កម្ពុជា រកប្រាក់ចំណូលពីវិស័យជលផលបានជាង៨២៨លានរៀលក្នុងឆ្នាំ២០២៣

ភ្នំពេញ៖ ប្រាក់ចំណូលពីវិស័យជលផលនៅក្នុងឆ្នាំ២០២៣មានចំនួន ៨២៨ ៤០៨ ៦៨៤រៀល កើនលើសឆ្នាំមុនចំនួន ២០៥ ០២៥ ៦៨១រៀល ស្មើនឹង ២២៣,៥៩ភាគរយ ។នេះបើយោងតាមរបាយការណ៍វិស័យជលផលប្រចាំឆ្នាំ២០២៣ នាថ្ងៃទី០៩ ខែមករាឆ្នាំ២០២៤។

ទាក់ទងនឹងផលនសាទ និងផលវារីវប្បកម្ម អនុវត្តបាន៨៦៦ ២៥០តោន កើនលើសឆ្នាំមុន៤ ០៥០តោន ស្មើ០,៤៧% ដែលក្នុងនោះរួមមាន៖ ផលនេសាទទឹកសាបចំនួន៤២៦ ៧៥០តោន កើនឡើង២០ ៣៥០តោន ស្មើ៥,០១%, ផលនេសាទសមុទ្រ១២៥ ៥០០តោន កើនឡើង៣០០តោនស្មើ០,២៤% និងផលវារីវប្បកម្មចំនួន៣១៤ ០០០តោន ថយចុះ១៦ ៦០០តោន ស្មើ៥,០២%។

ពាក់ព័ន្ធនឹងបញ្ហាប្រឈម របាយការណ៍បានបង្ហាញថា ការគ្រប់គ្រងធនធានជលផលនៅមានបញ្ហាប្រឈមមួយចំនួន ដូចជា ការធ្វើនេសាទខុសច្បាប់ ការរំលោភទន្ទ្រានកាន់កាប់ដីព្រៃលិចទឹក និងព្រៃកោងកាង ការការពារកន្លែងអភិរក្សជលផល និងការចូលរួមរបស់សហគមន៍នេសាទនៅមានកម្រិត។ ចំណែកការធ្វើវារីវប្បកម្មចំណាយដើមខ្ពស់ ជាហេតុនាំឱ្យពិបាកប្រកួតប្រជែងទីផ្សារ រួមទាំងកង្វះហេដ្ឋារចនាសម្ព័ន្ធ ក្រោយពេលប្រមូលផល សម្រាប់គាំទ្រដល់ការរក្សាគុណភាពនិងការអនុវត្តអនាម័យល្អ។

ទន្ទឹមនឹងនេះ ទិសដៅសម្រាប់ឆ្នាំ២០២៤ រដ្ឋបាលជលផលមានគោលដៅសម្រេចឱ្យបានផលនេសាទទឹកសាប ៤៥៤ ០០០តោន, សមុទ្រ ១៣០ ០០០តោន, វារីវប្បកម្ម៣៥០ ០០០តោន, កូនត្រីពូជ ៣០០លានក្បាល, កូនក្រពើ ៣០ម៉ឺនក្បាល ការកែច្នៃ ៧០ ០០០តោន, ទឹកត្រី ៥០លានលីត្រ និងការនាំចេញផល ផលិតផលជលផល ៨ ០០០តោន។

កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម បានឱ្យដឹងថា៖ ដើម្បីសម្រេចគោលដៅនេះ រដ្ឋបាលជលផលបាន​កំណត់ទិសដៅអនុវត្តសកម្មភាព​មួយចំនួន មានដូចជា បន្តការអនុវត្តច្បាប់ ដោយសហការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលគ្រប់ប្រភេទ, បន្តការ​គ្រប់គ្រង ការពារកន្លែងអភិរក្សជលផលនិងលែងកូនត្រីពូជ និងប្រភេទត្រីកំពុងរងគ្រោះថ្នាក់ក្នុងដែនទឹកធម្មជាតិ ដើម្បី​បង្កើនផលស្តុក,ជំរុញការអភិវឌ្ឍវារីវប្បកម្មតាមគ្រប់រូបភាពសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារនិងកាត់បន្ថយការនាំចូល ជំរុញ​ការបង្កើតបណ្ដុំ​វារីវប្បករ ដើម្បីងាយស្រួលក្នុងការផ្ដល់បច្ចេក ទេសនិងរកទីផ្សារជំរុញការអភិវឌ្ឍខ្សែច្រវាក់តម្លៃជលផលនិងពង្រឹងសមត្ថកិច្ចក្នុងការត្រួតពិនិត្យ និងវិភាគគុណភាពសុវត្ថិភាពផល ផលិតផលជលផល, ជំរុញនិងលើកទឹកចិត្តផ្តល់បច្ចេកទេសក្នុងការអនុវត្តវារីវប្បកម្មល្អផលិតកម្មល្អ ការអនុវត្ត​អនាម័យល្អ និងពង្រឹងសមត្ថភាពសហគមន៍នេសាទឱ្យមានភាពជាម្ចាស់ក្នុងការគ្រប់គ្រងធនធាន​ជលផលឱ្យមាន​ប្រសិទ្ធភាព និងនិរន្តរភាព។

លើសពីនេះទៀត រដ្ឋបាលជលផលនឹងបន្តសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍នានា ដើម្បីគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍វិស័យជលផល បង្កើនការសិក្សាស្រាវជ្រាវបច្ចេកទេសនិងវិទ្យាសាស្រ្តជលផលទឹកសាប និងសមុទ ពង្រឹងការផ្តល់សេវាសាធារណៈប្រកប​ដោយប្រសិទ្ធភាព៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

អាម៉េរិក ផ្តល់កុងត្រា១០ឆ្នាំ ផលិតយន្តហោះចម្បាំង F-35 ៨៥០គ្រឿងបន្ថែម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/10/2026

បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក(មន្ទីរប៉ង់តាហ្គោន) និងក្រុមហ៊ុន Lockheed Martin បានឈានទៅដល់កិច្ចព្រមព្រៀងលើក្របខ័ណ្ឌរយៈពេល ១០ ឆ្នាំ ដែលធានានូវការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II យ៉ាងហោចណាស់ ៨៥០ គ្រឿងទៀតសម្រាប់កងទ័ពអាមេរិក។ យោងតាមការចេញផ្សាយរបស់ Defences News នៅសប្តាហ៍នេះបានសរសេរថា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ខេត្តហៃណានកំពុងផ្សាភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងការអភិវឌ្ឍទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈគម្រោងអភិវឌ្ឍន៍រួមគ្នារវាងឧទ្យានជាតិ និងទីក្រុងនៅតំបន់អ៊ូជីសានរួមមានផែនការសាងសង់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ និងផ្លូវឡើងទៅកំពូលភ្នំ

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....


Leave a Reply

Your email address will not be published.Required fields are marked *