ក្រសួងចំនួន ៣ រួមគ្នាដោះស្រាយបញ្ហាទឹកស្អាតដែលកំពុងប្រឈមនៅតំបន់មួយចំនួនក្នុងរដូវក្ដៅ

ភ្នំពេញ ៖ ក្រសួងចំនួន៣ បាន និងកំពុងសហការគ្នាស្វែងរកដំណោះស្រាយចំពោះបញ្ហាការខ្វះទឹកស្អាត ការគ្រប់គ្រងទឹក និងគ្រោះរាំងស្ងួតដែលកំពុងកើតមាននៅតាមតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា ស្របពេលអាកាសធាតុកំពុងតែក្តៅខ្លាំង។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និង ឯកឧត្តម ឆាយ រិទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានប្រជុំពិភាក្សាដោះស្រាយបញ្ហាកង្វះទឹកស្អាត ដែលបានក្លាយជាបញ្ហាប្រឈមនៅតំបន់មួយចំនួនដោយសារភាពរាំងស្ងួតបន្តអូសបន្លាយ។ កិច្ចប្រជុំបានធ្វើឡើងនៅក្នុងសប្តាហ៍នេះ ដោយផ្តោតលើអន្តរាគមន៍បន្ទាន់ ដើម្បីដោះស្រាយបញ្ហាខ្វះទឹកដែលកំពុងញាំញីតំបន់មួយចំនួន ក៏ដូចជាស្វែងរកដំណោះស្រាយរយៈពេលវែង។

ឯកឧត្តម ថោ ជេដ្ឋា បានលើកឡើងថា ស្ថានភាពឆ្នាំនេះធ្ងន់ធ្ងរជាងឆ្នាំកន្លងទៅ ដោយសារភាពរាំងស្ងួតបន្តអូសបន្លាយ និងសីតុណ្ហភាពក្តៅហួតហែងខ្លាំង បង្កដោយបាតុភូតអែលនីណូជាសាកល។ ស្ថានភាពនេះ រួមផ្សំនឹងការសម្រុកធ្វើស្រែប្រាំងច្រើនដង និងការអនុវត្តប្រពលវប្បកម្មបានដាក់សម្ពាធមកលើធនធានទឹក។ ទោះជាយ៉ាងណាក៏ដោយ ឯកឧត្តមបានបង្ហាញសុទិដ្ឋិនិយមចំពោះវិស័យធនធានទឹករបស់កម្ពុជា ដោយលើកឡើងពីគម្រោងសាងសង់ ស្តារ និងពង្រីកអាងស្តុកទឹក និងប្រឡាយទឹកដែលកំពុងអនុវត្ត និងគម្រោងអនាគត រួមមានទាំងអាងស្តុកទឹកខ្នាតធំរហូតដល់ស្រះទឹក ដែលនឹងពង្រឹងវិស័យធនធានទឹក និងសមត្ថភាពការពារទឹកជំនន់របស់កម្ពុជានៅក្នុងឆ្នាំខាងមុខ។

កន្លងមក ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានណែនាំនូវវិធានការជាដំណោះស្រាយ ហើយបាន និងកំពុងតាមដាន និងវាយតម្លៃស្ថានភាពប្រឈមរបស់ប្រតិបត្តិករទឹកស្អាតទូទាំងប្រទេស ព្រមទាំងបានផ្តល់បច្ចុប្បន្នភាពសំខាន់ៗដល់ក្រសួងពាក់ព័ន្ធ ដើម្បីជំរុញកិច្ចសហការដោះស្រាយបញ្ហាទឹកស្អាតនៅតំបន់ដែលប្រភពទឹកបានរីងស្ងួត។

ឯកឧត្តម ហែម វណ្ណឌី បានគូសបញ្ជាក់ពីភាពបន្ទាន់នៃអន្តរាគមន៍ និងបានស្នើក្រសួង-ស្ថាប័នពាក់ព័ន្ធអនុវត្តអភិក្រម “ជីវភាពនៃតួអង្គតែមួយ” ដោយ រួមគិត រួមធ្វើ និងរួមដោះស្រាយ ក្នុងនាមរដ្ឋាភិបាលតែមួយ។ ឯកឧត្តម បានស្នើក្រសួងធនធានទឹក ផ្តល់អាទិភាពដល់ការផ្គត់ផ្គង់ទឹកឆៅសម្រាប់ការផលិតទឹកស្អាតនៅក្នុងគម្រោងរបស់ក្រសួង ស្របតាមគោលនយោបាយជាតិលើវិស័យធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តមក៏បានស្នើឱ្យមានការចែករំលែកទិន្នន័យសំខាន់ៗ ដូចជា ទិន្នន័យប្រភពទឹក​ ប្រឡាយ តំបន់សេវាទឹកស្អាត ទីតាំងអណ្តូង ស្រះទឹកជនបទ និងទិន្នន័យនគរូបនីយកម្មជាដើមសម្រាប់ការអនុវត្តអន្តរា​គ​ម​ន៍បានឆាប់រហ័ស និងមានប្រសិទ្ធភាព។

ទន្ទឹមនឹងនេះ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានស្នើក្រសួងទាំង ៣ ចុះអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីអនុវត្តកិច្ចសម្របសម្រួលក្នុងការរៀបចំ បែងចែក និងធ្វើផែនការកែលម្អការគ្រប់គ្រងទឹក ដើម្បីបំពេញទាំងតម្រូវការបន្ទាន់ និងរយៈពេលវែង។

នៅក្នុងកិច្ចប្រជុំរួម ក្រសួងទាំង ៣ បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ និងប្រើអនុស្សារណៈនៃការយោគយល់គ្នានេះ ជាក្របខ័ណ្ឌរួមសម្រាប់ការអនុវត្តការគ្រប់គ្រងទឹកប្រកបដោយប្រសិទ្ធភាព សំដៅការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងពង្រឹងខឿនសេដ្ឋកិច្ចកម្ពុជា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ