ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីភ្នំពេញទៅបណ្ដាខេត្ត​​ នឹងជួយទាក់ទាញការវិនិយោគកាន់តែខ្លាំង

ភ្នំពេញ ៖ ក្នុងរយៈពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចំណាយថវិកា​ជាច្រើន​វិនិយោ​គ​លើ​ហេ​ដ្ឋា​រ​ច​នាសម្ព័ន្ធ​ ជាពិសេស​ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់​ពី​ភ្នំពេញទៅកាន់​បណ្ដាខេត្ត​នានា​ ដែលនឹងអាចទាក់ទាញទាំងវិនិយោគិន​ក្នុង​ស្រុក​ និងបរទេស​ ងាក​ទៅបណ្តាក់ទុន​វិនិ​យោ​​គ​នៅតាមបណ្ដាខេត្ត​ទាំងនោះក្រៅតែពីភ្នំពេញ ។​

បើ​យើង​ក្រលេកទៅមើល​ផ្លូវជាតិ​សំខាន់ៗដែលតភ្ជាប់ពីភ្នំពេញទៅបណ្ដាខេត្ត​ ដូចជា​ផ្លូវជាតិលេខ១ លេខ​២ លេខ​៣ លេខ​៤ លេខ៥ និងផ្លូវ​៦  ត្រូវ​បាន​រាជរដ្ឋាភិបាល​សាងសង់ ​និ​ងកែលម្អ​​កាន់តែស្អាត មាន​គុ​ណ​ភាព​​​​ជាង​មុន ដែល​សម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ ទេសចរ និង​វិនិយោគិន​។ តាមរយៈ​ការ​អភិវឌ្ឍ​ផ្លូវ​ជាតិ​​សំខាន់ៗទាំង​នេះ​បាននាំ​ការ​វិនិយោគថ្មីៗទៅកាន់តំបន់​តាមបណ្ដោយផ្លូវជាតិទាំង​នោះ និង​តំបន់​តាម​បណ្ដាខេត្ត​នានា​ជាច្រើនទៀត ដូចជា​ខេត្ត​ស្វាយរៀង ខេត្តតាកែវ កំពង់​ស្ពឺ ក្រចេះ ព្រះសីហនុ​ និងបណ្ដាខេត្ត​​សក្ដានុពល​មួយចំនួន ។

ឯកឧត្តម​ ជា វុទ្ធី អគ្គលេខាធិការ​នៃគណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បាន​មាន​ប្រ​សា​សន៍​ឱ្យដឹង​នៅព្រឹកថ្ងៃទី​៣១ ខែមីនា​ ឆ្នាំ២០២៥​ថា ហេដ្ឋារចនាសម្ព័ន្ធដែល​មានលក្ខណៈ​ល្អ​ប្រសើរ នឹង​ចូលរួម​ចំណែក​ក្នុងការ​កាត់បន្ថយ​ចំណាយធុរកិច្ច និ​ងសន្សំ​សំចៃពេលវេលា ខណៈដែលរាជរដ្ឋាភិបាល​បាន​វិនិយោគ​យ៉ាង​ច្រើន​សន្ធាប់សន្ធាប់លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធចម្បង រួមមាន ការ​សាងសង់​ផ្លូវល្បឿនលឿន​ជាពិសេសផ្លូវ​ល្បឿនលឿន​ភ្នំពេញ-បាវិត ដែលគ្រោង​ នឹង​បញ្ចប់​ការ​សាងសង់​នៅឆ្នាំ២០២៧ កំពង់ទឹក​ជ្រៅ​ព្រែកជីក​ប្រវត្តិ​សាស្ត្រហ្វូណនតេជោ អាកាសយដ្ឋាន​អន្តរជាតិ និង​មជ្ឈមណ្ឌល​ភស្តុភារ​កម្មជាដើម ។

ឯកឧត្តម​បន្តថា ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នឹង​ចូលរួម​ចំណែក​ដោយផ្ទាល់ ក្នុងការ​លើក​កម្ពស់​ការ​តភ្ជាប់​ក្នុង​តំបន់​ព្រមទាំង​ធានា​លទ្ធភាព​ក្នុងការ​ដឹកជញ្ជូន​ឆ្លងកាត់​តាមច្រករបៀង​សេដ្ឋកិច្ច​សំខាន់ៗ​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​ និ​ងក្នុងតំបន់​ប្រកបដោយប្រសិទ្ធភាព​ខ្ពស់ ។

ឯកឧត្តម​បន្ថែមថា​ ក្នុងគោល​បំណង​បង្កើត​បរិយកាស​ធុរកិច្ច​ដែលឆ្លើយ​តបទៅនឹង​តម្រូវ​ការ​ក្ដីកង្វល់​ របស់​វិនិយោគិន រាជរដ្ឋាភិបាលបានបង្កើត​យន្ត​ការនានា​ជាច្រើន ។​ តួយ៉ាង​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​ដឹក​នាំ​វេទិការាជរដ្ឋាភិបាល​ ផ្នែក​ឯកជន​លើកទី១៩ កាលពីខែវិច្ឆិកា​ ឆ្នាំ២០២៣​កន្លងទៅ ដើម្បីដោះស្រាយ​បញ្ហា​ប្រឈម​ និងក្ដីកង្វល់​ដែលធុរកិច្ច​ និ​ងវិនិយោគិន​ជួប​ប្រទះក្នុង​ប្រតិបត្តិ​ការរបស់ខ្លួន​នៅកម្ពុជា ។​

អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​នៅកម្ពុជា​ជាច្រើន​បាន​បញ្ចេញទស្សន​ស្រដៀង​គ្នាថា តំបន់​ណា​ដែល​មាន​ផ្លូវ​​តភ្ជា​ប់​ល្អ តំបន់​នោះ​តែងតែមានការទាក់ទាញ​វិនិយោគ​ថ្មីៗ ជាក់ស្ដែង​ផ្លូវជាតិលេខ​៣ ផ្លូវលេខ​៥១​ ដែល​ត​ភ្ជាប់​ពីផ្លូវជាតិលេខ​៤ ទៅផ្លូវជាតិលេខ​៥និង​គម្រោងផ្លូវជាតិ​សំខាន់ៗផ្សេងទៀត ។

យោងតាម​របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានបង្ហាញថា ក្នុងរយៈ​ពេល​៣ខែ ដើមឆ្នាំ២០២៥​នេះ កម្ពុជា​ទទួលបានគម្រោង​វិនិយោគចំនួន១៧២គម្រោង ដែល​មានចំនួន​លើស​ឆ្នាំ២០២១​ទាំងមូល ដែលមានត្រឹមតែ ១៦៩​គម្រោង​ ខណៈ​ឆ្នាំ២០២៤​កន្លងទៅ គម្រោង​វិនិយោគទាំងអស់​ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានចុះបញ្ជី​មានចំនួន៤១៤​គម្រោង​មានទឹកប្រាក់ប្រមាណជិត​៧​ពាន់លានដុល្លារអាមេរិក ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

Leave a Reply

Your email address will not be published.Required fields are marked *