាពមិនច្បាស់លាស់នៅក្នុងទីផ្សារ ដោយសារក្រុមអ្នកជួញដូរប្រេងបានកាត់បន្ថយកូតាផលិតកម្មរបស់ខ្លួន បង្កើនតម្លៃប្រេង ខណៈដែលអាមេរិកកំពុងបញ្ចេញប្រេងពីប្រេងបម្រុងជាយុទ្ធសាស្ត្រដើម្បីទប់ទល់វិញ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)