THACO AGRI ​បាន និងកំពុងរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច​នៅកម្ពុជា

អនុវត្តគោលនយោបាយ និងអភិវឌ្ឍន៍កសិកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុន THACO AGRI Group បាន និងកំពុងវិនិយោគយ៉ាងសកម្ម ចូលរួមការអភិវឌ្ឍន៍វិស័យកសិកម្មនៅក្នុងខេត្តក្រចេះ និងខេត្តរតនគិរី។ វត្តមានរបស់ THACO AGRI បាននាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ប្រទេស និងប្រជាជនកម្ពុជា ដោយបានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើទំនើបភាវូបនីយកម្មកសិកម្ម បង្កើតការងារធ្វើជាច្រើន និងជំរុញកំណើនសេដ្ឋកិច្ចផងដែរ។

កសិកម្មគឺជាតំណែងគោលដ៏សំខាន់មួយនៃខឿនសេដ្ឋកិច្ចកម្ពុជា។ វិស័យកសិកម្មបានរួមវិភាគទានចំនួន ២២% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសជាតិ ហើយផ្តល់ការងារដល់ពលករជាង ៣ លាននាក់នៅក្នុងវិស័យនេះ។ ដូច្នេះ វិស័យកសិកម្មទទួលបានការយកចិត្តទុកដាក់ ​និងផ្តល់អាទិភាព​របស់រាជរដ្ឋាភិបាលកម្ពុជាជានិច្ច។

បើតាម​សម្ដេចមហាបវរធិបតី ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយអាទិភាពចំនួន៣ សម្រាប់វិស័យកសិកម្ម៖ ទី១ ជំរុញផលិតកម្មកសិកម្ម ស្វែងរកទីផ្សារ និងរក្សាតុល្យភាពតម្លៃផលិតផល តាមរយៈកម្មវិ​ធីហិរញ្ញវត្ថុនានា។ ទី​២ ជំរុញមន្ត្រី​កសិកម្មចុះធ្វើការនៅ​តាម​ឃុំ និង​សង្កាត់; ទី៣ អភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប។

ដោយរួមចំណែកដល់ការអភិវឌ្ឍន៍ឧស្សាហកម្មកសិកម្មរបស់កម្ពុជា ចាប់តាំងពីឆ្នាំ២០១៩ មក សម្ព័ន្ធក្រុមហ៊ុន THACO AGRI​ បានដាក់ចេញនូវយុទ្ធសាស្ត្រវិនិយោគ​ផលិតកម្មកសិកម្មសរីរាង្គទ្រង់ទ្រាយធំនៅកម្ពុជា។ រហូតមកដល់បច្ចុប្បន្ន THACO AGRI បានបង្កើតតំបន់ពហុកសិកម្មចម្រុះ មានលក្ខណៈទ្រង់ទ្រាយធំ ដែលមានឯកទេសលើការដាំដុះចេក និងម្នាស់ និងការដាំដុះដំណាំ​បរិភោគបានផ្សេងទៀត (ស្វាយ ក្រូចថ្លុង ទុរេន) រួមផ្សំជាមួយការចិញ្ចឹមគោ… ផ្ទៃដីសរុបជិត  ៤០ ០០០​ ហិកតានៅកម្ពុជា។ 

ជាមួយគ្នានេះ THACO AGRI បានសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបិទជិត និងទំនើបក្នុងប្រទេសកម្ពុជា រួមមាន៖ តំបន់ផលិតកម្ម រោងចក្រកែច្នៃ រោងចក្រចេក ឃ្លាំងត្រជាក់សម្រាប់រក្សាទុកផ្លែឈើ និងការដឹកជញ្ជូន​ក្នុងស្រុក និង​នាំចេញ កសិដ្ឋានចិញ្ចឹមសត្វ ការដឹកជញ្ជូន-ធារាសាស្ត្រ-បណ្តាញអគ្គិសនី ប្រព័ន្ធនេះមិនត្រឹមតែបំពេញតម្រូវការផលិតកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតបរិយាកាសរស់នៅ និងការងារមានស្ថិរភាពសម្រាប់កម្មករជាង ១៤ ០០០ នាក់ រួមទាំងកម្មករកម្ពុជាជាង ១២ ០០០ នាក់។ ដោយឡែក​នៅតំបន់ពហុកម្មកូនមុំ ខេត្ត​រតនគិរី ក្រុមហ៊ុន THACO AGRI បាន​បង្កើត​ការងារ​ដល់​កម្មករ​ខ្មែរ​ជាង ៦ ៣០០​នាក់​។ 

ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានមានប្រសាសន៍ថា៖ វត្តមានរបស់ក្រុមហ៊ុន THACO AGRI នៅក្នុងខេត្តបាននាំមកនូវផលប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ច បង្កើតការងារដល់ប្រជាជនក្នុងស្រុករាប់ពាន់នាក់ និងកាត់បន្ថយការធ្វើចំណាកស្រុក ជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធអគ្គិសនី និងវិស័យផ្សេងៗទៀត។ វត្តមានរបស់ THACO AGRI បានចូលរួមចំណែកក្នុងការផ្លាស់ប្តូរមុខមាត់ មូលដ្ឋានទីនេះ ប្រជាជនមានការងារធ្វើកាន់តែច្រើន ប្រាក់ខែល្អ ដោយហេតុនេះធ្វើឲ្យជីវភាពរស់នៅមានភាពល្អប្រសើរ សន្តិសុខសង្គម និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច។

ឯកឧត្តម ញ៉ែម សំអឿន បាន​មាន​ប្រសាសន៍​ថា ៖  ថ្មីៗ​នេះ ប្រជាពលរដ្ឋ​មក​ពី​ទូទាំង​ប្រទេស​កម្ពុជា បាន​មក​ធ្វើ​ការ​នៅ​ទី​នេះ​ច្រើន ដូចជាមកពីខេត្តកំពង់ចាម ព្រៃវែង តាកែវ… ព្រោះនៅទីនេះមានការងារច្រើន ជាពិសេសវិស័យកសិកម្ម។ ក្រុមហ៊ុន THACO AGRI បច្ចុប្បន្នមានតម្រូវ​ការ​ជ្រើសរើស​កម្មករ​ចាប់ពី ៣ ទៅ ៥​ពាន់​នាក់​ដែរ ដែល​មាន​គុណភាព​ការងារ​ល្អ ប្រាក់​ចំណូល​មាន​ស្ថិរភាព។ 

សូមបញ្ជាក់ថា មិនត្រឹមតែផ្តោតលើការអភិវឌ្ឍន៍អាជីវកម្មប៉ុណ្ណោះទេ ក្រុមហ៊ុន THACO AGRI បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកែលំអរ និងលើកកម្ពស់​គុណភាពជីវភាពរស់នៅ​ ការអប់រំ និងសុខភាពសំរាប់ប្រជាពលរដ្ឋកម្ពុជា ដូចជា៖ ឧបត្ថម្ភរថយន្តពិនិត្យ និងព្យាបាលជំងឺចល័តចំនួន ១៥គ្រឿង ជូនកាកបាទក្រហមនៃព្រះរាជាណាចក្រកម្ពុជា ​សាងសង់​ផ្លូវលំជាង៣០គីឡូម៉ែត្រសម្រាប់លំនៅឋានជុំវិញគម្រោងក្នុងស្រុកស្នួល និងស្រុកលំផាត់ បើកថ្នាក់បឋមសិក្សាចំនួន២២ ដល់កូនចៅកម្មករជាង៨០០នាក់ (អាយុពី៥ឆ្នាំដល់១១ឆ្នាំ) ដែលធ្វើការនៅក្នុងគម្រោង។

ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ សមាជិក​គណៈកម្មាធិការសេដ្ឋកិច្ចនៃរាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍ថា៖ កម្ពុជាមានសក្ដានុពលខ្លាំងក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម ប៉ុន្តែបច្ចុប្បន្នវិស័យកសិកម្មរបស់កម្ពុជាកំពុងជួបការលំបាកជាច្រើនទាក់ទងនឹងបច្ចេកទេស និងឧបករណ៍ គ្រឿងចក្រ…ដូច្នេះ ក្រុមហ៊ុនបរទេសដែលមកបណ្តាក់ទុនវិនិយោគនឹងនាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់ឧស្សាហកម្មកសិកម្មរបស់កម្ពុជា តាមរយៈ ការបង្កើតការងារប្រកបដោយស្ថិរភាពសម្រាប់ប្រជាជន ទទួលបានបច្ចេកវិទ្យាថ្មីៗ និងបច្ចេកទេសកសិកម្មទំនើបពីបរទេស។ ជាមួយនឹងការវិនិយោគនាពេលបច្ចុប្បន្ន THACO AGRI អាចចាត់ទុកថាជាក្រុមហ៊ុនកសិកម្ម “ធំសម្បើម” មួយរបស់ប្រទេសកម្ពុជា នាំមកនូវការងារជាច្រើនដល់ប្រជាជនខ្មែរ រួមចំណែកលើកស្ទួយវិស័យកសិកម្មកម្ពុជាកាន់តែរីកចម្រើន នាំកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិជាច្រើន។ 

ដូច្នេះ ដើម្បីបំពេញតម្រូវការនៃការកសាង​ហេដ្ឋារចនាសម្ព័ន្ធ និងផលិតកម្មកសិកម្មដល់ឆ្នាំ២០២៧ ​THACO AGRI ​នឹងត្រូវការជ្រើសរើសបុគ្គលិកចំនួន  ៣០ ០០០ នាក់នៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនបន្តវិនិយោគលើសម្ភារៈបរិក្ខារ ផ្តល់សេវាប្រើប្រាស់យ៉ាងពេញលេញ ដើម្បីបំពេញតម្រូវការប្រចាំថ្ងៃ និងសន្តិសុខសង្គមសម្រាប់មន្ត្រី និងនិយោជិតដែលកំពុងបម្រើការងារក្នុងគម្រោងនានា។ ទុនវិនិយោគសរុបរបស់ THACO AGRI នៅកម្ពុជា ត្រូវបានគេរំពឹងថា ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៧ នឹងកើនលើសពី ១ពាន់លានដុល្លារអាមេរិក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា ក្លាយជាអ្នកផ្គត់ផ្គង់ម្រេចធំជាងគេរបស់វៀតណាម ជាមួយនឹងការនាំចេញ ២៥ ៤១៣ តោនក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

Leave a Reply

Your email address will not be published.Required fields are marked *