បរទេស៖ រដ្ឋសភាជាតិនៃកោះតៃវ៉ាន់កាលពីថ្ងៃចន្ទម្សិលមិញនេះបានឈានទៅដល់ការសម្រេចចិត្តអនុម័តឲ្យប្រើប្រាស់នូវកញ្ចប់ថវិកាជំនួយបន្ថែមទៀតប្រមាណជា 420 ពាន់លាន(លុយតៃវ៉ាន់ NT) ឬស្មើនឹងប្រមាណ 15.2 ពាន់លានដុល្លារសហរដ្ឋអាមេរិកសម្រាប់យកទៅជួយដល់កិច្ចការងារស្តារសេដ្ឋកិច្ចជាតិឡើងវិញ។
តាមរយៈការប្រកាសនេះត្រូវបានគេមើលឃើញថា ធ្វើឡើងនៅបន្ទាប់ពីទទួលរងនូវការវាយប្រហារសាជាថ្មីដោយសារវីរុសរាតត្បាតកូវីដកាលពីប៉ុន្មានសប្តាហ៍ចុងក្រោយនេះដែលវាកាន់តែមានសភាពធ្ងន់ធ្ងរ ហើយកំពុងបានបង្ខំឲ្យសកម្មភាពពាណិជ្ជកម្មនានាជាច្រើនផ្អាកដំណើរការជាបណ្តោះអាសន្ន។
រដ្ឋាភិបាលនៃកោះតៃវ៉ាន់ត្រូវបានគេមើលឃើញថា បានព្យាយាមដោះស្រាយបញ្ហារាតត្បាតនេះជាច្រើនលើកច្រើនសាមកហើយដោយសារតែមានក្តីបារម្ភខ្លាំងចំពោះផលប៉ះពាល់ទៅលើអាជីវកម្មក្នុងស្រុក ជាពិសេសវិស័យនាំចេញដ៏មានសក្តានុពលរបស់ខ្លួនដែលផ្តោតសំខាន់ទៅលើផលិតផលបន្ទះឈីបសម្រាប់ការផលិតឧបករណ៍បច្ចេកវិទ្យា និងរថយន្តដើរដោយថាមពលអគ្គិសនីនៅទូទាំងសកលលោក។
គួរឲ្យដឹងដែរថា ធនាគារកណ្តាលនៃកោះតៃវ៉ាន់កាលពីថ្ងៃចន្ទម្សិលមិញនេះក៏បាននិយាយផងដែរថា ខ្លួននឹងបង្កើនការយកចិត្តទុកដាក់ដោយផ្តោតសំខាន់បំផុតនៅពេលនេះទៅលើកម្រិតនៃផលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិដោយសារបញ្ហាកូវីដ ហើយនឹងប្តេជ្ញាចិត្តក្នុងការធ្វើកិច្ចការងារគ្រប់យ៉ាងដើម្បីអាចធានាឲ្យបាននូវស្ថិរភាពហិរញ្ញវត្ថុជូនចំពោះបណ្តាក្រុមហ៊ុនឯកជននានា ក៏ដូចជាពលរដ្ឋរបស់ខ្លួនផងដែរ។
ដោយឡែកសម្រាប់ស្ថានភាពទីផ្សារភាគហ៊ុនរបស់តៃវ៉ាន់ក៏ត្រូវបានគេមើលឃើញពីភាពរង្គោះរង្គើរកាន់តែខ្លាំងក្រោយកើតមានបញ្ហារាតត្បាតនៃជំងឺកូវីដសាជាថ្មី ដោយក្នុងនោះសន្ទស្សន៍ភាគហ៊ុនរបស់ខ្លួនបានធ្លាក់ចុះមកត្រឹមតែ 1.2 ភាគរយប៉ុណ្ណោះគិតត្រឹមថ្ងៃចន្ទម្សិលមិញនេះ៕


អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ ៖ បទពិសោធន៍ថ្មីនៃការភ្ជាប់បេះដូងជាមួយបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 21/09/2026
សៀមរាប ៖ ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធបានរៀបចំព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីនៅតំបន់អង្គរ ក្នុងគោលបំណងជំរុញផលិតផលទេសចរណ៍កីឡា តាមរយៈការជិះកង់ឆ្លងកាត់តំបន់ព្រៃ និងតំបន់បេតិកភណ្ឌក្នុងតំបន់អង្គរ ព្រមទាំងជួយជំរុញចលនាទេសចរណ៍ក្នុងស្រុក ជាពិសេសការទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តសៀមរាបក្នុងរដូវកាលបៃតង។ ព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរនៅរដូវកាលបៃតង ក្រោមប្រធានបទ «កីឡាផ្សារភ្ជាប់នឹងទេសចរណ៍» បានទាក់ទាញអ្នកចូលរួមជាភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ១ ៣០០នាក់ ដោយធ្វើដំណើរតាមផ្លូវប្រមាណ ១២គីឡូម៉ែត្រ ឆ្លងកាត់តំបន់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៃតំបន់អង្គរ។

សហគមន៍ព្រៃឈើត្រពាំងពិការ ផ្ដល់អត្ថប្រយោជន៍ដល់ពលរដ្ឋជាង ៤០០ គ្រួសារនៅរមាសហែក
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 20/09/2026
សហគមន៍ព្រៃឈើត្រពាំងពិការ ក្នុងឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង កំពុងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ៤០០ គ្រួសារ តាមរយៈការប្រមូលអនុផលព្រៃឈើ និងការទាក់ទាញភ្ញៀវទេសចរ





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content