ការប្រើប្រាស់ឥណទានឱ្យចំគោលដៅនាំមកនូវចំណូលឋិត​ឋេ​រ និងជីវភាពក្រុមគ្រួសារល្អប្រសើរ

ភ្នំពេញ ៖ ការប្រើប្រាស់ឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុឱ្យចំគោលដៅ អាចជួយប្រជាពលរដ្ឋទទូលបានចំណូលឋិត​ឋេ​រ និងជីវភាពក្រុមគ្រួសារល្អប្រសើរ។ ជាក់ស្តែង កញ្ញា ម៉ៃ ស្រីឌី ដែលមានសមាជិកគ្រួសារនៅក្នុងបន្ទុកសរុប ០៣នាក់ ហើយមានមុខរបរចម្បងក្នុងគ្រួសារជាអ្នកលក់ផលិតផលបំប៉នសុខភាព និងថែរក្សាសម្រស់ បានរៀបរាប់ថា កញ្ញាបានចាប់ផ្តើមមុខរបរនេះតាំងពីឆ្នាំ២០១៨ មកម្ល៉េះ ដោយប្រើប្រាស់ដើមទុនបន្ថែមពីកម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៤៥០០ ដុល្លារ ដើម្បីទិញផលិតផលយកមកលក់រាយ និងលក់បន្តទៅតំណាងចែកចាយ ហើយកម្ចីនេះបានធ្វើឱ្យក្រុមគ្រួសារកញ្ញាមានជីវភាពល្អប្រសើរជាងមុន ។

កញ្ញាបានឱ្យដឹងថា ដោយសារតែផលិតផលនៅក្នុងស្តុកមានការខ្វះខាតនៅពេលដែលអតិថិជនមកទិញ ឬតំណាងចែកចាយធ្វើការកម្ម៉ង់ ហេតុដូចនេះ កញ្ញាបានសម្រេចចិត្តប្រើប្រាស់ប្រាក់កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាបន្តបន្ទាប់ ហើយរហូតមកដល់បច្ចុប្បន្ននេះ កញ្ញាបានប្រើប្រាស់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយជាលើកទី៣ ដោយស្នើសុំកម្ចីចំនួន ១៣០០០ ដុល្លារ ក្នុងគោលបំណងទិញផលិតផលចូលស្តុកបន្ថែមដើម្បីឱ្យបានគ្រប់មុខ និងបន្តពង្រីកតំណាងចែកចាយបន្ថែមទៀត។

កញ្ញា ម៉ៃ ស្រីឌី បាននិយាយថា តាំងពីកញ្ញាបានប្រើប្រាស់កម្ចីនោះមក ធ្វើឱ្យក្រុមគ្រួសារកញ្ញាមានជីវភាពល្អប្រសើរជាងមុន ដែលក្រុមគ្រួសារកញ្ញាអាចរកប្រាក់ចំណូលបានរហូតដល់ ១០០០ ដុល្លារ ក្នុងមួយខែ ហើយធ្វើឲ្យការចាយវាយ ការហូបចុក ឬក៍ថ្នាំសង្កូវ និងតម្រូវការចាំបាច់ផ្សេងៗនៅក្នុងគ្រួសារអាចរ៉ាប់រងបាន។

ដោយឡែក កាលពីអំឡុងពេលជួបបញ្ហាកូវីដ១៩ សម្រាប់អាជីវកម្មកញ្ញាក៍រងផលប៉ះពាល់បន្តិចបន្តួចដែរ តែយ៉ាងណាមិញតម្រូវការថ្នាំបំប៉នសុខភាព និងថែរក្សាសម្រស់ នៅតែមានទីផ្សារ ស្របនឹងផលិតផលមានគុណភាពល្អ ដូចនេះការលក់ដូររបស់កញ្ញានៅតែអាចទប់ទល់ និងដោះស្រាយបានអំឡុងពេលវិបត្តិនេះ។

សម្រាប់ទៅថ្ងៃអនាគត កញ្ញា ម៉ៃ ស្រីឌី ចង់ពង្រីកមុខរបរនេះឲ្យកាន់តែធំ ដើម្បីអាចរកប្រាក់ចំណូលបានកាន់តែច្រើន ដែលអាចធ្វើឲ្យកញ្ញា និងក្រុមគ្រួសារមានលទ្ធភាពដើម្បីកែលម្អគេហដ្ឋានដែលកំពុងរស់នៅសព្វថ្ងៃឲ្យបានសមរម្យ។ ជាចុងក្រោយ កញ្ញា និងក្រុមគ្រួសារបានថ្លៃងអំណរគុណដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបានផ្តល់ប្រាក់កម្ចីដល់កញ្ញា តាំងពីការលក់ដូរតិចតួច រហូតដល់មានអាជីវកម្មធំមួយដែលកំពុងដំណើរការមកដល់សព្វថ្ងៃនេះ។

ជារួម វិស័យមីក្រូហិរញ្ញវត្ថុនៅតែបន្តចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការផ្តល់ផលិតផល និងសេវាហិរញ្ញវត្ថុផ្លូវការដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋនៅតាមតំបន់ជនបទ បើទោះបីជាទិន្នន័យនៃទ្រព្យសកម្ម និងឥណទានអតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបង្ហាញពីការថយចុះក៏ដោយ។

យោងតាមរបាយការណ៍​ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ ទ្រព្យសកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានចំនួន ២៥ ទ្រីលានរៀល (៦,២ ប៊ីលានដុល្លារអាមេរិក) ដែលក្នុងនោះឥណទានអតិថិជនមានចំនួន ២០,៨ ទ្រីលានរៀល (៥,២ ប៊ីលានដុល្លារអាមេរិក) ស្មើនឹង ១,៦ លានគណនី។  គួរបញ្ជាក់ថា ទិន្នន័យនេះមិនរាប់បញ្ចូលធនាគារដែលជាសមាជិករបស់សមាគមទេ។

ឥណទានទាំងនេះបានផ្តល់ទៅកាន់វិស័យសំខាន់ៗក្នុងសេដ្ឋកិច្ច រួមមាន៖ ក្រុមគ្រួសារមានចំណែក ៣២,៦% កសិកម្ម ២១,៤%  ពាណិជ្ជកម្មនិងជំនួញ ២០,២% សេវាកម្ម ១១,៧% សំណង់ ៦,៨% ដឹកជញ្ជូន ២,៨% កម្មន្តសាល ២,៥% និងផ្សេងៗ ២,១%។ ទន្ទឹមនេះ វិស័យមីក្រូហិរញ្ញវត្ថុបានទទួលប្រាក់បញ្ញើ ៨,៨ ទ្រីលានរៀល (២,២ ប៊ីលានដុល្លារអាមេរិក) ស្មើនឹង ២ លានគណនី៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១