អាជីវកម្មជិត ៥ម៉ឺន មានទឹកប្រាក់សរុបប្រមាណ ១៨.២៣ ពាន់លានដុល្លារ បានចុះបញ្ជីអាជីវកម្មតាមថ្នាលឌីជីថល

ភ្នំពេញ៖ ក្នុងរយៈពេល ៥ឆ្នាំ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ចំនួនពាក្យស្នើសុំចុះបញ្ជីអាជីវកម្មអនុម័តសរុបមានចំនួន ៤៦ ៧៧៦ ក្នុងនោះ ម្ចាស់អាជីវកម្មដែលជាស្រ្តីមានចំនួន ១៧២៤០នាក់។ ទំហំដើមទុនចុះបញ្ជីសរុបប្រហែល ៧៤.៧២ ទ្រីលានរៀល ស្មើនឹងប្រមាណ ១៨.២៣ ពាន់លានដុល្លារអាម៉េរិក។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីពេលថ្មីៗនេះ។

យោងតាមប្រភពដដែលបានឱ្យដឹងថា កម្មវត្ថុអាជីវកម្ម ៦ ដែលទទួលបានទុនវិនិយោគច្រើនជាងគេ គឺ ៖ ទី១-សកម្មភាពសេវាកម្មស្នាក់នៅប្រហែល ៦.៣៨ ទ្រីលានរៀល ស្មើប្រមាណ១.៥៦ ពាន់លានដុល្លារអាម៉េរិក) ទី២- សកម្មភាពអចលនទ្រព្យ ដោយប្រើអចលនទ្រព្យផ្ទាល់ខ្លួន ឬ ជួលពីគេប្រហែល ៦.០០ ទ្រីលានរៀល ស្មើប្រមាណ ១.៤៦ ពាន់លានដុល្លារអាម៉េរិក ទី៣-ការសាងសង់អគារប្រហែល ៥.៨៤ ទ្រីលានរៀល ស្មើប្រមាណ​ ១.៤២ ពាន់លានដុល្លារអាម៉េរិក ទី៤-កម្មន្តសាលសម្លៀកបំពាក់ លើកលែងសម្លៀកបំពាក់ធ្វើពីរោមសត្វប្រហែល៣.៦៦ទ្រីលានរៀល ស្មើប្រមាណ ៨៩២ លានដុល្លារអាម៉េរិក, ទី៥-សកម្មភាពពិគ្រោះយោបល់ផ្នែក​គ្រប់គ្រងប្រមាណ ៣.៦៣ទ្រីលាន ស្មើប្រមាណ ៨៨៤ លានដុល្លារអាម៉េរិក និង ទី៦-កម្មវត្ថុអាជីវកម្មផ្សេងទៀតប្រមាណ ៤៩.២២ ទ្រីលានរៀលស្មើប្រមាណ ១២.០១ ពាន់លានដុល្លារអាម៉េរិក។

ប្រភពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា៖ គិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលឌីជីថល ឬបច្ចេកវិទ្យាព័ត៌មាន (ប្រព័ន្ធ Online Business Registration Service-OBR) ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការបានរយៈពេល ៥ឆ្នាំមកហើយ។ ប្រព័ន្ធនេះ បានជួយសម្រួលដល់នីតិវិធីនៃការចុះបញ្ជីអាជីវកម្មរបស់ធុរជន រួមទាំងបានចូលរួមចំណែកក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច និងសេដ្ឋកិច្ចឌីជីថលក្នុងប្រទេសកម្ពុជាផងដែរ។ ប្រព័ន្ធ OBR ក៏បានបន្តពង្រឹង និងពង្រីកការដ្ឋានជាបន្តបន្ទាប់ ដែលគ្របដណ្ដប់ដល់សេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច (E-Services for Business-ESB) ជាច្រើនទៀត។

ប្រព័ន្ធ OBR ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការលើកដំបូងកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ជាការចុះបញ្ជីជាខ្សែច្រវ៉ាក់(Single Portal)ដោយធុរជនអាចស្នើសុំចុះបញ្ជីអាជីវកម្មជាកញ្ចប់រួមមានជា​មួ​យ​នឹងការចុះបញ្ជីពាណិជ្ជកម្មដោយក្រសួងពាណិជ្ជកម្ម, ការរៀបចំបញ្ជីពន្ធដារដោយអគ្គនាយកដ្ឋានពន្ធដារ និងការប្រកាសសេចក្ដីជូនដំណឹងបើកសហគ្រាសដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈតែម្ដង (ហើយកាលពីពាក់កណ្ដាលឆ្នាំ២០២៣ ប្រព័ន្ធបានបន្ថែមការចុះបញ្ជីកាសហគ្រាស-គ្រឹះស្ថានដោយបេឡាជាតិសន្តិសុខសង្គមមួយទៀត)។ ប្រព័ន្ធនេះបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ធុរជន ដោយ​កាត់បន្ថយនីតិវិធី ពេលវេលា និងកម្រៃសេវាមួយចំនួនផងដែរ ហើយអនុញ្ញាតឱ្យអ្នកស្នើសុំចុះបញ្ជីអាជីវកម្មបានដោយជោគជ័យក្នុងរយៈពេលត្រឹមតែ ៨ថ្ងៃនៃថ្ងៃធ្វើការ ប្រសិនបើអ្នកស្នើសុំបានផ្ដល់ព័ត៌មាន និងឯកសារភ្ជាប់ត្រឹមត្រូវ និងពេញលេញ។ ការរៀបចំប្រព័ន្ធនេះ ត្រូវបានពង្រីកបន្ថែមជាបន្តបន្ទាប់ ដោយគ្របដណ្ដប់ដល់ការស្នើសុំអាជ្ញាបណ្ណ វិញ្ញាបនបត្រ និងលិខិតអនុញ្ញាតជំនាញពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលរហូតមកដល់បច្ចុប្បន្ន មានក្រសួង ស្ថាប័នចំនួន ២១ ចូលរួម និងបានបញ្ចូលសេវាសាធារណៈគោលចំនួន ៣៣ មកក្នុងប្រព័ន្ធអេកូឡូស៊ីនៃការផ្ដល់សេវាសាធារណៈសម្រាប់ធុរកិច្ច៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន


Leave a Reply

Your email address will not be published.Required fields are marked *