ក្រសួងរៀបចំដែនដី ចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដែលជាការ​បើកទំព័រថ្មីសំរាប់កម្ពុជា

ភ្នំពេញ ៖ ក្រសួងរៀបចំដែន​ដី​ នគរូបនីយកម្ម​ និងសំណង់ បាន​ចាប់ផ្ដើម​សមរភូមិ​ថ្មីមួយទៀត គឺការ​រៀបចំ​លំ​ហសាធារណៈ និងលំហបៃតង ដើម្បីកសាង​ និងកែប្រែផ្នត់​គំនិងថ្មីរបស់​មនុស្ស និង​បើកទំព័រថ្មី​សម្រាប់​កម្ពុជា ។​

នៅក្នុងពិធីជួបសំណេះ​សំណាល​ជាមួយ​គណៈគ្រប់គ្រង​សាលារៀន​ លោកគ្រូ អ្នកគ្រូ​ និងអាជ្ញាធរ​មូលដ្ឋាន​​ នៅវិទ្យាល័យ សម្ដេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន សំរោង កាលពីថ្ងៃទី​២៦​ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រ​ធាន​សហ​ភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បាន​បញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នា​យក​រដ្ឋមន្ត្រីនៃកម្ពុជា ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និង​ចរិយា​មារយាទ ដើម្បីបើកទំព័រថ្មីសំរាប់កម្ពុជា ។

ឯកឧត្តមបានបន្តថា ៖

«ក្នុងក្របខណ្ឌសាលារៀន ក្រសួងបានជ្រើសរើ​សវិទ្យាល័យ​ ស​ម្តេ​ច​អគ្គ​ម​ហា​សេ​នា​ធិប​តី​តេជោ ហ៊ុន សែន សំរោងនេះ ដែលជាសហគមន៍ប្រមូលផ្តុំទាំងមត្តេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ និង​​វិទ្យាល័យ ធ្វើជាសាលាគំរូ ក្នុងការចាប់ផ្តើមរៀបចំកែលម្អលំហសាធារណៈ មុននឹង​ឈាន​ទៅ​រៀ​បចំ​នៅ​តា​ម​បណ្តាសាលារៀនដទៃទៀត ដើម្បីចូល​រួ​មក​សា​ង​រៀ​ប​ចំឱ្យ​បា​ន​ត្រឹ​ម​ត្រូ​វនូ​​វ​ថ្នា​ល​ប​ណ្តុះ​ប​​ណ្តា​ល​មួ​យ​មាន​​ល​​ក្ខណៈស្តង់ដា មានភាពវាងវៃ ឆា្លត​វៃ និងពោរពេញដោយភាពដុះលូតលាស់ប្រកបដោយគុណភាព» ។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានមើលឃើញថា វិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សំរោង មានទីធ្លាធំ​ទូលំទូលាយ ដូច្នេះ ឯកឧត្តមបានណែនាំដល់វិទ្យាល័យនេះឱ្យសាកល្បងប្រើប្រាស់ស្ថាបត្យកម្ម និងការរៀបចំសាលារៀនជាថ្មីតាមការចង្អុរបង្ហាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីផ្លាស់ប្ដូរនូវផ្នត់គំនិត និងបរិយាកាសសិក្សាឱ្យកាន់តែល្អប្រសើរ ដោយមានការសិ​ក្សាប្លង់​ប​រិ​វេណ​សា​លា​រៀន​ ការកសាងផ្លូវបេតុង បំពាក់អំពូលសូឡា និងដាំដើមឈើ កាត់តម្រឹមដើមឈើដែលមានស្រាប់ រក្សា​ម្លប់​ និងខ្យល់ចេញចូលឱ្យបានគ្រប់គ្រាន់ ដាំដើមឈើហូបផ្លែ រៀបចំសួនច្បារ កន្លែងចតរថយន្ត និងម៉ូ​តូ​ឱ្យ​មា​ន​រ​បៀ​បរៀបរយ កសាងផ្លូវបេតុងដើរឆ្លងកាត់ពីអគារមួយទៅអគារមួយ រៀបចំក​ន្លែងទុ​ក​​​ដា​ក់​សំ​រាម​ឱ្យ​បា​ន​ត្រឹមត្រូវ និងកែច្នៃធ្វើជាជីកំប៉ុស្ត រៀបចំកន្លែងទទួលទានអាហារឱ្យមានរបៀបរៀបរយ កសា​ងផ្លូ​វដើរ​ក្នុង​បរិ​វេ​ណ​សា​លា​ រៀបចំកន្លែងលេងកីឡា ពោល គឺធ្វើយ៉ាងណាកែច្នៃឱ្យសាលារៀននេះឱ្យក្លាយជាសា​លា​រៀន​គំ​រូ​ដែ​ល​បង្ហាត់បង្រៀនសិស្សានុសិស្សឱ្យយល់ដឹងអំពីបំណិនជីវិត ចេះដោះស្រាយបញ្ហាប្រឈមក្នុងជីវិត និង​ចេះ​រៀ​​នរស់ដោយខ្លួនឯង ដើម្បី​ក្លាយ​ជា​ធ​នធានម​នុស្ស​​ប្រក​ប​ដោយ​គុណ​ភាព​សម្រាប់ចូ​លរួ​ម​អភិ​វឌ្ឍ​ន៍​សង្គម​ជាតិ​ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

Leave a Reply

Your email address will not be published.Required fields are marked *