សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៣ របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា នាទឹកដីខេត្តសៀមរាប ត្រូវបានបញ្ចប់ជាមួយផ្លែផ្កាជាច្រើន

«ពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន ២០២៤” និង “គម្រោងពន្លឿនការប្រើប្រាស់ឌីជីថលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់សេដ្ឋកិច្ចឌីជីថល»

ភ្នំពេញ ៖ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ សមាគមសហគ្រិនវ័យក្មេងកម្ពុជាបានរៀបចំកម្មវិធី “សន្និបាតបូកសរុបការងារប្រចាំឆ្នាំ ២០២៣” ដែលនេះជាឆ្នាំទី១៥ ហើយដែលសមាគមបានរៀបចំសន្និបាទប្រចាំឆ្នាំ និងជួបជុំសមាជិកសមាជិកាសមាគមក្រោមអធិបតីភាព ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ​ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, ឯកឧត្ដម យឹម លាតទេសាភិបាលរងធនាគារជាតិនៃកម្ពុជា, ឯកឧត្ដម ប៉ា វង្សវិចិត្រអនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) និងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ម្ចាស់ជំនួយ អ្នកឧបត្ថមគាំទ្រដល់សមាគម និងសមាជិកសមាជិកាប្រម៉ាណជា ២០០ នាក់។

សន្និបាតប្រចាំឆ្នាំនេះ ធ្វើឡើងក្នុងគោលបំណងបូកសរុបលទ្ធផលការងារដែលបានមកពីការធ្វើសកម្មភាពជាច្រើនរបស់សមាគមនៅឆ្នាំ ២០២៣ ក៏ដូចជាការត្រួតពិនិត្យ វាយតម្លៃ ផ្ដល់យោបល់ និងឆ្លុះបញ្ចាំងពីសកម្មភាពដែលធ្វើបានជោគជ័យជាច្រើន ដើម្បីកែលម្អផែនការថ្មីក្នុងឆ្នាំ២០២៤ និងឆ្នាំបន្តបន្ទាប់ទៀត។ ក្នុងនោះក៏មានការប្រកាសជូនសមាជិកសមាជិកាអំពីរចនាសម្ព័ន្ធក្រុមប្រឹក្សាភិបាល គណៈកម្មការសមាគម និងកញ្ចប់ថវិកាសមាគមឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ ផងដែរ។ បន្ថែមលើនេះ ឯកឧត្ដម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ក៏បានចូលរួមធ្វើបទបង្ហាញអំពីគោលនយោបាយ និងបចេ្ចកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីផ្ដល់ជាទិដ្ឋភាពរួមដល់សមាជិកសមាគម ដែលជាម្ចាស់អាជីវកម្មមកពីគ្រប់វិស័យ។

សមាគមសហគ្រិនវ័យក្មេងកម្ពុជាមានបេសកកម្មធ្វើការក្នុងភាពជាដៃគូសហការជាមួយអ្នកពាក់ព័ន្ធនានា ដើម្បីធានាឱ្យមានការប្រកួតប្រជែងថ្នាក់តំបន់ លើធុរកិច្ចបែបបច្ចេកវិទ្យា ឌីជីថល អាជីវកម្មបរិយាបន្ន ការច្នៃប្រឌិត និងការបង្កើតថ្មី របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) នៅក្នុងប្រទេសកម្ពុជា។ សមាគមមានជំនឿរួមមួយថា ការជឿនលឿននៃសេដ្ឋកិច្ច របស់ប្រទេសមួយ ភាគច្រើនត្រូវពឹងផ្អែកទៅលើអ្នកជំនាញ និងធុរជនវ័យក្មេងជំនាន់ក្រោយ។

ឯកឧត្តម វ៉េង សុធី បានសរសើរ និងវាយតម្លៃខ្ពស់ដល់សមាគមសហគ្រិនវ័យក្មេងកម្ពុជា ចំពោះសមិទ្ធផល និងស្នាដៃជាច្រើន ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០២៣ ដែលបានចូលរួមចំណែកជាច្រើនក្នុងការលើកកម្ពស់សហគ្រិនភាព នឹងកំពុងចូលរួមចំណែកយ៉ាងសកម្មលើការអភិវឌ្ឍធុរកិច្ច និងវិស័យឯកជនរបស់កម្ពុជា។

ឯកឧត្តមបានបន្ថែមថា ក្រសួងពាណិជ្ជកម្មមានទិសដៅយុទ្ធសាស្ត្រក្នុងការសម្រួលពាណិជ្ជកម្មកម្ពុជា និងបង្កើតបរិយាកាសធុរកិច្ចដែលអំណោយផល និងនិរន្តរភាពសម្រាប់សេដ្ឋកិច្ច និងឧស្សាហកម្ម។ ក្នុងនោះ ការលើកកម្ពស់វិស័យឯកជនគឺជាទិសដៅយុទ្ធសាស្ត្រមួយក្នុងចំណោមទិសដៅយុទ្ធសាស្ត្រសំខាន់ៗរបស់ក្រសួង។ ឯកឧត្ដមក៏បានលើកទឹកចិត្តឱ្យដៃគូរពាក់ព័ន្ធផ្សេងៗ​ ធ្វើការរួមគ្នា ដើម្បីគាំទ្រសហគ្រិនភាពនៅកម្ពុជា ជាពិសេស ដៃគូក្នុងវិស័យឯកជន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងដៃគូរវាងឯកជន និងរដ្ឋ និងសង្គមស៊ីវិល សម្រាប់បុព្វហេត្វក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

ឆ្លៀតក្នុងឱកាសសន្និបាតប្រចាំឆ្នាំនេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជាក៏បានចុះអនុស្សរណៈនៃភាពជាដៃគូជាមួយស្ថាប័ន ដៃគូចំនួនបីសំខាន់ៗ រួមមានដូចជា សមាគមក្រុមហ៊ុនមូលបត្រកម្ពុជា (CASF)  សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា (JCI Cambodia) និងគម្រោង Harvest III របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID)។​ ការចុះអនុស្សរណៈនៃភាពជាដៃគូនេះ​ នឹងផ្ដល់ឱកាសឱ្យស្ថាប័នទាំងបី បង្កើនកិច្ចសហការជាមួយសមាគមក្នុងការអនុវត្តគម្រោងដែលផ្ដល់អត្ថប្រយោជន៍ដល់ប្រព័ន្ធអេកូសហគ្រិនភាពនៅកម្ពុជាទាំងមូល។

ឯកឧត្ដម យឹម លាត បានលើកឡើងថា ៖ «ខ្ញុំចូលរួមអបអរសាទរចំពោះសមិទ្ធផលដែលសមាគមសហគ្រិនវ័យក្មេងកម្ពុជា សម្រេចបានក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ ជាពិសេសការរួមចំណែកយ៉ាងសំខាន់របស់សមាគម ក្នុងនាមជាវិស័យឯកជនដែលជាដៃគូចាំបាច់របស់រាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍមាគ៌ាកម្ពុជា ឱ្យរីកចម្រើនលូតលាស់គ្រប់វិស័យនាពេលបច្ចុប្បន្ន»។

ឯកឧត្ដមបានសង្កត់ធ្ងន់ថា ៖ «វិស័យឯកជន គឺជាភ្នាក់ងារសេដ្ឋកិច្ចមួយក្នុងការបង្កើតការងារតាមរយៈគម្រោងវិនិយោគនានារបស់ខ្លួន ដែលបានបង្កើតប្រាក់ចំណូលដល់អង្គភាពក្រុមគ្រួសារ និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រដែលជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។ ស្របគ្នានឹងកិច្ចខិតខំប្រឹងប្រែងកៀគរការវិនិយោគនានា ទាំងការវិនិយោគផ្ទាល់ពីបរទេស ការវិនិយោគផ្ទាល់ពីឯកជនក្នុងស្រុក គឺជាប្រភពវិនិយោគដែលមិនអាចខ្វះបាន ដែលរាជរដ្ឋាភិបាលកំពុងខិតខំជំរុញតាមរយៈការដាក់ចេញនូវវិធានការ និងគោលនយោបាយនានា ដើម្បីបង្កបរិយាកាសងាយស្រួល និងអំណោយផលដល់ការវិនិយោគ និងប្រកបអាជីវកម្ម»។

ឧកញ៉ា  ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានធ្វើការវាយតម្លៃខ្ពស់ពីសមិទ្ធផលដែលសមាគមសម្រេចបានក្នុងឆ្នាំ២០២៣។

ឧកញ៉ាប្រធានបានមានប្រសាសន៍ថា ៖ «សមាគមបានដាក់ចេញនូវយុទ្ធសាស្ត្រថ្មីៗបន្ថែមទៀត ដើម្បីគាំទ្រដល់សមាជិកឱ្យបានកាន់តែពេញលេញ និងឆ្លើយតបទៅនឹងតម្រូវការសមាជិក ស្របនឹងតម្រូវការទីផ្សារជាតិ និងអន្តរជាតិ ក្នុងនោះមានដូចជា ការជំរុញការទទួលបានហិរញ្ញវត្ថុ ទាំងកម្ចី និងវិនិយោគ ការកសាងសមត្ថភាព ការកសាងភាពដៃគូអាជីវកម្ម ការចុះបញ្ជីអាជីវកម្ម ការកសាងជំនាញបច្ចេកវិទ្យា និងឌីជីថល និងសកម្មភាពធំៗសំខាន់ផ្សេងទៀតដែលឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍរបស់វិស័យឯកជន។ ទន្ទឹមនឹងនេះ ខ្ញុំសូមអំពាវនាវ ដល់រាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ ម្ចាស់ឧបត្ថម្ភ បន្តគាំទ្រដល់សមាគមបន្ថែមទាំងបច្ចេកទេស និងថវិកា ដើម្បីសមាគមអាចបន្តបេសកកម្មរបស់ខ្លួន និងសម្រេចចក្ខុវិស័យក្នុងការអភិវឌ្ឍវិស័យឯកជនប្រកបដោយគុណភាពខ្ពស់»។

គួរដឹងដែរថា អំឡុងពេលសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៣ សមាគមសហគ្រិនវ័យក្មេងកម្ពុជាបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ “កម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន ២០២៤” និង “គម្រោងពន្លឿនការប្រើប្រាស់ឌីជីថលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់សេដ្ឋកិច្ចឌីជីថល”​ ដែលទទួលបានការគាំទ្រថវិកាដោយគណៈកម្មាធិការគ្រប់គ្រងមូលនិធិ នៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (គ.ស.អ.) តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ដោយឡែក “កម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន ២០២៤” ទទួលបានការឧបត្ថម្ភគាំទ្រពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ តាមរយៈគម្រោង FEED THE FUTURE CAMBODIA HARVEST III ក៏ដូចជាម្ចាស់ឧបត្ថម្ភ និងស្ថាប័នដៃគូសំខាន់ៗដូចជា ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) និងធនាគារកាណាឌីយ៉ា (Canadia)។ បន្ថែមលើនេះ កម្មវិធីនេះក៏ទទួលបានការគាំទ្រធំពី ផេនដា ខមមើសល ប៊ែង ម.ក (Panda Bank) និង Silver Sponsor ពីក្រុមហ៊ុន ជេ អី អាយ (JTI) និងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank)៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ