ទីក្រុងចំនួន ៧ ប្រើប្រាស់បច្ចេកទេសទំនើបៗទប់ទល់នឹងកំដៅក្តៅកើនឡើងខ្លាំង

បរទេស៖ យោងទៅតាមប្រភពព័ត៌មានពី Weforum បានរាយការណ៍ថា រលកកំដៅកំពុងធ្វើឱ្យទីក្រុងមួយចំនួនក្លាយជាកន្លែងក្តៅបំផុត ដោយសារហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីក្រុងទាំងនោះ ក្នុងស្រូបទាញយកកំដៅ នៅមានកម្រិត។ តំបន់មានសីតុណ្ហភាពក្តៅទាំងនោះមានដូចជា អឺរ៉ុប ចិន ឥណ្ឌា ប៉ាគីស្ថាន សហរដ្ឋអាមេរិក និងអាហ្រ្វិកកំពុងប្រឈមនឹងកំដៅក្តៅខ្លាំង។

យោងតាមកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិបានរាយការណ៍ថា ប្រមាណជិត ៩០ ទីក្រុងបានផ្តល់ការជូនដំណឹងអំពីកំដៅក្តៅខ្លាំងនៅរដូវក្តៅកាលពីឆ្នាំ ២០២២ កន្លងទៅនេះ ហើយទីក្រុងទាំងនោះក៏​កំពុងសិក្សា ដើម្បី​ទប់ទល់​នឹង​កម្ដៅ​ខ្លាំង ប៉ុន្តែក្នុងនោះមានទីក្រុងចំនួនប្រាំពីរ ដែលរៀបចំបានល្អជាងគេ។

Seville ជាទីក្រុងមួយរបស់ប្រទេសអេស្ប៉ាញបានឡើងកំដៅដល់ ៤០ អង្សាសេជាទៀងទាត់ នៅក្នុងរដូវក្តៅ ហើយត្រូវបានគេចាត់ទុកជាទីក្រុងដែលមានរលកកំដៅដំបូងគេនៅលើពិភពលោក។ ដើម្បីទប់ទល់នឹងការកើនឡើងកំដៅ សំយ៉ាបជាច្រើនត្រូវបានដំឡើងនៅទូទាំងទីក្រុងមួយនេះ។ លោក Antonio Muñoz អភិបាលក្រុង បាននិយាយថា ពួកគេហៅវាថាជាគោលនយោបាយម្លប់ និងជារឿងចាំបាច់មួយក្នុងចំណោមរឿងជាច្រើនដែលពួកគេត្រូវធ្វើ។ ការធ្វើសំយ៉ាបគឺបានផ្តល់ម្លប់ការពារពីកំដៅ និងមានភាពងាយស្រួលដល់ការប្រើប្រាស់ផ្លូវរបស់មនុស្ស។ ទីក្រុង Seville ក៏បានដាំដើមឈើចំនួនប្រហែល ៥ ០០០ ដើមក្នុងមួយៗឆ្នាំផងដែរ និងកំពុងដំឡើងប្រភពទឹកសាធារណៈបន្ថែមទៀត។

Greater Sydney ជាតំបន់គ្របដណ្តប់ទៅដោយផ្ទៃដី ១,៣ លានហិកតាជុំវិញទីក្រុងរដ្ឋធានីស៊ីដនីបស់ប្រទេសអូស្ត្រាលី មានគម្រោងបង្កើនដើមឈើ ដោយដាំដើមឈើចំនួន ៥​លានដើមបន្ថែមទៀត រហូតដល់ឆ្នាំ ២០៣០ ដោយសារដើមឈើជួយធ្វើឱ្យទីក្រុងត្រជាក់ មានម្លប់ និ ផ្តល់សំណើម។ ពួកវាក៏ស្រូបយក និងរក្សាទុកកាបូនឌីអុកស៊ីត ដោយធម្មជាតិ ដែលជួយទប់ទល់នឹងការប្រែប្រួលអាកាសធាតុផងដែរ។

ទីក្រុង Los Angeles របស់សហរដ្ឋអាមេរិកបានធ្វើការលាបពណ៌សលើហេរដ្ឋារចនាសម្ព័ន្ន ដើម្បីការពារពីរលកកំដៅ ដោយអាជ្ញាធរទីក្រុងនេះបានចាប់ផ្តើមធ្វើការពិសោធលើការលាបផ្លូវពណ៌សកាលពីឆ្នាំ ២០១៩ កន្លងទៅនេះ។ គោល​បំណង​ គឺ​ដើម្បី​ឱ្យ​កាំរស្មី​ព្រះអាទិត្យ​ត្រឡប់​ទៅ​ក្នុង​លំហ​វិញ និងដើម្បី​ធ្វើ​ឱ្យ​តំបន់​ជុំវិញ​នោះ​ត្រជាក់ ដែលរហូត​មក​ដល់​ពេល​នេះ ផ្លូវនៅ​ក្នុងសង្កាត់​ចំនួន​ដប់​ត្រូវ​បាន​គេ​លាប​ពណ៌ស។ មន្ត្រី​មួយរូបនៅក្នុង​ទីក្រុងនេះ បាន​និយាយ​ថា នៅ​ថ្ងៃ​ដែលក្តៅ ថ្នាំពណ៌​ស​ដែលលាបនោះធ្វើ​ឱ្យកម្តៅនៅលើ​ផ្ទៃ​ផ្លូវអន់ថយជាងមុន។

នៅក្នុងទីក្រុង Abu Dhabi របស់អារ៉ាប់រួម ការប្រែប្រួលអាកាសធាតុត្រូវបានព្យាករណ៍ថាអាចនឹងជំរុញសីតុណ្ហភាពជាមធ្យមលើសពី ៥០​ អង្សារសេនៅប៉ុន្មានសតវត្សខាងមុខទៀត ដោយនាំមកនូវលក្ខខណ្ឌរលកកំដៅខ្លាំង ដែលអាចធ្វើឱ្យទីក្រុងអាចពិបាករស់នៅបាន។ ទោះជាយ៉ាងណាក្តី ​ការ​រចនា​ប្រកបដោយ​ភាព​ច្នៃប្រឌិត​អាច​ជួយការពារ​អគារពី​កកំដៅបាន។ ជាក់ស្តែង អគារ Al Bahar នកម្ពស់ ២៦ ជាន់ត្រូវបានបំពាក់ដោយកញ្ចក់បត់បែនបាន ដែលគ្រប់គ្រងដោយកុំព្យូទ័រ។ មួយវិញទៀតនោះ វាអាចបិទ ឬ បើកបានអាស្រ័យលើទីតាំងកម្តៅរបស់ព្រះអាទិត្យដែលជះមក។
ទីក្រុងប៉ារីសរបស់ប្រទេសបារាំង បានបង្កើតកោះត្រជាក់ដើម្បីទប់ទល់នឹងរលកកំដៅ។ រលកកំដៅនៅទូទាំងប្រទេសបារាំងបានបំបែកកំណត់ត្រាសីតុណ្ហភាពកាលពីរដូវក្តៅមុន ដោយសីតុណ្ហភាពនៅទីក្រុងប៉ារីសបានឡើងដល់ ៣៦ អង្សាសេរកាលពីខែសីហាកន្លងទៅនេះ។ ក្រោយមក គេបានសិក្សាឃើញថា ទីក្រុងប៉ារីសអាចនឹងមានហានិភ័យនៃការរស់នៅ ដោយសារការឡើងកំដៅខ្ពស់បំផុតនៅតំបន់ចំនួន ៨៥៤ នៅអឺរ៉ុប។ ជាការឆ្លើយតបទៅនឹងបញ្ហានេះ ទីក្រុងប៉ារីសគ្រោងនឹងបង្កើតតំបន់ត្រជាក់ចំនួន ៨០០ នៅទូទាំងទីក្រុង ហើយកន្លែងទាំងនោះ​ត្រូវ​បាន​ចុះ​បញ្ជី​នៅ​លើ​កម្មវិធី​មួយ ហើយ​រួម​បញ្ចូល​ទាំង​សួន​ឧទ្យាន កន្លែង​បាញ់​ទឹក អគារ​សាធារណៈ​ អាង​ហែល​ទឹក និង​សារមន្ទីរជាដើម និងមានសីតុណ្ហភាពចន្លោះពី ២ ទៅ ៤ អង្សារសេ។

គួរបញ្ជាក់ថា តំបន់ត្រជាក់គឺជាកន្លែងបណ្តោះអាសន្ន ដែលអាចប្រើប្រាស់ឡើងវិញបាន និងត្រូវបានរចនាឡើងដើម្បីដោះស្រាយផលប៉ះពាល់នៃរលកកំដៅនៅកណ្តាលទីក្រុង។ វាផ្តល់នូវអារម្មណ៍ស្រស់ស្រាយតាមរយៈដំបូលដែលមានម្លប់ និងកន្លែងអង្គុយដែលត្រជាក់តាមរយៈការតភ្ជាប់ទៅបណ្តាញ។ វាគឺជាវិធីមួយក្នុងការសម្របទីក្រុងទៅនឹងការឡើងកំដៅផែនដី និងការពារមនុស្សនៅពេលមានកំដៅខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ ទីក្រុងប៉ារីសក៏មានគម្រោងដាំដើមឈើចំនួន ១៧០ ០០០ ដើមនៅឆ្នាំ ២០២៦ ខាងមុខនេះផងដែរ។

ទីក្រុង Rotterdam របស់ហូឡង់បាននបង្ហាញពីគំនិតផ្តួចផ្តើមនៃការដាំរុក្ខជាតិបៃតងនៅលើដំបូល ឬ​ Rotterdam Rooftop Walk ដែលអាចជួយឱ្យទីក្រុងរក្សាភាពត្រជាក់។ ទីក្រុងនេះសង្ឃឹមថានឹងមានដំបូលពណ៌បៃតងជាង ៩០០ ០០០ ម៉ែត្រការ៉េ ហើយតាមរយៈការស្តុកទឹក ដំបូលដែលដាំរុក្ខជាតិទាំងនេះក៏អាចជួយកាត់បន្ថយការជន់លិចផងដែរ។ យោងតាមទីភ្នាក់ងារការពារបរិស្ថានរបស់សហរដ្ឋអាមេរិក បានបង្ហាញថា ដំបូលពណ៌បៃតងអាចកាត់បន្ថយសីតុណ្ហភាពក្នុងទីក្រុងបានរហូតដល់ ១៥ អង្សារសេ។

ទីក្រុង Medellin នៅប្រទេសកូឡុំប៊ីបានបង្កើតច្រករបៀងពណ៌បៃតងសម្រាប់ប្រជាពលរដ្ឋ។ ក្នុងនាមជាទីក្រុងធំជាងគេទីពីររបស់ប្រទេស Medellin បានបង្កើតបណ្តាញផ្លូវចំនួន ៣០ នៅទូទាំងទីក្រុងដែលគេស្គាល់ថាជា “ច្រករបៀងពណ៌បៃតង’’ ដើម្បីទប់ទល់នឹងរលកកំដៅ។ លើសពីនេះផងដែរ ដើមឈើរាប់ពាន់ដើម ដើមត្នោត ឫស្សី និងរុក្ខជាតិត្រូពិចត្រូវបានដាំនៅជុំវិញចិញ្ចើមផ្លូវ សួនច្បារ និងផ្លូវចរាចរណ៍ដ៏មមាញឹក ដើម្បីផ្តល់ជាម្លប់សម្រាប់មនុស្ស៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ហើយបានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ​ពេលនេះកសិករបាន​ដាំ​ស្វាយ​ចន្ទីថ្មីរួចរាល់ហើយ

កម្ពុជា-ចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្ម និងកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ក្វាងស៊ី ប្រទេសចិន ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្មជាមួយស្ថាប័នជំនាញរបស់ចិន ក្នុងងគោលបំណងលើកកម្ពស់វិស័យ និងឈានទៅកាត់បន្ថយភាពក្រីក្រឱ្យបានកាន់តែប្រសើរ។ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧

មេផ្សារ​មូលបត្រ​កម្ពុជា បញ្ជាក់ពីការកើនឡើងផលចំណេញ និងការជួញដូរភាគហ៊ុនកំពុងមានភាពមមាញឹក

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ភ្នំពេញ ៖ អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា បានលើកឡើងថា គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៦នេះ ទីផ្សារមូលបត្រកម្ពុជាបន្តទទួលបានផលជាវិជ្ជមាន ខណៈអ្នកវិនិយោគខ្លះអាចរកចំណេញបានប្រមាណ ២០ ទៅ ៣០ភាគរយ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ ស្របពេលដែលទំហំជួញដូរភាគហ៊ុនក៏បន្តកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ លោក ហុង សុហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារភាគហ៊ុនកម្ពុជាកំពុងផ្តល់ផលចំណេញខ្ពស់ក្នុងរយៈពេលខ្លីដល់អ្នកវិនិយោគ

តម្លៃប្រេងឆៅធ្លាក់ចុះប្រមាណ ១ ភាគរយ បន្ទាប់ពីអារ៉ាប៊ីសាអ៊ូឌីតរកឃើញផ្លូវដឹកជញ្ជូនប្រេងថ្មី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

បរទេស៖ តម្លៃប្រេងឆៅបានធ្លាក់ចុះបន្តិចនៅថ្ងៃសុក្រសប្ដាហ៍នេះ ខណៈដែលវិនិយោគិនបង្កើនក្ដីសង្ឃឹមលើការផ្គត់ផ្គង់ប្រេងឆៅពីអារ៉ាប៊ីសាអ៊ូឌីតចូលទៅដល់ទីផ្សារសកល ដោយសារការប្តូរផ្លូវដឹកជញ្ជូនបើទោះបីជាមានការវាយប្រហារពីក្រុមយេម៉ែន Houthi​ ក៏ដោយ នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNBC។ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ០.៩៤ ភាគរយ ពោល គឺមកនៅត្រឹម ១០៣,៨៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas

អារ៉ាប៊ី​សាអូឌីត ​​ត្រៀម​បំពាក់​យន្តហោះ​​បំបាំង​កាយ​ F​-​35 ​ចំនួន​ ៤៨​គ្រឿង​ ​ក្រោយ​អាម៉េរិក​អនុម័ត​​លក់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/09/2026

អារ៉ាប៊ី​សាអូឌីត​គ្រោង​ទិញ​យន្តហោះ​ចម្បាំង​បំបាំង​កាយ F-35 ​Lightning ​II ​ចំនួន​ ៤៨​គ្រឿង​ពី​រដ្ឋាភិបាល​អាម៉េរិក​ ​ក្រោយ​ទីក្រុង​វ៉ាស៊ីនតោន​អនុម័ត​កិច្ចព្រមព្រៀង​លក់​អាវុធ​ដែល​មាន​ទំហំ​ទឹកប្រាក់​សរុប​ ២៤​,​៣​ពាន់​លាន​ដុល្លារ

អាម៉េរិក គ្រោងអនុម័តវិធានការដំឡើងពន្ធរហូតដល់ ១០០ ភាគរយ លើបណ្តាប្រទេសទាំងឡាយណាដែលទិញប្រេងពីរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

អាម៉េរិកគ្រោងនឹងអនុម័តលើសេចក្តីព្រាងច្បាប់មួយដែលផ្តល់អំណាចដល់ប្រធានាធិបតីលោក Donald Trump សម្រាប់ដាក់ទណ្ឌកម្ម ឬ ដំឡើងពន្ធដល់ទៅ ១០០ ភាគរយលើបណ្តាប្រទេសទាំងឡាយណាដែលទិញប្រេងពីរុស្ស៊ី

ក្រសួងរ៉ែ និងថាមពល ប្រកាសផ្អាកទទួលពាក្យស្នើសុំថ្មី សម្រាប់ក្រុមហ៊ុនដំឡើងសូឡាលើដំបូល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ក្រសួងធនធានរ៉ែ និងថាមពល បានសម្រេចផ្អាកជាបណ្តោះអាសន្នការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មីពីក្រុមហ៊ុនផ្តល់សេវាតម្លើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ដោយសារក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតរួចមានចំនួនគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្ន

អ្នកជំនាញសេដ្ឋកិច្ច៖ ការទាមទារឱ្យដំឡើងប្រាក់ឈ្នួលដល់ ២៥០ ដុល្លារ អាចធ្វើឱ្យរោងចក្របិទទ្វារដោយសារតម្លៃពលកម្មថ្លៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

(ភ្នំពេញ)៖ អ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជាបានអះអាងថា ការទាមទារប្រាក់ឈ្នួលអប្បរមាចំនួន២៥០ដុល្លារ គឺជារឿងមួយហានិភ័យ ព្រោះមានកម្រិតខ្ពស់ខ្លាំងដែលអាចធ្វើឱ្យមានការរើរោងចក្រចេញពីកម្ពុជា។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា ការទាមទារឱ្យប្រាក់ឈ្នួលកម្មកររោងចក្រអប្បបរមាកើនដល់ ២៥០ដុល្លារអាម៉េរិក អាចជាកម្រិតខ្ពស់ ប្រសិនបើការដំឡើងប្រាក់ឈ្នួលមិនត្រូវបានពិចារណា រួមជាមួយនឹងផលិតភាពការងារ សមត្ថភាពរបស់រោងចក្រ សហគ្រាស និងស្ថានភាពវិនិយោគ។ លោកបានបន្ដថា៖ «ចំពោះការលើកឡើងថា

កាណាដា​-​អេមីរ៉ាត​អារ៉ាប់ រួមគ្នា​ជំរុញ​ផែនការ​វិនិយោគ ៥០ ​ពាន់​លាន​ដុល្លារ​

បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/09/2026

កាណាដា ​និង​អេមីរ៉ាត​អារ៉ាប់​រួម​បាន​ពិភាក្សា​ជំរុញ​ផែនការ​វិនិយោគ​ទំហំ​ ​៥០ ​ពាន់​លាន​ដុល្លារ ​ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​លើ​វិស័យ​សំខាន់​ៗ

កំពង់ឆ្នាំង​-​កំពង់ធំ​​នឹង​ភ្ជាប់​សេដ្ឋកិច្ច​តាមរយៈ​ផ្លូវ​ ៥០​សេ ​និង​ស្ពាន​ឆ្លង​ទន្លេ​សាប តម្លៃ​ ១៦៤​​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

គម្រោង​ផ្លូវ​លេខ​ ​៥០​សេ ​ប្រវែង​ ៥៨ គីឡូម៉ែត្រ ​និង​ស្ពាន​ឆ្លង​ទន្លេ​សាប​ប្រវែង​ ៣​,​៣០០ ​ម៉ែត្រ​ ​ដែល​មាន​តម្លៃ​ប៉ាន់ស្មាន ​១៦៤ ​លាន​ដុល្លារ ​នឹង​តភ្ជាប់​សេដ្ឋកិច្ច​រវាង​ខេត្ត​កំពង់ឆ្នាំង​ ​និង​កំពង់ធំ​ ​