បរទេស ៖ ខណៈដែលប្រទេសថៃកំពុងស្ថិតនៅក្នុងស្ថានភាពកាន់តែតានតឹងឡើងដោយសារបញ្ហានៃការរីករាលនៃវីរុសកូវីដ-១៩ ព្រមទាំងឧបសគ្គនៃការធ្វើដំណើរទាំងក្នុងស្រុក និងក្រៅស្រុកផងនោះ ប្រតិបត្តិការទិញលក់អចលនទ្រព្យនៅក្នុងប្រទេសកំពុងទទួលរងនូវផលប៉ះពាល់យ៉ាងដំណំ ជាមួយនឹងកំណើននៃតម្រូវការយឺតយ៉ាវខ្លាំងបំផុត។

នៅថ្ងៃសប្តាហ៍កន្លងទៅនេះ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនបានបង្ហាញពីគោលជំហគាំទ្រទៅលើវិធីសាស្ត្រថ្មីមួយដែលអាចមានឥទ្ធិពល និងអនុញ្ញាតឲ្យមានការកើនឡើងនៃប្រតិបត្តិការទិញលក់អចលនទ្រព្យពីសំណាក់ប្រជាពលរដ្ឋក្នុងស្រុកទៅឲ្យជនបរទេសតាមរយៈការបូកបញ្ជូលគ្នានៃការងារបច្ចេកវិទ្យាគឺការទិញលក់ដោយប្រើប្រាស់រូបិយបណ្ណអេឡិចត្រូនិក ឬហៅថា Cryptocurrency។
ប្រធានប្រតិបត្តិនៃក្រុមហ៊ុន SET-listed developer AssetWise (ASW) លោក Kromchet Vipanpong បាននិយាយថា ក្រុមហ៊ុនរបស់លោកបានចូលរួមជាមួយនឹងក្រុមហ៊ុនរូបិយប័ណ្ណអេឡិចត្រូនិករបស់ថៃដែលមានឈ្មោះថា Bitkub Capital Group Holdings ជាផ្លូវការហើយកាលពីសប្តាហ៍កន្លងទៅដើម្បីដាក់ឲ្យដំណើរការនៃសេវាកម្មដោះដូររូបិយប័ណ្ណអេឡិចត្រូនិកមួយជាមួយនឹងការទិញអចលនទ្រព្យ ដែលផ្តោតសំខាន់ទៅលើទីផ្សារលំនៅឋាន។

«ពួកយើងចង់បានបន្ថែមនូវជម្រើសនៃការទូទាត់ប្រាក់ឲ្យកាន់តែច្រើនបន្ថែមពីលើការទូទាត់ជាសាច់ប្រាក់សុទ្ធ ការផ្ទេរប្រាក់តាមធនាគារ និងកាតធនាគារ credit cards ជាដើម។ អតិថិជនរបស់យើងនៅពេលនេះគឺអាចប្រើប្រាស់រូបិយបណ្ណអេឡិចត្រូនិកក្នុងការទូទាត់លុយទិញលក់អចលនទ្រព្យបាន ហើយចំណែកឯសេវាទូទាត់ក៏មានតម្លៃធូរថ្លៃជាងត្រឹមតែប្រមាណ 0.25 ភាគរយធៀបទៅនឹងតម្លៃសេវារបស់ credit cards ដែលមានទៅដល់ 2 ឬ 3 ភាគរយ»
លោក Kromchet Vipanpong បញ្ជាក់ថា ៖
ជាមួយគ្នានេះលោកក៏បានបញ្ជាក់ផងដែរថា នៅពេលដែលអតិថិជនបានទូទាត់ជាមួយនឹងរូបិយបណ្ណអេឡិចត្រូនិករួច ក្រុមហ៊ុនរបស់លោកនឹងធ្វើការដោះដូរគណនេយ្យទាំងនោះទៅជាលុយបាតវិញតាមរយៈធនាគារជាមួយនឹងក្រុមហ៊ុន Bitkub ដោយក្នុងសប្តាហ៍កន្លងទៅនេះក្រុមហ៊ុនរបស់លោកទទួលបានអតិថិជនទូទាត់លុយតាមវិធីនេះចំនួន 2លើករួចមកហើយ។
គួរបញ្ជាក់ផងដែរថា ផ្អែកតាមរយៈរបាយការណ៍ដែលចេញដោយក្រុមហ៊ុន SET-listed developer AssetWise (ASW) បានបង្ហាញថា តម្លៃសរុបរបស់លុយអេឡិចត្រូនិកបានកើនឡើងនៅក្នុងទីផ្សារសកលលោកដល់ទៅ ១,៦៤ ទ្រីលានដុល្លារ ឬស្មើនឹងប្រមាណជា ៥២ ទ្រីលានបាតលុយថៃ ខណៈដែលចំនួននៃលុយសរុបដែលកំពុងចរាចរក្នុងប្រទេសថៃមានទំហំដល់ទៅ ២១៣ ពាន់លានបាតកាលពីខែឧសភាកន្លងទៅមានកំណើនខ្ពស់ធៀបទៅនឹងខែមេសាដែលមានត្រឹមតែ ១៦៥ ពាន់លានបាតប៉ុណ្ណោះ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/02/2026
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានសរុបប្រហែល ៤៧,៤៧ លានដុល្លារ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content