រដ្ឋមន្ត្រី កសិកម្ម អញ្ជើញជាវាគ្មិនកិត្តិយសក្នុងវេទិកាពិភាក្សាទី៤ ក្នុងព្រឹត្តិការណ៍អម «ហ្វ្រង់កូតិច-FrancoTech»

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងវេទិកាពិភាក្សាទី៤ ស្តីពី «AgriTech and Food Security» ក្នុងព្រឹត្តិការណ៍អម «ហ្វ្រង់កូតិច-FrancoTech» នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦។

ថ្លែងទៅក្នុងវេទិកា ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីចក្ខុវិស័យសម្រាប់វិស័យកសិកម្មកម្ពុជា ក្នុងការផ្លាស់ប្តូរពីការផលិតខ្នាតតូចបែបគ្រួសារ មកជាការផលិតបែបសហគ្រាសពាណិជ្ជកម្ម ដែលឆ្លើយតបតាមតម្រូវការទីផ្សារពិតប្រាកដប្រកបដោយភាពប្រកួតប្រជែង។ ឯកឧត្តមរដ្ឋមន្រ្តី បានផ្ដោតថាក្នុងទិសដៅនេះការប្រើប្រាស់បច្ចេកវិទ្យា មិនមែនគ្រាន់តែជាការនាំចូលឧបករណ៍ថ្មីៗនោះទេ ប៉ុន្តែត្រូវឆ្លើយតបនឹងតម្រូវការរបស់កសិករ និងអ្នកប្រើប្រាស់ ពោលគឺដើម្បីឱ្យថ្លៃដើមផលិតកម្មទាប កសិករទទួលបានប្រាក់ចំណេញសមរម្យ ហើយអ្នកប្រើប្រាស់ទទួលបានស្បៀងអាហារដែលមានសុវត្ថិភាព គុណភាព និងតម្លៃសមរម្យ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងថាតាមរយៈគោលនយោបាយសហគមន៍កសិកម្មទំនើប និងការពង្រឹងខ្សែច្រវាក់តម្លៃក្រោយពេលប្រមូលផល រួមទាំងការសិក្សាបច្ចេកវិទ្យា Blockchain សម្រាប់ប្រព័ន្ធតាមដានប្រភពដើមផលិតផល (Traceability) កសិករខ្នាតតូចត្រូវបានរំពឹងថានឹងអាចទទួលបានអត្ថប្រយោជន៍ពីនវានុវត្តន៍ទាំងនេះផងដែរ។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា គោលដៅរួម ការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យកសិកម្ម គឺវាស់វែងលើផលចំណេញជាក់ស្តែងដែលផ្តល់ជូនប្រព័ន្ធស្បៀងទាំងមូល និងជីវភាពរបស់ប្រជាកសិករ។ កម្ពុជាស្វាគមន៍ជានិច្ចនូវរាល់កិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន អ្នកស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍ ដើម្បីប្រែក្លាយបច្ចេកវិទ្យាឱ្យទៅជាដំណោះស្រាយសេដ្ឋកិច្ចប្រកបដោយចីរភាព៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋមន្ត្រី កសិកម្ម អញ្ជើញជាវាគ្មិនកិត្តិយសក្នុងវេទិកាពិភាក្សាទី៤ ក្នុងព្រឹត្តិការណ៍អម «ហ្វ្រង់កូតិច-FrancoTech»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/11/2026

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងវេទិកាពិភាក្សាទី៤ ស្តីពី «AgriTech and Food Security» ក្នុងព្រឹត្តិការណ៍អម «ហ្វ្រង់កូតិច-FrancoTech» នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦។

ប្រមុខ UN ជំរុញឱ្យបង្កើនការវិនិយោគលើសន្តិភាពក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅ កម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/11/2026

ភ្នំពេញ ៖ ការបង្កើនការវិនិយោគលើសន្តិភាព ពិសេសគោរពតាមច្បាប់អន្តរជាតិ និងប្រព័ន្ធអន្តរជាតិ នឹងធ្វើឱ្យប្លុកហ្វ្រង់កូហ្វូនី ក្លាយជាកន្លែងរស់នៅកាន់តែប្រសើរឡើង នេះបើតាមការអះអាងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres កាលពីថ្ងៃ អាទិត្យ ក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នៅកម្ពុជា ។ ក្នុងនាមជាអគ្គលេខាធិការយូអិន មុនពេលចាកចេញពីតំណែង តាមរយៈសារជាវីដេអូទៅកាន់មេដឹកនាំហ្វ្រង់កូហ្វូនី លោក

វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ Black swan កម្ពុជា ២០២៦ បង្ហាញ​ចក្ខុវិស័យចំនួន ៤

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/11/2026

ភ្នំពេញ៖ វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុប្លែកស្វន (Black swan) កម្ពុជា ២០២៦ បាន​ឈាន​ចូល​ដល់ថ្ងៃ​ទី២ហើយ នៅ​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា នេះ ដោយ​បាន​ពិភាក្សា​ស៊ីជម្រៅ​លើ​ចក្ខុវិស័យ​ចំនួន ៤ ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​​ ជាមួយ​នឹង​បច្ចេកវិទ្យាទំនើប កាន់​តែងាយស្រួល និងមាន​សុវត្ថិភាព។ យោង​តាម​សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹង​ថា កិច្ច​ពិភាក្សា​ចំណុច​ទី១ បានផ្ដោត​លើប្រធាន​បទ

ធនាគារ​ជាតិ​នៃ​កម្ពុជា ​ចាប់​ដៃ Visa ​និង​ Mastercard ​ពង្រីក​ការ​ទូទាត់​ KHQ​R ​សម្រាប់​ភ្ញៀវ​អន្តរជាតិ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/11/2026

​ ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​បាន​ចុះ​អនុស្សរណៈ​យោគ​យល់​ចំនួន​ពីរ​ដាច់ដោយឡែក​ពី​គ្នា​ជាមួយ​ក្រុមហ៊ុន​បណ្ដាញ​បណ្ណ​ទូទាត់​អន្តរជាតិ​ Visa ​និង​ Mastercard ​ដើម្បី​សហការ​អភិវឌ្ឍ​មុខងារ​ ​QR ​Connector ​ក្នុង​គោលដៅ​ពង្រីក​លទ្ធភាព​ទូទាត់​តាម​ K​HQR ​និង​សម្រួល​ដល់​ការ​ទូទាត់​ឆ្លង​ប្រទេស​

​CSX​ ​ទទួល​បាន​សញ្ញា​បណ្ណ​ហេដ្ឋារចនាសម្ព័ន្ធ​បៃតង​ថ្មី​​ កៀរ​គរ​ទុន​រយៈពេល​វែង​ជិត​ ​១០០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/11/2026

ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​ទទួល​ក្រុមហ៊ុន​ SchneiTec ​Jupiter ​Co​.​,​ Ltd​. ​ចុះ​បញ្ជី​លក់​សញ្ញា​បណ្ណ​ហេដ្ឋារចនាសម្ព័ន្ធ​បៃតង ​ដោយ​អាច​កៀរ​គរ​ទុន​រយៈពេល​វែង​បាន​ប្រមាណ​ ​១០០​ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​នឹង​រួមចំណែក​គាំទ្រ​ដល់​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​ស្អាត ​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​បៃតង​នៅ​កម្ពុជា

ប្រវត្តិខ្លះៗរបស់ប្រធានាធិបតីស្រីដំបូងគេបង្អស់របស់ប៊ុលហ្គារី លោកជំទាវ Iliana Iotova ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០ នៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/11/2026

លោកជំទាវ Iliana Malinova Iotova គឺជាប្រធានាធិបតីស្រីដំបូងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រប៊ុលហ្គារី ដែលបានឡើងកាន់តំណែងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីលោក Rumen Radev លាលែងពីតំណែង

អ្នក​ជំនាញ​៖​ ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​បារាំង បើក​ឱកាស​នយោបាយ ​និង​សេដ្ឋកិច្ច​ថ្មី​សម្រាប់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/11/2026

​អ្នក​ជំនាញ​ប្រវត្តិសាស្ត្រ ​និង​នយោបាយ​កម្ពុជា​ ​លោក​សាស្ត្រាចារ្យ​ ​ឥន សុផល ​មើល​ឃើញ​ថា​ ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម​ ​Emmanuel ​Macron ​ប្រធានាធិបតី​បារាំង ​មកកាន់​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី​១៤ ​ដល់​ថ្ងៃ​ទី​១៦​ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៦ ​និង​ការ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី​លើក​ទី​២០ ​នឹង​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​កម្ពុជា​ ទាំង​ផ្នែក​នយោបាយ​ ​និង​សេដ្ឋកិច្ច

មេដឹកនាំ​បារាំង ​និង​កាណាដា ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ហ្វ្រង់​កូហ្វូនី ​និង​បច្ចេកវិទ្យា​ ​AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/11/2026

​នាយករដ្ឋមន្ត្រី​កាណាដា ​លោក​ ​Mark ​Carney ​និង​ប្រធានាធិបតី​បារាំង ​លោក​ ​Emmanuel ​Macron ​បាន​ជំរុញ​ឱ្យ​មាន​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​សហគមន៍​ហ្វ្រង់កូហ្វូនី ​ជាពិសេស​លើ​វិស័យ​បច្ចេកវិទ្យា​ ​ពាណិជ្ជកម្ម​ ​និង​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​

ឯកឧត្តម ម៉ាក្រុង ចាត់ទុកវត្តមានរបស់លោកនៅកម្ពុជា គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃទំនាក់ទំនងបារាំង-កម្ពុជា

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/11/2026

ភ្នំពេញ ៖ ឯកឧត្តម ម៉ាក្រុង (Emmanuel MACRON) ប្រធានាធិបតីបារាំង បានចាត់ទុកវត្តមានបស់ឯកឧត្តមមកកាន់ទឹកដីកម្ពុជានៅពេលនេះ នឹងបើកទំព័រប្រវត្ដិសាស្ត្រថ្មីនៃទំនាក់ទំនងរវាងបារាំង-កម្ពុជា។ ការលើកឡើងដូច្នេះ នៅក្នុងជំនួបទ្វេភាគីជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ អំឡុងពេលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា

ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋវៀតណាម អំពាវនាវឱ្យសហគមន៍ហ្វ្រង់កូហ្វូនីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/11/2026

មេដឹកនាំកំពូលវៀតណាមឯកឧត្តម តូ ឡឹម អំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងអំឡុងពេលថ្លែងសុន្ទរកថានៅក្នុងព្រឹត្តិការណ៍ Franco Tech នៅប្រទេសកម្ពុជា