ព្រះសីហនុ ៖ ដោយមានការចុះមកបណ្ដាក់ទុនវិនិយោគពីសំណាក់ជនបរទេសជាច្រើន ជាពិសេសជនជាតិចិន ព្រមគ្នាជាមួយនឹងផែនការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលម្ពុជាផងដែរនោះ ខេត្តព្រះសីហនុបាន និងកំពុងរីកមុខមាត់ថ្មីក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មពិសេសដ៏ធំមួយរបស់កម្ពុជា ហើយក៏ជាចលករដែលជំរុញឲ្យទីផ្សារអចលនទ្រព្យនៅក្នុងខេត្តមួយនេះមានសក្ដានុពលខ្ពស់ផងដែរ។

លោក សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល (GRA) បានលើកឡើងថាខេត្តព្រះសីហនុ នៅក្នុងចំណោមបណ្តាខេត្តក្រុងនានា ក្រៅពីរាជធានីភ្នំពេញ ខេត្តព្រះសីហនុ នៅតែជាខេត្តដែលមានសក្ដានុពលខ្លាំង និងមានភាពរីកចម្រើនច្រើនជាងគេមិនថាពេលបច្ចុប្បន្ន ឬថ្ងៃអនាគតនោះទេ ដោយសារតែខេត្តនេះមានអំណោយផលខ្លាំងលើវិស័យដឹកជញ្ជូន ម៉្យាងទៀតជាខេត្តដែលជាប់នឹងសមុទ្រគឺមិនមានច្រើនទេ។

« ជាទូទៅខេត្តដែលជាប់នឹងសមុទ្រ គឺជាខេត្តដែលត្រូវបានគេចាត់ទុកថា ជាតំបន់ដែលមានលក្ខណៈល្អប្រសើរសម្រាប់វិស័យសេដ្ឋកិច្ច ប្រៀបបានទៅនឹងសម្បុកពាណិជ្ជកម្មនិងអនុគ្រោះដល់វិស័យដឹកជញ្ជូនតាមផ្លូវទឹក»
លោក សំ សុខនឿន បានមានប្រសាសន៍បញ្ជាក់ថា ៖
ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ សម្រាប់តែតម្លៃអចលនវត្ថុនៃខេត្តព្រះសីហនុគឺបានឡើងខ្ពស់រួចទៅហើយ ពោលគឺតាំងពីមុនពេលនៃការផ្ទុះរាលដាលនៃជំងឺកូវីដ១៩មកម្លេះ ម៉្យាងទៀត ការទិញលក់អចលនវត្ថុនៅក្នុងខេត្តមួយនេះ ភាគច្រើនគឺជាជនជាតិចិន ដែលបានទិញពីខ្មែរ ហើយយកទៅលក់បន្តឲ្យជនជាតិចិនគ្នាឯង ដោយឡែកចំពោះតម្លៃនៃការវិនិយោគរបស់ជនជាតិចិនគឺឡើងខ្ពស់ជាងខេត្តដទៃ។ ដូច្នេះហើយទើបវិស័យអចលនទ្រព្យសម្រាប់ខេត្តព្រះសីហនុទាំងមូលនៅតែអាចរក្សាតម្លៃរបស់ខ្លួន បើទោះជាជនជាតិចិនមួយចំនួនបានវិលត្រឡប់ទៅកាន់ប្រទេសកំណើតខ្លួនវិញក៏ដោយ។ និយាយជារួម បើទោះជាតម្លៃអចលនវត្ថុនាពេលបច្ចុប្បន្នមិនអាចឡើងបាន ប៉ុន្តែក៏មិនមានន័យថា នឹងធ្លាក់ចុះនោះដែរ ដែលយ៉ាងហោចណាស់អាចត្រឹមធ្លាក់ចុះបន្តិចបន្តួច ឬនៅឋេរក្នុងតម្លៃដើម។

គួរបញ្ជាក់ថា ជាមួយនឹងវឌ្ឍនភាពនៃខេត្តព្រះសីហនុក្រោមការបណ្តាក់ទុនវិនិយោគពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ព្រមគ្នាជាមួយនឹងវិស័យឯកជនផងដែរនោះ កាលពីពេលថ្មីៗនេះ មន្ត្រីជាន់ខ្ពស់នៃខេត្តរបស់ចិនបានផ្ញើលិខិតមួយច្បាប់ដើម្បីសុំភ្ជាប់សម្ព័ន្ធភាពរបស់ខេត្ត ហ៊ូប៉ៃរបស់ខ្លួនជាមួយខេត្តក្រុងសំខាន់ៗទាំង៣របស់កម្ពុជា ដែលក្នុងនោះខេត្តព្រះសីហនុក៏ស្ថិតក្នុងតារាងនៃការស្នើសុំរបស់ចិនផងដែរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រលកកម្ដៅ និងគ្រោះរាំងស្ងួត អាចបង្កវិបត្តិស្បៀងអាហារនៅអឺរ៉ុប
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/08/2026
រលកកម្ដៅខ្លាំង និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ អាចបង្កឱ្យមានវិបត្តិក្នុងវិស័យកសិកម្ម និងជំរុញការឡើងថ្លៃអាហារនៅទូទាំងអឺរ៉ុប ខណៈផលិតកម្មដំណាំ និងការចិញ្ចឹមសត្វកំពុងរងផលប៉ះពាល់យ៉ាងខ្លាំង

ចិនចំណាយ ៦៥ ពាន់លានដុល្លារ ពង្រីកបណ្តាញផ្លូវដែកជាតិ ក្នុង ៧ ខែដំបូងឆ្នាំនេះ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/08/2026
ប្រទេសចិនបានបង្កើនការវិនិយោគលើការពង្រីកបណ្តាញផ្លូវដែកជាតិរបស់ខ្លួន ដោយចំណាយប្រមាណ ៤៤០,៦ ពាន់លានយ័ន ឬប្រហែល ៦៥ ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល ៧ ខែដំបូងឆ្នាំ ២០២៦ ស្របពេលដែលទីក្រុងប៉េកាំងបន្តផ្តោតលើការតភ្ជាប់ទីក្រុង និងសមាហរណកម្មសេដ្ឋកិច្ចតំបន់

គ្រឹះស្ថាន ខេមា រៀបចំកម្មវិធីជំរុញការដាំដើមឈើហូបផ្លែនៅតាមសហគមន៍
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/08/2026
គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត បានរៀបចំសកម្មភាពដាំដើមឈើប្រណីត ចែកកូនឈើហូបផ្លែចំនួន ២០០ដើម និងលើកកម្ពស់អនាម័យ នៅសាលាបឋមសិក្សា មង្គលបូរី នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ដើម្បីអបអរខួបអនុស្សាវរីយ៍ ១៦ឆ្នាំ នៃគ្រឹះស្ថាន ខេមា

កម្ពុជា-ចិន ដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូដ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 18/08/2026
ក្នុងគោលបំណងសម្រួលដល់ការទូទាត់របស់ជនជាតិចិននៅកម្ពុជា និងដើម្បីទាក់ទាញទេសចរចិនមកកម្ពុជាកាន់តែច្រើន ធនាគារជាតិនៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូដ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content