មានមតិជាច្រើនបានលើកឡើងពីផលលំបាកក្នុងការស្វែងរកទិញទំនិញចាំបាច់សម្រាប់ផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃ ជាពិសេសម្ហូបអាហារបន្ទាប់ពីមានការបិទផ្សារជាច្រើននៅទូទាំងរាជធានីភ្នំពេញ ដែលកំពុងអនុវត្តវិធនាការបិទខ្ទប់ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19ក្នុងសហគមន៍ដ៏គួរឱ្យព្រួយបារម្ភនាពេលបច្ចុប្បន្ន។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ឃើញក្រសួងពាណិជ្ជកម្មចាត់ចែងបើកស្តង់លក់ទំនិញក្នុងពេលបិទខ្ទប់ នេះជាគំនិតផ្តួចផ្តើមមួយល្អ។ ប៉ុន្តែខ្ញុំគិតលេងៗថា ក្រសួងពាណិជ្ជកម្មអាចលក់បង់រំលស់ជូនអ្នកដែលមិនមានលុយគ្រប់គ្រាន់ ហើយអនុញ្ញាតឱ្យអ្នកលក់ដូរធម្មតាលក់នៅជិតនោះសម្រាប់អ្នកមានលុយគ្រប់គ្រាន់។ ធ្វើយ៉ាងនេះយើងជួយអ្នកមានជីវភាពខ្វះខាតផង អនុញ្ញាតឱ្យប្រជាពលរដ្ឋ(អ្នកចាក់វ៉ាក់សាំងបាន2លើកហើយ)មានប្រភពចំណូលវិញផង ឬបើមិនចង់ស្មុគស្មាញលក់រំលស់ទេ ក្រសួងមិនបាច់លក់ ហើយទុកឱ្យឯកជនទាំងអស់ក៏បាន( ក្រសួងត្រួតពិនិត្យតម្លៃ) ធ្វើបែបនេះ គឺមន្ត្រីរាជការមិនលំបាកនឹងមកលក់ដូរផងដែរ។

លោកបណ្ឌិត ច័ន្ទ សុផល អ្នកជំនាញវិភាគសេដ្ឋកិច្ចឯករាជ្យកម្ពុជាបានមានប្រសាសន៍ថា ៖
“ខ្ញុំគាំទ្រការបិទផ្សារទាំងអស់ដែលមានមនុស្សច្រើន និងគ្រប់គ្រងហានិភ័យចម្លងមេរោគកូរ៉ូណាមិនបាន ក៏ប៉ុន្តែ គួរមានការអនុញ្ញាតឱ្យលក់ទំនិញបរិភោគ លក្ខណៈតូចៗដោយមានវិធានការគ្រប់គ្រងហានិភ័យបាន ដូចជាការលក់តាមផ្ទះ និងតាមរ៉ឺម៉ក។ បើបិទតែមួយ ឬពីរសប្តាហ៍អាចថាមិនបាច់គិតរឿងនេះបាន។ ប៉ុន្តែ បើបិទខ្ទប់ពីមួយខែឡើងទៅត្រូវតែគិតរឿងនេះ។ ភាគច្រើននៃមនុស្សដែលឆ្លងមេរោគ ហើយមិនឈឺធ្ងន់ គឺដោយសារមានសុខភាពល្អមិនមែនដោយសារថ្នាំទេ”
លោកលើកឡើងថា បន្លែនៅចម្ការចុះថោកដោយខ្វះអ្នកទិញ ពីព្រោះផ្សារជាច្រើននៅទូទាំងប្រទេសត្រូវបានបិទ។ រីឯបន្លែនៅទីក្រុងភ្នំពេញឡើងថ្លៃដោយខ្វះអ្នកលក់។ តម្រូវការបន្លែស្រស់នឹងកើនឡើងក្រោយពេលប្រជាពលរដ្ឋបានបរិភោគមីកញ្ចប់ ត្រីខកំប៉ុង ឬអាហារក្រៀមអស់មួយ ឬពីរសប្តាហ៍។ ដូច្នេះ គួរមានការជំរុញឱ្យមានការលក់បន្លែ ត្រី សាច់ ដោយរ៉ឺម៉កចល័តតាមភូមិនៅក្នុងរាជធានីភ្នំពេញ និងទីក្រុងដែលត្រូវបានបិទខ្ទប់។

លោកបណ្ឌិត ច័ន្ទ សុផល បានបញ្ជាក់ថា ៖
“ខ្ញុំយល់ថា អាជ្ញាធរគួររៀបចំបង្កើតផ្សារលក់ដុំជាបណ្តោះអាសន្នថែមទៀត ក្រៅពីនៅទីក្រុងតាខ្មៅ ដើម្បីអាជីវករអាចទៅទិញទំនិញយកមកជិះលក់តាមភូមិ និងដើម្បីជាទីផ្សារសម្រាប់លក់បន្លែរបស់កសិករផង។ ការធ្វើដូច្នេះនឹងជំរុញដល់ផលិតកម្មបន្លែ ត្រី សាច់ នៅក្នុងស្រុក ខណៈដែលមានការបញ្ឈប់នាំមកពីប្រទេសវៀតណាមជាបណ្ដោះអាសន្ន។ ប្រសិនបើយន្តការនេះត្រូវបានអនុវត្តបានល្អវាអាចឈានទៅជាភាពឈ្នះយូរអង្វែងផង ក្នុងការជំនួសឱ្យការនាំចូលបន្លែគីមីមួយចំនួនធំ”
អ្នកស្រី សុវណ្ណា ជាពលរដ្ឋរស់នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជាធានីភ្នំពេញ បានមានប្រសាសន៍ថា ចាប់តាំងពីអនុវត្តវិធានការបិទក្រុង ជាពិសេសក្នុងរយៈពេលជិតមួយសប្ដាហ៍ចុងក្រោយនេះ ក្រៅពីបាត់បង់ចំណូលប្រចាំថ្ងៃថែមទាំងមានភាពលំបាកក្នុងការស្វែងរកទំនិញសម្រាប់ម្ហូបអាហារប្រចាំថ្ងៃថែមទៀត ព្រោះទីតាំងដែលធ្លាប់ដាក់លក់នៅក្នុងតំបន់ត្រូវបានបិទអស់។
អ្នកស្រីបានបញ្ជាក់ថា ៖
“ពីមុន ក្រៅពីមានកន្លែងដូរនៅក្នុងភូមិ ថែមទាំងមានអ្នកដឹកបន្លែ ត្រី សាច់ ដែលផ្តោតសំខាន់លើម្ហូបអាហារប្រចាំថ្ងៃចល័តតាមម៉ូតូ ឬរឺម៉ក់ជាដើម មិនពិបាករឿងម្ហូបអាហារនោះទេ ប៉ុន្តែប៉ុន្មានថ្ងៃនេះទោះជាមានលុយក៏ពិបាកទិញដែរ។ ខ្ញុំឮគេថា មានឡានក្រសួងចេញលក់ក្នុងតំបន់ ប៉ុន្តែនៅតំបន់ខ្ញុំរស់នៅនេះគ្មានឡានណាចូលមកដល់ទេ អាចមកពីផ្លូវចូលតូចចង្អៀតឡានចូលមិនដល់ក៏ថាបាន ប៉ុន្តែជាក់ស្ដែងគឺអត់មានឡានចូលតែម្ដង”
នៅក្នុងឱកាសនេះ អ្នកស្រី សុវណ្ណា បានសំណូមពរដល់ថ្នាក់ដឹកនាំមេត្តាជួយសម្រួលដល់ការដឹកជញ្ជូនផ្នែកលក់ទំនិញម្ហូបអាហារចល័តដូចជាម៉ូតូ ឬរឺម៉ក់តូចៗដែលចូលបានគ្រប់ច្រកល្ហកផង ព្រោះបើនៅតែក្នុងផ្ទះ ហើយខ្វះផ្នែកម្ហូបអាហាទៀត អាចនឹងពិបាកខ្លាំងជាក់ជាមិន៕
[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស្វែងយល់ពីអាថ៌កំបាំងនៅពីក្រោយភាពក្លាហានរបស់ប៉ូឡូញ ដែលហ៊ានប្រឈមមុខផ្នែកយោធាជាមួយរុស្ស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម្លាំងបន្ថែមនៅតាមព្រំដែនភាគខាងជើង ជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី បន្ទាប់ពីមានសកម្មភាពគួរឲ្យសង្ស័យចេញពីទីនោះ។ លោក Donald Tusk បានបញ្ជាក់ថា អាជ្ញាធរប្រទះឃើញមានមនុស្សបំភ្លឺពិលនាពេលអធ្រាត្រនៅព្រំដែនជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី

ប៊ុលហ្គារីចាប់ផ្តើមដាក់ពង្រាយរថពាសដែក Stryker ក្នុងគម្រោងទំនើបកម្មយោធាដ៏ធំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំនើបកម្មវិស័យការពារជាតិទ្រង់ទ្រាយធំ ដោយមានការបញ្ជាទិញយានយន្តប្រយុទ្ធ និងយានយន្តគាំទ្រផ្នែកភស្តុភារសរុបចំនួន ១៩៨គ្រឿង

ឈ្នះទាំងទូរសព្ទ iPhone 17 Pro និងសម្រេចទាំងគោលដៅសន្សំ !
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 05/11/2026
ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែនាំ គណនីសន្សំតាមផែនការ (Plan Account) ដែលជាជម្រើសដ៏ល្អក្នុងការសម្រេចក្តីស្រមៃ និងគោលដៅហិរញ្ញវត្ថុរបស់លោកអ្នក។ ដើម្បីផ្តល់ជូននូវអត្ថប្រយោជន៍បន្ថែម និងរំភើបដល់អតិថិជន អិលអូអិលស៊ី បានរៀបចំកម្មវិធីប្រូម៉ូសិនពិសេស ដោយផ្តល់ឱកាសឈ្នះរង្វាន់ធំ iPhone 17 Pro (512GB)

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ជំរុញឲ្យអ្នកពាក់ព័ន្ធរួមគ្នារៀបចំប្លង់គោលប្រើប្រាស់ដីឲ្យបានត្រឹមត្រូវ ដើម្បីបង្កើនសក្ដានុពល និងអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ឆ្នេរ ខេត្តកំពត
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 05/11/2026
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរយៈការរៀបចំកសាងប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដី ដោយផ្តើមពីការស្គាល់ពីខ្លួនឯង ស្គាល់ពីសមត្ថភាពសេដ្ឋកិច្ច និងសក្តានុពលក្នុងតំបន់យើង ធ្វើឱ្យត្រូវ ដោយមានផែនការច្បាស់លាស់។ យ៉ាងណាក៏ដោយ ការរៀបចំប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីសម្រាប់ខេត្តកំពត
[ads-global layout_id=6 position_id=2 ads_size=2]





វិថីហិរញ្ញវត្ថុ





















































Account
Security
Favourite Content