សៀវភៅ “ដុល្លារូបនីយកម្មនៅកម្ពុជា” បង្ហាញពីការវិភាគស៊ីជម្រៅទៅលើទិដ្ឋភាពដុល្លារូបនីយកម្មនៅកម្ពុជា

ភ្នំពេញ ៖ សៀវភៅ «ដុល្លារូបនីយកម្មនៅកម្ពុជា ៖ បង្ហាញពីគោលនយោបាយក្នុងការអភិវឌ្ឍហិរញ្ញវត្ថុសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច» របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញពីការវិភាគយ៉ាងស៊ីជម្រៅទៅលើទិដ្ឋភាពដុល្លារូបនីយកម្មនៅប្រទេសកម្ពុជា និងបានបញ្ចូលគោលនយោបាយសំខាន់ៗ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងសកម្មភាពអនុវត្តយុទ្ធសាស្ត្រលើកម្ពស់ប្រាក់រៀល។

ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជា បានសិក្សាពិនិត្យតាមដានយ៉ាងលម្អិតអំពីដំណើរវិវត្តន៍នៃចរាចរប្រាក់ដុល្លារ ឬហៅថាដុល្លារូបនីយកម្ម ក្នុងសកម្មភាពសេដ្ឋកិច្ចនៅកម្រិតមូលដ្ឋា​នដែលសំដៅដល់អង្គភាព, គ្រួសារ, សហគ្រាស និងគ្រឹះស្ថានហិរញ្ញវត្ថុនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីត្រៀមដាក់ចេញនូវឧបករណ៍គោលនយោបាយលើកកម្ពស់ប្រាក់រៀលថ្មីៗបន្ថែមទៀត។

គម្រោងសិក្សាស្រាវជ្រាវដ៏ស៊ីជម្រៅនេះ ត្រូវបានអនុវត្តរួមគ្នាដោយធនាគារជាតិនៃកម្ពុជា និងវិទ្យាស្ថាន JICA Ogata Sadako Research Institute កាលពីឆ្នាំ២០១៤ និងឆ្នាំ ២០២៧ ក្នុងគោលបំណងប្រមូលមីក្រូទិន្នន័យនៅកម្រិតមូលដ្ឋានទូទាំងប្រទេស​ ដោយសារតែទិដ្ឋភាពក៏ដូចជាស្ថានភាពដុល្លារូបនីយកម្មនៅកម្ពុជាកន្លងមកត្រូវបានសិក្សាពិនិត្យតាមដាននៅត្រឹមតែកម្រិតម៉ាក្រូ ឬហៅថាវិស័យធនាគារ និងហិរញ្ញវត្ថុប៉ុណ្ណោះ។

សៀវភៅស្រាវជ្រាវកម្រិតស៊ីជម្រៅដែលមានចំណងជើងថា «ដុល្លារូបនីយកម្មនៅកម្ពុជា ៖ គោលនយោបាយក្នុងការអភិវឌ្ឍហិរញ្ញវត្ថុសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច» ត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីយភាពឯកឧត្តមបណ្ឌិត ជា ចាន់តូ ទេសាភិបាលកិត្តិយស ធនាគារជាតិនៃកម្ពុជា និងមានវត្តមាន​របស់ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិមកពីក្រសួង-ស្ថាប័នរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ សមាគម និងអង្គការជាតិ និងអន្តរជាតិជាច្រើន នៅសណ្ឋាគារ Raffles Hotel Le Royal នារាជធានីភ្នំពេញ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ដែលជាការីអ្នកនិ​ពន្ធសៀវភៅស្រាវជ្រាវថ្មីនេះបានមានប្រសាសន៍នៅក្នុងកម្មវិធីនោះថា ក្រុមអ្នកស្រាវជ្រាវ​សេដ្ឋកិច្ចមកពីស្ថាប័នទាំងពីរខាងលើ បានចុះប្រមូលមីក្រូទិន្នន័យពីអង្គភាព, គ្រួសារ, សហគ្រាស និងគ្រឹះស្ថានហិរញ្ញវត្ថុ ទាំង ២៥ខេត្ត-ក្រុង នៃប្រទេស​កម្ពុជា ដើម្បីពិនិត្យតាមដាន​ចរាចរណ៍ប្រាក់ដុល្លារនៅកម្រិតមូលដ្ឋានផ្ទាល់។

លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងបន្ថែមទៀតថា ៖

«នៅក្នុងសៀវភៅដែលយើងផ្សព្វផ្សាយថ្ងៃនេះ យើងបានវិភាគយ៉ាងស៊ីជម្រៅទៅលើទិដ្ឋភាពដុល្លារូបនីយកម្មនៅប្រទេសកម្ពុជា ហើយយើងក៏បានបញ្ចូលគោលនយោបាយសំខាន់ៗ ដើម្បីឆ្លើយតបចំពោះបញ្ហាចរាចរណ៍ប្រាក់ដុល្លារ ដែលបានកើតឡើងទាំងក្នុងសកម្មភាពសេដ្ឋកិច្ចទូទៅ និងសេដ្ឋកិច្ចហិរញ្ញវត្ថុ។ ប៉ុន្តែ ទោះជាមានគោលនយោបាយទាំងនោះក៏ដោយ យើងនៅតែត្រូវការការចូលរួមពីស្ថាប័នពាក់ព័ន្ធ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងសកម្មភាពអនុវត្តយុទ្ធសាស្ត្រលើកម្ពស់ប្រាក់រៀលបន្ថែមទៀត»។

សៀវភៅស្រាវជ្រាវរបស់ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា ក្នុងចំណោមក្រដាសប្រាក់រៀល ដុល្លារ បាត និងដុង ក្រដាសប្រាក់ដុល្លារបានគ្របដណ្តប់រហូតដលទៅជិត ៧៧ ភាគរយក្នុងខ្ទង់ចំណាយរបស់អង្គភាពគ្រួសារ លើម៉ូតូ និងរថយន្ត ខណៈប្រាក់រៀលបានត្រឹម ២០,៤ ភាគរយ តាមពីក្រោយដោយក្រដាសប្រាក់បាត ២,៦ ភាគរយ ប៉ុន្តែ ក្រដាសប្រាក់ដុងមិនមានចំណែកទេ។

អ្នកស្រាវជ្រាវក៏បានរកឃើញផងដែរថា អង្គភាពគ្រួសារប្រើប្រាស់ក្រដាសប្រាក់ដុល្លារច្រើនជាងក្រដាសប្រាក់រៀល ទៅលើខ្ទង់ចំណាយគ្រឿងសង្ហារឹម ផ្ទះជួល ប្រព័ន្ធទំនាក់ទំនង ដែលដូចជា កាតទូរស័ព្ទ និងអ៊ីនធ័រណិត ជាដើម ព្រមទាំងសំភារៈប្រើប្រាស់ចាំបាច់ផ្ទាល់ខ្លួន ដំណើរកម្សាន្ត សម្លៀកបំពាក់ និងស្បែកជើង ក្នុងចន្លោះពី ១២,២ ភាគរយទៅជិត ៤៦ ភាគរយ។

ទោះជាយ៉ាងនេះក្តី ទិន្នន័យស្រាវជ្រាវរបស់ធនាគារជាតិនៃកម្ពុជា និងអង្គការ JICA នៅក្នុងសៀវភៅស្រាវជ្រាវដដែលបានបញ្ជាក់ថា អង្គភាពគ្រួសារទូទាំងប្រទេស​កម្ពុជា រកប្រាក់ចំណូលជារូបីយវត្ថុជាតិប្រមាណ ៧១,៣ ភាគរយ នៃប្រាក់ចំណូលគ្រួសារសរុប ខណៈដែលប្រាក់ដុល្លារអាមេរិក ប្រាក់បាតថៃ និងដុងវៀតណាម ចូលរួមចំណែក ២៣,១ ភាគរយ ៥,៣ ភាគរយ និង ០,៣ ភាគរយ រៀងគ្នា។

សៀវភៅស្រាវជ្រាវនេះមានខ្លឹមសារដូច្នេះថា៖

«អង្គភាពគ្រួសារនៅប្រទេស​កម្ពុជា ជាទូទៅ ប្រើប្រាស់ប្រាក់រៀល សម្រាប់ទិញទំនិញដែលមានតម្លៃទាប ដូចជា ម្អូបអាហារ ភេសជ្ជៈ គ្រឿងស្រវឹង បារី ទឹក អគ្គិសនី និងរបស់របរប្រើប្រាស់ក្នុងបន្ទប់ទឹកជាដើម។ ចំណែកឯខ្ទង់ចំណាយធំៗ [គេ]ប្រើប្រាក់ដុល្លារ»។

ឯកសារស្រាវជ្រាវថ្មីនេះបានបង្ហាញផងដែរថា រាជធានីភ្នំពេញ ហាក់ដូចជាតំបន់ដែលមានចរាចរណ៍ប្រាក់ដុល្លារច្រើនជាងគេក្នុងប្រទេស​កម្ពុជា ដោយសារតែអង្គភាពគ្រួសារ​ដែលត្រូវបានសម្ភាសភាគច្រើនបានបញ្ជាក់ថា ប្រាក់ចំណូលរកបានជាប្រាក់ដុល្លារមាន ៤៥,១ ភាគរយ​នៃចំនួនទឹកប្រាក់ចំណូលគ្រួសារសរុប។ ប៉ុន្តែ សកម្មភាពសេដ្ឋកិច្ចដែលផ្តល់ប្រាក់ចំណូលជារូបីយវត្ថុជាតិ “រៀល” រួមមាន កសិកម្ម និងអាជីវកម្មលក់ដូរ ដែលគ្របដណ្តប់រហូតដល់ទៅ ៨៥,៥ ភាគរយ និង ៨២,៩ ភាគរយរៀងគ្នា ចំណែកឯប្រាក់ដុល្លារបានចូលរួមចំណែកត្រឹមតែ ៣,៥ ភាគរយ និង ១៤,៤ ភាគរយប៉ុណ្ណោះ ខណៈដែលសកម្មភាពសេដ្ឋកិច្ចដែលផ្តល់ប្រាក់ចំណូលជាប្រាក់ខែ ឬប្រាក់ឈ្នួលមានចំណែកជាប្រាក់ដុល្លាររហូតដល់ទៅ ៣៤,១ ភាគរយ។ ប្រាក់ចំណូលជាប្រាក់រៀលភាគច្រើនមានចំនួនចាប់ពី ៣០០ ដុល្លារចុះក្រោម ខណៈដែលប្រាក់ចំណូលជាប្រាក់ដុល្លារភាគច្រើនមានចំនួនលើសពី ៥ ០០០ ដុល្លារ។

ទាក់ទងនឹងប្រាក់កម្ចី សៀវភៅសេដ្ឋកិច្ចថ្មីនេះបញ្ជាក់ថា អង្គភាពគ្រួសារចំនួន ២ ២៧៣ ដែលក្រុមអ្នកស្រាវជ្រាវបានចុះសម្ភាស មានកម្ចីសរុបចំនួន ៧៨២ កម្ចី ហើយក្នុងចំណោមកម្ចីទាំងនោះ ៥៦០ ឬ ៧១,៦ ភាគរយ ជាកម្ចីជាប្រាក់ដុល្លារ ខណៈដែលកម្ចីជាប្រាក់រៀល និងប្រាក់បាតថៃមាន ២៤.៦ ភាគរយ និង ៣.៨ ភាគរយរៀងគ្នា។

សៀវភៅនេះមានខ្លឹមសារដូច្នេះថា ៖

«អតិថិជនគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុជ្រើសរើសឥណទានជាប្រាក់រៀល ឬដុល្លារ អាស្រ័យទៅលើប្រតិបត្តិការសេដ្ឋកិច្ចរបស់គាត់ផ្ទាល់ ប៉ុន្តែគាត់ជ្រើសរើសយកឥណទានជាប្រាក់ដុល្លារ ដោយសារតែឥណទានជាប្រាក់ដុល្លារ ឬរូបីយប័ណ្ណបរទេសផ្សេងៗទៀត មានភាពងាយស្រួលជាងប្រាក់រៀល ប្រសិនបើឥណទាននោះមានទំហំធំ»។

អ្នកនិពន្ធសៀវភៅនេះក៏បានបកស្រាយផងដែរថា ៦០,៩ ភាគរយ ឬ ១,៣៨៥ អង្គភាពគ្រួសារ ក្នុងចំណោមអង្គភាពគ្រួសារដែលត្រូវបានសម្ភាស បាន និងកំពុងសន្សំប្រាក់ ជាពិសេសសម្រាប់ដោះស្រាយបញ្ហាសុខភាពក្នុងករណីបន្ទាន់ និងផែនការពង្រីកមុខរបរ ប៉ុន្តែមានតែ ២៦៦ អង្គភាពគ្រួសារប៉ុណ្ណោះដែលសន្សំប្រាក់ក្នុងប្រព័ន្ធផ្លូវការជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ។

អ្នកនិពន្ធបានបញ្ជាក់ថា ៖ «យើងសង្កេតឃើញថា ចំនួនអង្គភាពគ្រួសារដែលដាក់ប្រាក់សន្សំជាមួយគ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុកើនឡើង ប្រសិនបើប្រាក់ចំណូលរបស់គាត់កើនឡើង … អាចដោយសារតែពួកគាត់មានចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ ប៉ុន្តែ បើពិនិត្យមើលកម្រិតប្រាក់ចំណូលវិញ យើងឃើញថា ប្រាក់សន្សំជារៀលមិនសូវជាពេញនិយមទេ នៅពេលប្រាក់ចំណូលកើនឡើង»។

លោក Kazumasa Sanui ប្រធានតំណាង JICA ប្រចាំកម្ពុជា បានមានប្រសាសន៍ថា សៀវភៅថ្មីនេះប្រមូលផ្តុំទិដ្ឋភាពជាច្រើនផ្សេងៗគ្នា និងស៊ីជម្រៅខ្លាំងជុំវិញដុល្លាររូបនីយកម្មនៅប្រទេស​កម្ពុជា ដូចជា ទិន្នន័យបរិមាណ និងប្រតិបត្តិការប្រើប្រាស់ប្រាក់ដុល្លារ ដែលប្រមូលបានពីភ្នាក់ងារសេដ្ឋកិច្ចនៅកម្រិតមូលដ្ឋាន ដូចជា អង្គភាពគ្រួសារ សហគ្រាស និងគ្រឹះស្ថានហិរញ្ញវត្ថុនៅទូទាំងប្រទេស។

លោកបានមានប្រសាសន៍ថា ៖

«ខ្ញុំមានទំនុកចិត្តថា សៀវភៅនេះនឹងផ្តល់គុណប្រយោជន៍យ៉ាងច្រើនដល់អ្នកអាន ដូចជា អ្នកតាក់តែងគោលនយោបាយ អ្នកស្រាវជ្រាវ និងសិស្ស-និស្សិត ដែលធ្វើការពាក់ព័ន្ធនឹងដុល្លាររូនីយកម្ម និងសេដ្ឋកិច្ច»។

លោកបានបន្ថែមថា ទោះបីជាគម្រោងសិក្សាស្រាវជ្រាវនេះនឹងត្រូវបញ្ចប់ក្នុង​ពេលឆាប់ៗខាងមុខនេះក៏ដោយ ក៏អង្គការ JICA កំពុងធ្វើការលើគម្រោងបច្ចេកទេស​ថ្មីជាមួយ ធនាគារជាតិនៃកម្ពុជា ពោលគឺគម្រោងពង្រឹងសមត្ថភាព​វិភាគ ស្រាវជ្រាវ និងប្រតិបត្តិការសេដ្ឋកិច្ច សម្រាប់គោលនយោបាយរូបីយវត្ថុ ដែលបានចាប់ផ្តើមជាផ្លូវការក្នុងឆ្នាំនេះ។

ចំណែកឯក្នុងផ្នែកអង្គភាពអាជីវកម្មវិញ ឯកសារស្រាវជ្រាវដដែលបានលើកឡើងថា ភាគច្រើនក្នុងចំណោមសហគ្រាសទាំងនោះ ត្រូវការឥណទានជាប្រាក់ដុល្លារ ខណៈដែលប្រាក់រៀលមានតិចតួចប៉ុណ្ណោះ ដោយសារតែម្ចាស់អាជីវកម្មបានបញ្ជាក់ទៅកាន់ក្រុមអ្នកស្រាវជ្រាវ​ថា ប្រតិបត្តិការអាជីវកម្មតម្រូវឲ្យពួកគេទូទាត់ជារូបិយប័ណ្ណបរទេស។ មូលហេតុសំខាន់ៗពីរទៀតគឺថា រូបិយប័ណ្ណបរទេស​មានភាពអំណោយផលច្រើនជាងរូបិយវត្ថុជាតិ សម្រាប់ឥណទានដែលមានទំហំធំ ហើយរូបិប័ណ្ណបរទេស​ស្ថិតក្នុងចំណោមលក្ខខណ្ឌតម្រូវសម្រាប់សហគ្រាសក្នុងការស្វែងរកឥណទាន។

អ្នកនិពន្ធបានពន្យល់ក្នុងសៀវភៅនេះថា៖

«អាចបណ្តាលមកពីទីផ្សារឥណទាននៅកម្ពុជាមិនទាន់អភិវឌ្ឍសំណាញ់ការពារករណីឃ្វាងគ្នារវាងរូបិយប័ណ្ណឲ្យបានពេញលេញ ជាហេតុនាំឲ្យសហគ្រាសក្នុងប្រទេស​ងាយប្រឈមខ្ពស់នឹងហានិភ័យនេះ ដែលអាចកើតឡើងនៅចន្លោះប្រតិបត្តិការអាជីវកម្ម និងទទួលបានកម្ចី»៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ