រយៈពេល៦ខែ កម្ពុជាទទួលអ្នកដំណើរតាមផ្លូវអាកាសជាង២លាននាក់ ខណៈការដឹកជញ្ជូនតាមផ្លូវអាកាសកើនឡើង

ភ្នំពេញ៖ មន្រ្តីអ្នកនាំពាក្យអាកាសចរស៊ីវិលកម្ពុជាបានឱ្យដឹងថា វិស័យអាកាសចរក្នុងរយៈពេល៦ខែ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសក្នុងចំនួនកើនឡើងគួរឱ្យកត់សម្គាល់ ដោយនៅក្នុងដើមខែកក្កដា ឆ្នាំ២០២៣នេះ ប្រតិបត្តិការហោះហើរដឹកអ្នកដំណើរជាតិ និងអន្តរជាតិ និងទំនិញជាមធ្យម មានចលនាហោះហើរទ្វេទិស ៨៥០ជើងក្នុងមួយសប្ដាហ៍ ។

ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា ជាអ្នកនាំពាក្យ និងជារដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជាបានឱ្យដឹងថា ប្រតិបត្តិការហោះហើរ ចេញ និងចូលអាកាសយានដ្ឋានអន្តរជាតិទាំង៣ និងមានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិចំនួន ២៦ ដែលកំពុងតភ្ជាប់ជើងហោះហើរឡើងវិញ ជាមួយប្រទេសអាស៊ានទាំង៩ រួមនឹងប្រទេសចិន កូរ៉េខាងត្បូង រដ្ឋបាលពិសេសហុងកុង កោះតៃវ៉ាន់ និងកាតា។

ឯកឧត្តម បានបញ្ជាក់ថា ការដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងរយៈពេល៦ខែ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០​២៣នេះ មានកំណើនគួរឱ្យកត់សម្គាល់ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសចំនួនជាង ២លាន ៤​សែននាក់ កើនឡើង ២៧០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ និងទទួលបានចលនាជើងហោះហើរទ្វេទិសចំនួន ២៤.៧២៥ កើនឡើង ១៤៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា បានមានប្រសាសន៍ថា៖

“ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ, កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសចំនួនជាង២លាន៤សែននាក់។ បើប្រៀបធៀបនឹងឆ្នាំ២០២២ក្នុងរយៈពេលដដែលដូចគ្នានេះ តួលេខនេះកើនឡើង ២៧០% ឬបានស្តារឡើងវិញបាន ៥០% ប្រៀបធៀបឆ្នាំ២០១៩ មុនកម្ពុជាមានវិបត្តិជំងឺកូវីដ-១៩។”

ឯកឧត្តម បានបញ្ជាក់ថា ជាមួយនឹងកំណើននៃវិស័យដឹកជញ្ជូនតាមផ្លូវអាកាសនេះ ព្រលានយន្តហោះថ្មីមួយលើទឹកដីខេត្តសៀមរាបនឹងក្លាយជាកម្លាំងជំរុញវិស័យទេសចរណ៍របស់កម្ពុជាឱ្យកាន់តែមានសន្ទុះខ្លាំងជាងមុនថែមទៀត ត្បិតថាអាកាសយានដ្ឋាននេះបានប្រកាន់យកនូវគោលការណ៍អាកាសយានដ្ឋានបូកទេសចរ ។

តាមការគ្រោងទុកអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី នេះ នឹងចាប់ផ្តើមដំណើការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ ដោយនឹងរួមចំណែកក្នុងការអភិរ្សបេតិកភណ្ឌកម្ពុជា ការអភិវឌ្ឍវិស័យទេសចរណ៍ ការបង្កើនការងារ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងជាយុទ្ធសាស្ត្រ “ខ្សែក្រវាក់មួយផ្លូវមួយ” ហើយអាកាសយានដ្ឋានសៀមរាបអង្គរ ក៏ជាគំរូការអនុវត្ត និងយុទ្ធសាស្ត្រចតុកោណរបស់កម្ពុជា ហើយជាលទ្ធផលនៃការសហការ និងក៏ជាសមិទ្ធផលមិត្តភាពកម្ពុជា-ចិន ។

គេរំពឹងថា ពេលចាប់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសវិស័យទេសចរណ៍។ អាកាសយានដ្ឋាននេះ មានចម្ងាយប្រមាណ ៤០គីឡូងម៉ែត្រពីទីក្រុងសៀមរាប និងប្រាសាទអង្គរ ដែលមានទំហំដី ៧០០ហិកតា ក្នុងស្ដង់ដារកម្រិត៤៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចំណេះដឹង ៖ ភាពខុសគ្នារវាងធនាគារជាតិ និងរតនាគារជាតិ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/11/2024

ធនាគារជាតិនៃកម្ពុជា (National Bank of Cambodia) រឺអាចហៅថា ធនាគារកណ្តាល (Central Bank) គឺជាអាជ្ញាធ័ររូបិយវត្ថុជាតិ និងមានតួនាទីត្រួតពិនិត្យប្រព័ន្ធធនាគារ

ក្រុមហ៊ុនជំនាញកត់ត្រា ក្រេឌីត ប្យួរ៉ូ ខេមបូឌា និងធនាគារពាណិជ្ជ ABA សហការគ្នាពង្រឹងសេវាតាមដានសុខភាពហិរញ្ញវត្ថុតាមបែបឌីជីថល

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/11/2024

ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (ស៊ីប៊ីស៊ី) និងធនាគារABA ដែលជាធនាគារពាណិជ្ជផ្តល់សេវាហិរញ្ញវត្ថុឌីជីថលធំបំផុតនៅកម្ពុជា បានសហការគ្នាក្នុងការដាក់ដំណើរការសេវាពិនិត្យសុខភាពហិរញ្ញវត្ថុបែបឌីជីថលនៅលើកម្មវិធី ABA Mobile

ពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ និងបដិសណ្ឋារកិច្ចអន្តរជាតិ នឹងជួយជំរុញវិស័យទេសចរណ៍នៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2024

ពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈនិង បដិសណ្ឋារកិច្ចអន្តរជាតិ ជួយជំរុញវិស័យទេសចរណ៍កម្ពុជា និង ឧស្សហកម្មអាហារ

ក្រុមហ៊ុនធំមួយរបស់​​កូរ៉េ​ ​សន្យាថានឹង​ចូលរួ​មចំណែក​ជួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/11/2024

ក្រុមហ៊ុនដ៏ធំមួយរបស់​ប្រទេសកូរ៉េ បានសន្យាថា​នឹង​ខិតខំ​ប្រឹងប្រែ​ង​ក្នុងការ​ជួយ​កម្ពុជា​អភិវឌ្ឍន៍​សេដ្ឋកិច្ច​តាមរយៈការ​វិនិយោគនៅកម្ពុជា​

គ្រោះទឹកជំនន់អាចបង្កការខូចខាតដល់សេដ្ឋកិច្ចអេស្ប៉ាញជាង ១០ ពាន់លានអឺរ៉ូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2024

លោក Jose Vicente Morata ប្រធានផ្នែកពាណិជ្ជកម្មនៅតំបន់ Valencia លើកឡើងថា ការខូចខាតដល់អាជីវកម្មនៅក្នុងតំបន់ដែលរងផលប៉ះពាល់កើនឡើងជាបណ្តោះអាសន្នលើសពី ១០ ពាន់លានអឺរ៉ូ (១០,៧៨ លានដុល្លារអាម៉េរិក)

ក្នុងខែតុលា ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី១

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2024

ក្នុងខែតុលា ឆ្នាំ២០២៤ CDC បានអនុម័តគម្រោងថ្មីចំនួន៣០គម្រោង និងគម្រោងពង្រីកផលិតកម្ម​១​គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ២២៦លានដុល្លារអាម៉េរិក

IMF Blog ៖ អាស៊ីគួរផ្តោតសំខាន់លើសេវាកម្មទំនើប ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនផលិតភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2024

IMF Blog ដែលជាបណ្តាញផ្សព្វផ្សាយយ៉ាងទូលាយពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ចសកលបានលើកឡើងថា ការផលិត គឺជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចនៅអាស៊ី ប៉ុន្តែការផ្តោតសំខាន់លើសេវាកម្មទំនើបបន្ថែមទៀតគឺជាវិធីសាស្រ្តថ្មីក្នុងការជំរុញកំណើនសេដ្ឋកិច្ច

កម្ពុជា-ចិន ជំរុញសេដ្ឋកិច្ចឌីជីថលឱ្យកាន់តែសកម្ម និងរឹងមាំ ដើម្បីសម្រេចបាននូវបរិវត្តកម្មឌីជីថល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/11/2024

វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលបានរៀបចំផ្តល់ឱកាសដល់មន្ត្រីពាក់ព័ន្ធ ក៏ដូចជាវិស័យឯកជនកម្ពុជា-ចិន រិះរកមធ្យោបាយជំរុញកិច្ចសហប្រតិបត្តិការរួមគ្នាឱ្យកាន់តែរឹងមាំ

គួរយល់ដឹង ! តើអ្វីទៅជា ហ៊ីប៉ូតែក ហើយមានភាពខុសពីការបញ្ចាំយ៉ាងដូចម្តេច ?

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/11/2024

ពាក្យហ៊ីប៉ូតែក មិនសូវ​មានអ្នក​ប្រើប្រាស់​ប៉ុន្មានទេ ប៉ុន្តែពាក្យនេះ គេនិយម​ប្រើប្រាស់​ក្នុងពេល​យក​បណ្ណ​កម្មសិទិ្ធដាក់ធានា​

អត្ថប្រយោជន៍សម្រាប់កសិករ ! ស្វែងយល់ពីបច្ចេកទេសគ្រប់គ្រងរុក្ខជាតិចង្រៃប្រកបដោយប្រសិទ្ធភាព

ជំនួញ, ព្រឹត្តិការណ៍

• 05/11/2024

ស្វែងយល់ពីឯកសារណែនាំអំពីវិធានការសំខាន់ៗក្នុងការគ្រប់គ្រងរុក្ខជាតិចង្រៃដែលកសិករគួរយល់ដឹងនិងអនុវត្តដើម្បីទទួលបានទិន្នផលកាន់តែខ្ពស់