Situation Room (War Room) ជាបន្ទប់ដ៏សំងាត់របស់មេដឹកនាំអាម៉េរិក មានប្រវត្តិជាង៦ទសវត្សរ៍ក្នុងកិច្ចការងារកំពូលៗ

បរទេស ៖ ព្រឹត្តិការណ៍សំខាន់នៃការចាប់ផ្តើមសង្គ្រាមនៅអ៊ីរ៉ាក់កាលពីឆ្នាំ២០០៣ ដោយសហរដ្ឋអាម៉េរិក និងព្រឹត្តិការណ៍វាយឆ្មក់សម្លាប់មេដឹកនាំអាល់កៃដា Osama bin Laden នៅប៉ាគីស្ថានកាលពីឆ្នាំ២០១១ ព្រមទាំងព្រឹត្តិការណ៍សង្គ្រាម និងការតាមដានជម្លោះយោធាធំៗជាច្រើនទៀតដែលយើងអាចចងចាំបានគឺជាប្រតិបត្តិការដែលដឹកនាំដោយរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន។ ប៉ុន្តែ តើអ្នកមានដឹងទេថា បន្ទប់ដែលរៀបចំកិច្ចការងារ និងផែនការសំងាត់ដើម្បីពិភាក្សា ព្រមទាំងតាមដានព្រឹត្តិការណ៍ដោយផ្ទាល់ទាំងនោះគឺជាបន្ទប់ដ៏សំងាត់មួយដែលមានតែប្រធានាធិបតីអាម៉េរិក និងមន្ត្រីជាន់ខ្ពស់កំពូលរបស់អាម៉េរិកប៉ុណ្ណោះដែលមានសិទ្ធិប្រើប្រាស់ ហើយត្រូវបានគេហៅឈ្មោះថា Situation Room ឬបន្ទប់តាមដានស្ថានភាព ខណៈដែលពេលខ្លះវាត្រូវបានគេហៅថាជាបន្ទប់ War Room ផងដែរ។

តើ Situation Room មានប្រវត្តិយ៉ាងណា និងមានមុខងារសំខាន់ៗអ្វីខ្លះទៀតក្រៅតែពីការតាមដានប្រតិបត្តិការពិសេស រួមទាំងសង្គ្រាម និងជម្លោះយោធា ?

ជាទូទៅគេបានដឹងហើយថា បន្ទប់ស្ថានការណ៍គឺមានទីតាំងស្ថិតនៅពីខាងក្នុងអគារនៃសេតវិមាន។ វាគឺជាបន្ទប់ដែលរៀបចំឡើងដើម្បីធ្វើទំនាក់ទំនង និងស៊ើបការណ៍សំងាត់ដែលមានសុវត្ថិភាពបំផុត។បន្ទប់នេះស្ថិតនៅក្រោមដីនៅផ្នែក West Wingនៃអគារ ដោយមានទំហំប្រមាណជា ៥០០០ហ្វីតការ៉េ ឬប្រហែលជា ៤៦០ម៉ែត្រការ៉េ ដែលនៅខាងក្នុងនោះមានទាំងបន្ទប់សម្រាប់ប្រជុំ និងឃ្លាំមើល ដែលប្រើសម្រាប់ត្រួតពិនិត្យវិបត្តិ និងធ្វើការទំនាក់ទំនងប្រកបដោយសុវត្ថិភាពសម្រាប់ប្រធានាធិបតី ក្រុមមន្ត្រីកំពូល ព្រមទាំងក្រុមទីប្រឹក្សាជាន់ខ្ពស់។

គោលបំណងសំខាន់បំផុតនៃបន្ទប់ស្ថានការណ៍គឺប្រើប្រាស់សម្រាប់បម្រើជាមជ្ឈមណ្ឌលផ្តល់សញ្ញាអាសន្នកម្រិតខ្ពស់ និងឃ្លាំមើល ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍។ វាអនុញ្ញាតឲ្យប្រធានាធិបតី ទីប្រឹក្សាសន្តិសុខជាតិ និងបុគ្គលិកសំខាន់ៗផ្សេងទៀតនូវព័ត៌មានប្រចាំថ្ងៃ និងព័ត៌មានទាន់ហេតុការណ៍ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការបង្កើត និងអនុវត្តគោលនយោបាយសន្តិសុខជាតិ។

បន្ទប់ Situation Room ត្រូវបានបង្កើតឡើងដំបូងតាំងពីក្នុងឆ្នាំ១៩៦១ ដោយប្រធានាធិបតី John F. Kennedy បន្ទាប់ពីព្រឹត្តិការណ៍លុកលុយដែលស្គាល់ថា Bay of Pigs។ ដំបូងឡើយ វាត្រូវបានប្រើប្រាស់ជាទីតាំងដើម្បីផ្តល់ការទំនាក់ទំនងប្រកបដោយសុវត្ថិភាពអំពីស្ថានការណ៍ និងការស៊ើបការណ៍សម្ងាត់ជាមួយនឹងសេតវិមាន។ ក្រៅពីនេះ បច្ចេកវិទ្យាទំនើបៗជាច្រើនទៀតត្រូវបានបំពាក់ពីខាងក្នុងផងដែររួមទាំងបច្ចេកវិទ្យាទំនាក់ទនងតាមវីដេអូ ដែលមានសន្តិសុខកម្រិតខ្ពស់បំផុត អនុញ្ញាតឲ្យមេដឹកនាំអាម៉េរិកទូរស័ព្ទទាក់ទងជាមួយនឹងមេដឹកនាំទាំងអស់លើពិភពលោកបានគ្រប់ពេលប្រកបដោយសុវត្ថិភាព និងលាក់ការណ៍បំផុត។

យ៉ាងណាក្តី អាយុកាលជាង៦០ឆ្នាំមកហើយ បន្ទប់ Situation Room នេះត្រូវបានដាក់ឲ្យមានការជួសជុលឡើងវិញជាច្រើនដង ហើយចុងក្រោយបំផុតគឺកាលពីឆ្នាំ២០២៣កន្លងទៅនេះ ជាមួយនឹងកញ្ចប់ថវិកាប្រើប្រាស់ប្រមាណជា ៥០លានដុល្លារ។ ការរៀបចំចុងក្រោយនេះ អាម៉េរិកបានបំពាក់បច្ចេកវិទ្យាកាន់តែទំនើបៗ ថ្មីៗ ជាច្រើនផ្សេងទៀត ដែលអាចធានាបាននូវសុវត្ថិភាព និងសន្តិសុខដល់កម្រិតកំពូលសម្រាប់ក្រុមមេដឹកនាំអាម៉េរិកបំពេញកិច្ចការងារជូនជាតិ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *