ឯកឧត្តម ហេង សួរ ៖ ពិព័រណ៍ការងារឆ្នាំនេះមានការចូលរួមពី ១៥០ក្រុមហ៊ុន ផ្ដល់ឱកាសការងារថ្មី ប្រមាណជា ២ម៉ឺនកន្លែង

(ភ្នំពេញ) ៖ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ គឺជាថ្ងៃបើកពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣ ដែលក្រសួង ស្ថាប័ន និងក្រុមហ៊ុនឯកជនសរុបចំនួន ១៥០ បានចូលរួមដាក់ស្តង់បង្ហាញពីឱកាសការងាររៀងៗខ្លួន ខណៈដែលព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងធ្វើឱ្យកាន់តែខិតជិតគ្នារវាងនិយោជក និងអ្នកស្វែង​រកការងារនៅមួយកន្លែង។ តាមរយៈឱកាសនេះ ភាគីនិយោជកអាច​ជ្រើសរើស​កម្លាំង​ពលកម្មតាមតម្រូវការ រីឯអ្នកស្វែងរកការងារក៏អាចដាក់ពាក្យសុំការងារ​ដែលខ្លួនចូលចិត្តផងដែរ។

ថ្លែងក្នុងឱកាសពិធីបើកពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ បណ្ដុះបណ្ដាល និងវិជ្ជាជីវៈបានមានប្រសាសន៍ថា៖

«ខ្ញុំបានកត់សម្គាល់ឃើញ​ថា រយៈពេលជាងមួយ​ទសវត្សរ៍នៃការរៀបចំព្រឹត្តិកាណ៍នេះបានទទួលការ​គាំទ្រខ្លាំងឡើងៗ ដែលបាន​ប្រែក្លាយទៅជា​វេទិកា​ការងារដ៏ធំជាងគេបំផុតនៅកម្ពុជានាពេលបច្ចុប្បន្ន»។

ឯកឧត្តមបានបន្តមានប្រសាសន៍ថា វេទិកានេះនឹងផ្តល់ឱកាសនៅមួយកន្លែងងាយ​ស្រួលដល់​អ្នកស្វែងរកការងារធ្វើដូចជា សិស្ស និស្សិត ក៏ដូចជានិយោជក រួមជាមួយនឹងអ្នកផ្តល់ការអប់រំបណ្ដុះបណ្ដាល អ្នកជំនាញ អ្នកស្រាវជ្រាវ និងអ្នករៀបចំគោលនយោបាយ ក្នុងការជួបទាក់ទងផ្តោះប្តូរព័ត៌​មានពី​គ្នាទៅវិញទៅ​មកដោយផ្ទាល់ ធ្វើសកម្មភាពភ្លាមៗនៅនឹងកន្លែង ចែករំលែកបទពិសោធន៍ ចំណេះដឹង ផ្តល់មតិ​យោបល់ និងអនុសាសន៍ល្អៗពាក់ព័ន្ធនឹងការងារ អាជីព ជំនាញ ធនធានមនុស្ស និងផលិតភាព​ការងារ។

បើតាមការបញ្ជាក់ឱ្យដឹងពីឯកឧត្តមរដ្ឋមន្ត្រី ក្នុងឆ្នាំ២០២៣នេះ មានក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន អប់រំបណ្តុះ​បណ្តាល ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិ ចំនួន១៥០ ដែលស្នើនឹង ១៨៨ បញ្ច នាំមកនូវឱកាសការងារថ្មីៗថែមទៀតចំនួនជាង ២ម៉ឺនកន្លែង នៅក្នុងវិស័យនាំមុខ​សំខាន់ៗដូចជា៖ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធានារ៉ាប់រង សេវាកម្ម លក់ដុំ និងរាយ ទេសចរណ៍ បដិសណ្ឋារកិច្ច ម្ហូបអាហារ និងភេសជ្ជៈ អចលនទ្រព្យ និងសំណង់ ទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មានវិទ្យា ឧស្សាហកម្មនិងកម្មន្តសាល ព្រមទាំង វិស័យសេវាកម្ម​ផ្សេងៗ ហើយរំពឹងថាមានអ្នកដាក់ពាក្យស្នើសុំរកការងារ និងសម្ភាសន៍ផ្ទាល់នៅនឹងកន្លែងប្រមាណ ៣ ម៉ឺននាក់។ 

យ៉ាងណាមិញ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣ នាឱកាសនេះត្រូវបានរៀបចំរួម​បញ្ចូល​គ្នានូវ​ព្រឹត្តិការណ៍ធំៗពីរ ដែលបំពេញឱ្យគ្នាទៅវិញទៅមកគឺ៖

ទី១គឺ ពិព័រណ៍ការងារដែលរួមមាន ការតាំងផ្សព្វផ្សាយដោយក្រុមហ៊ុន គ្រឹះស្ថាន អប់រំបណ្តុះបណ្តាល ក្រសួង-ស្ថាប័ន និងអង្គការជាតិ-អន្តរជាតិ ដែលនឹងផ្តល់ឱកាសដ៏កម ដល់សិស្ស-និស្សិត និងអ្នក​ស្វែង​រកការងារ ក្នុងការជួបដោយផ្ទាល់ និងដាក់ពាក្យសម្ភាសន៍រកការងារភ្លាមជាមួយ​និយោជក ដែលកំពុងត្រូវការជ្រើសរើសកម្លាំងពលកម្មចំនួនជាង២ម៉ឺន កន្លែង ធ្វើការផ្គូរផ្គងជំនាញ​ដែលខ្លួនមាន​ទៅនឹងតម្រូវការថ្មីៗនៅក្នុងទីផ្សារការងារ ធ្វើការដក ស្រង់បទពិសោធន៍ និងទទួល​មគ្គទេសក៍ផ្ទាល់ពី​អ្នកជំនាញ​តាមវិស័យសំខាន់ៗ ព្រមទាំងឱកាសសម្រាប់ស្វែងរកការ​អប់រំ​បណ្ដុះបណ្ដាល និងការគាំ​ទ្រនានាដើម្បីលើកកម្ពស់អនាគត អាជីពរបស់ខ្លួន។ 

ទី២គឺ យុទ្ធនាការលើកកម្ពស់ផលិតភាពការងារជាតិ ដែលមាន សិក្ខាសាលាស្តីពី “ឱកាស និងបញ្ហាប្រឈមនៃផលិតភាពការងារ” ដែលមានវាគ្មិនជំនាញ ជាតិ-អន្តរជាតិនឹងចែក រំលែក​នូវគំនិត ចំណេះដឹង បទពិសោធន៍ ទស្សនវិស័យនៃការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ និងសារៈសំខាន់​នៃការលើកកម្ពស់ផលិតភាពក្នុងការរក្សាភាពប្រកួតប្រជែង និងកំណើនរយៈពេលវែង ការ កែ​លម្អការងារ មុខរបរ អាជីព និងប្រាក់ចំណូលប្រជាពលរដ្ឋ សំដៅបង្កើនការយល់ដឹង បណ្តុះ ផ្នត់គំនិត កែប្រែឥរិយាបថ និងជំរុញឱ្យយុទ្ធនាការនេះក្លាយទៅជាចលនាជាតិ និងវប្បធម៌ ផលិតភាពនៅ​កម្ពុជា។

គួរជម្រាបថា ពិព័រណ៍ការងារ និងផលិតភាពជាតិ គឺជាអន្តរាគមន៍ទីផ្សារការងារដ៏ចាំបាច់មួយនៅ ក្នុងដំណើរការផ្តល់សេវាការងារដែលមានលក្ខណៈប្រមូលផ្តុំនូវព័ត៌មាន និងកាលានុវត្តភាព ហើយត្រូវបានរៀបចំឡើងក្នុងមួយឆ្នាំម្តង បន្ថែមទៅលើការផ្តល់សេវាការងារជាប្រចាំថ្ងៃរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា