បរទេស ៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃចុងសប្តាហ៍នេះបានឱ្យដឹងថាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក IBM បាន ប្រកាសថា ខ្លួននឹងនាំយកមកនូវបច្ចេកវិទ្យាថ្មីស្រឡាងមួយដែលជួយឲ្យដំណើរការម៉ាស៊ីនកំព្យូទ័រកាន់តែមានប្រសិទ្ធភាព ជាមួយនឹងផលិតផលបន្ទះឈីបថ្មីមួយប្រភេទដែលមានទំហំតូចបំផុតត្រឹមតែ 2nm (ណាណូម៉ែត្រ)តែប៉ុណ្ណោះ។
ក្រុមហ៊ុន IBM បានអះអាងថា៖
“បន្ទះឈីបដែលជាសមិទ្ធលថ្មីរបស់ខ្លួននេះមិនត្រឹមតែមានរូបរាងតូចជាងបន្ទះឈីបធម្មតាដែលកំពុងមានដំណើរការលើទីផ្សារបច្ចុប្បន្ន 7nm នោះទេ បន្ទះឈីបទំហំ 2nm អាចមានសមត្ថភាពក្នុងការដំណើរការតួនាទីរបស់ខ្លួនបានខ្លាំងជាងសមិទ្ធផលចាស់រហូតដល់ទៅ 45 ភាគរយ នៅពេលដែលវាក្លាយជាផលិតផលសម្រេច និងត្រូវបានដាក់លក់នៅលើទីផ្សារ។ លើសពីនេះបន្ទះឈីបរបស់ IBM នេះគឺទាមទារថាមពលតិចជាងមុនដល់ទៅ 75 ភាគរយ មានន័យថាវានឹងអាចជួយឲ្យថាមពលថ្មរបស់ស្មាតហ្វូនទាំងឡាយមានកម្លាំងខ្លាំងជាងមុនដល់ទៅ 4 ដង”
ទោះបីជាយ៉ាងណាក្តីក្រុមហ៊ុនប្រកួតប្រជែងធំៗរបស់ខ្លួនដូចជា Inter និង TSMC ក៏ធ្លាប់បានប្រកាសផងដែរថា ខ្លួនក៏បានត្រៀមផែនការរួចជាស្រេចក្នុងការសាងសង់រោងចក្រផលិតបន្ទះឈីបទំហំតូចជាង 7nm ផងដែរនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ ក្នុងនោះ ក្រុមហ៊ុន Intel បានប្រកាសពីទំហំទុនក្នុងការវិនិយោគប្រមាណជា 20ពាន់លានដុល្លារក្នុងការកសាងរោងចក្រថ្មីរបស់ខ្លួនចំនួន 2 កន្លែងទៅក្នុងប្រទេសអាមេរិក។
និយាយជារួម ទាំងក្រុមហ៊ុន IBM និងក្រុមហ៊ុន Intel ដែលសុទ្ធតែមានឥទ្ធិពលនៅក្នុងទីផ្សារបច្ចេកវិទ្យាលំដាប់ពិភពលោកសុទ្ធតែបានបង្ហាញចេតនាដូចគ្នាថាការផ្គត់ផ្គង់បន្ទះឈីបដ៏ច្រើនលើសលប់ចេញពីប្រទេសក្នុងតំបន់អាស៊ីគឺមិនមែនជាគំនិតដ៏ល្អនោះទេ ខណៈដែលបច្ចុប្បន្ននេះគេបានដឹងថាការផ្គត់ផ្គង់សរុបរបស់ទីផ្សារបន្ទះឈីបមានរហូតទៅដល់ 80 ភាគរយចេញពីអាស៊ីដែលក្នុងនោះ TSMC របស់តៃវ៉ាន់គឺជាអ្នកក្តោបក្តាប់។
គួរបញ្ជាក់ថា ឧស្សាហកម្មផលិតបន្ទះឈីបសម្រាប់កំព្យូទ័រ ក៏ដូចជាទូរស័ព្ទស្មាតហ្វូននាពេលបច្ចុប្បន្នបានប្រើបច្ចេកវិទ្យាផ្សេងៗគ្នាដើម្បីប្រកួតប្រជែងគ្នា។ បន្ទះឈីបកាន់តែតូចត្រូវបានក្លាយទៅយុទ្ធសាស្ត្រម៉ាឃីតធីងសំខាន់បំផុតរបស់ក្រុមហ៊ុនផលិតក្នុងការចាប់យកទីផ្សារ ពីព្រោះថាវានឹងអាចធ្វើឲ្យឧបករណ៍ទាំងឡាយប្រើប្រាស់ថាមពលតិចជាងមុន៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
អ៊ីរ៉ង់ បានបាញ់ទម្លាក់ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/04/2026
វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។
ក្រោយបញ្ចប់ការចុះបញ្ជីទូទាំងប្រទេស ក្រសួងដែនដីបន្តបេសកកម្មផ្សេងទៀត ដើម្បីឱ្យពលរដ្ឋរស់នៅកាន់តែស្រួល តជំនាន់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 02/04/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តបេសកកម្មធ្វើការងារផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់រស់នៅប្រកបដោយសុខុដុមរមនាទាំងអស់គ្នា និងតជំនាន់
Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/04/2026
អ្នកជំនាញអាម៉េរិកថា hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក




វិថីហិរញ្ញវត្ថុ



















Account
Security
Favourite Content