សហគមន៍កសិកម្មសម្ព័ន្ធកសិករខ្មែរអង្គរ ទទួលជំនួយឥតសំណង៧០ម៉ឺនដុល្លារពីគម្រោង​ពិពិធកម្មកសិកម្មកម្ពុជា

សៀមរាប ៖ សហគមន៍កសិកម្មសម្ព័ន្ធកសិករខ្មែរអង្គរ នៅខេត្តសៀមរាប ទទួលបានជំនួយឥតសំណង៧០ម៉ឺនដុល្លារពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ដែល​ប្រាក់ជំនួយនេះនឹងរួមចំណែកក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធកសិកម្មសំខាន់ៗ ដើម្បីបង្កើនសមត្ថភាពផលិតកម្មរបស់សហគមន៍។

ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា​ កញ្ចប់ជំនួយនេះ គឺស្ថិតនៅក្រោម​កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគដែលត្រូវបានធ្វើឡើងរវាងសហគមន៍កសិកម្មសម្ព័ន្ធកសិករខ្មែរអង្គរ និងគម្រោងពិពិធកម្មកសិកម្មកម្ពុជា នៅឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប កាលពីថ្ងៃទី២២ ខែកក្កដា​ ឆ្នាំ២០២៥។

ក្រោមគម្រោងនេះ សហគមន៍នឹងរួមចំណែកវិនិយោគ ៤០% លើការសាងសង់ផ្ទះសំណាញ់ចំនួន ៥០ ខ្នង និងផ្លូវគ្រួសក្រហមប្រវែង ៥,៣ គីឡូម៉ែត្រនៅក្នុងសហគមន៍។ កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងនេះ ត្រូវបានចុះហត្ថលេខារវាងសហគមន៍កសិកម្មសម្ព័ន្ធកសិករខ្មែរអង្គរ និងគម្រោងពិពិធកម្មកសិកម្មកម្ពុជា ដោយមានការចូលរួមពីលោកស្រី ចំរើន មុទិតា តំណាងធនាគារពិភពលោក។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ឃឹម ហ្វីណង់ ។

ឯកឧត្តម អ្នកនាំពាក្យរូបនេះបានលើកឡើងដែរថា តាមរយៈការវិនិយោគទាំងនេះ សហគមន៍កសិកម្មសម្ព័ន្ធកសិករខ្មែរអង្គរ នឹងមានសមត្ថភាពអាចផ្គត់ផ្គង់បន្លែសុវត្ថិភាពចម្រុះបានប្រមាណ ១៣៥ តោនក្នុងមួយឆ្នាំ ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សន្តិសុខស្បៀង និងជីវភាពរស់នៅរបស់សមាជិកសហគមន៍។

ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ថា ៖

«ប្រាក់ជំនួយនេះ គឺដើម្បីចូលរួមវិនិយោគ ៤០ភាគរយលើផ្ទះសំណាញ់៥០ខ្នង និងកសាងផ្លូវគ្រួសក្រហមក្នុងសហគមន៍ប្រវែងប្រមាណ៥,៣គីឡូម៉ែត្រ ហើយកញ្ចប់ជំនួយនេះ សហគមន៍នឹងមានសមត្ថភាពផ្គត់ផ្គង់បន្លែសុវត្ថិភាពចម្រុះប្រមាណ១៣៥តោនក្នុងឆ្នាំ»។

សូមជ្រាបថា កន្លងមក ដើម្បី​ជួយ​គាំទ្រ​ទុន​បង្វិល​ដល់​សហគមន៍​កសិកម្ម​ទំនើប រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ជា​គោល​ការណ៍​​ផ្តល់​ឥណទាន​ថ្មីចំនួន៣៥ លាន​ដុល្លារ​អាមេរិក សម្រាប់​ផ្តល់​ឥណទាន​ដល់​សហគមន៍​កសិកម្ម​ទំនើប​សម្រាប់​រយៈពេល៣ឆ្នាំ គឺ ២០២៥-២០២៧។ រដ្ឋ​ក៏កំពុងពង្រីកសហគមន៍កសិ​កម្មទំនើបនៅ​តាម​បណ្តា​ខេត្ត និងគ្របដណ្តប់លើដំណាំដែលមានសក្តានុពលខ្ពស់ផ្សេងទៀត ដូចជា ស្វាយ កៅស៊ូ និងទុរេនជាដើម។

បច្ចុប្បន្ន​ ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ,ធនាគារអភិវឌ្ឍន៍ជនបទ និងកសិ​កម្ម និង​សាជីវកម្ម​ធានា​ឥណទាន ​កំពុង​រៀបចំ​ដំណើការ​ឥណទានសម្រាប់​ផ្តល់​ឥណទាន​ដល់​សហគមន៍​កសិកម្ម​ទំនើបថ្មី ដែលត្រូវបានចុះបញ្ជីទទួលស្គាល់ផ្លូវការជាបន្តបន្ទាប់នៅក្នុងខេត្តចំនួន ៧ រួមមាន សៀមរាប កំពង់ធំ តាកែវ កំពង់ឆ្នាំង កណ្តាល ត្បូងឃ្មុំ និងពោធិ៍សាត់ លើមុខដំណាំ​យុទ្ធសាស្រ្ត​ចំនួន ៤មុខគឺ ដំណាំស្រូវ ដំណាំបន្លែ ដំណាំស្វាយ​ចន្ទី និង​ដំណាំម្រេច ដែលសហគមន៍គ្របដណ្តប់លើផ្ទៃដីចំនួន ១១ ៤២១ហិកតា និងមានផលិតភាពប្រចាំឆ្នាំចំនួន ១៩,៧៧លានដុល្លារ។

សូមបញ្ជាក់ដែរថា សហគមន៍កសិកម្មទំនើប ត្រូវបានបង្កើតឡើងដើម្បីប្រែក្លាយការធ្វើកសិកម្មលក្ខណៈ​គ្រួ​សារទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ ដែលអាចតម្រង់ទិសផលិតកម្មស្របតាម​តម្រូវការទីផ្សារ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាព​ប្រ​កួតប្រជែងកាន់តែល្អប្រសើរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

Leave a Reply

Your email address will not be published.Required fields are marked *