ដំណាំបីប្រភេទងាយស្រួលដាំ ផ្ដល់ផលច្រើន និងដាំរយៈពេលខ្លី

ភ្នំពេញ ៖ កម្ពុជា គឺជាប្រទេសមួយដែលមានសណ្ឋានដីល្អ និងអំណោយផលដល់វិស័យកសិកម្ម ពិសេសការដាំដំណាំ បន្លែ ផ្លែឈើ ក៏កាន់តែងាយស្រួលសម្រាប់កសិករ។ ក្នុងនោះ មានដំណាំបីប្រភេទដែលកសិករគួរដាំ ដោយសារតែវាជាប្រភេទដំណាំដែលងាយស្រួលដាំ ដាំរយៈពេលខ្លី និងទទួលបានទិន្នផលលើសលប់។

តួយ៉ាងដំណាំ ត្រចៀកក្រាញ់គឺជាប្រភេទរុក្ខជាតិវល្លិ៍ ដែលមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព ពិសេសគេអាចកិនធ្វើជាភេសជ្ជៈសុខភាពជំនួយសម្រួលដល់បញ្ហាក្រពះពោះវៀន ហើយជាដំណាំដែលប្រជាជនគួរតែដាំតាមផ្ទះ ដោយសារវាងាយស្រួលដាំ និងទទួលបានផលលឿន។

អ្នកស្រី ញ៉ែម គុន្ធា អ្នកដាំ និងលក់ពូជត្រចៀកក្រាញ់នៅខេត្តបាត់ដំបង បានថ្លែងប្រាប់ AMS ថា ៖

“ដើមត្រចៀកក្រាញ់នេះងាយស្រួលដាំ ងាយថែទាំ ហើយបច្ចុប្បន្ន យើងអាចលក់បានទាំងពូជ និងស្លឹក ដោយសារវាមានអត្ថប្រយោជន៍ច្រើន ពិសេសសម្រាប់ជំងឺក្រពះពោះវៀន”

អ្នកស្រី បានបន្ថែមថា ស្លឹកត្រចៀកក្រាញ់មានទីផ្សារណាស់ យើងបេះលក់ស្ទើរមិនទាន់ ដែលយើងអាចលក់បានក្នុងតម្លៃ ២ ម៉ឺនរៀល ក្នុងមួយគីឡូក្រាម ចំណែកកូនវិញ យើងអាចលក់បានក្នុងតម្លៃ ៨០០០ រៀល ក្នុងមួយផើង។ ក្រៅពីលក់ហើយ គេក៏អាចបេះស្លឹកត្រចៀកក្រាញ់ទុកកិនលាយស្ករធ្វើជាភេសជ្ជៈ ដោយសារវាមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពផងដែរ។

ដំណាំដែលកសិករគួរដាំមួយប្រភេទទៀតនោះគឺ ស្ដៅខុសរដូវ ដែលជាពូជស្ដៅប្រភេទថ្មី អាចចេញផ្កាក្នុងមួយឆ្នាំដល់ទៅ ៣ ដង ច្រើនជាងប្រភេទស្ដៅធម្មតា។ ជាក់ស្ដែង អ្នកស្រី ឆាយ ស្រីពេជ្រ ជាម្ចាស់ហាងលក់កូនឈើមួយកន្លែង បានមានប្រសាសន៍ឱ្យដឹងថា ៖

“ពូជស្ដៅ ៣ រដូវ ឬគេហៅថាស្ដៅខុសរដូវ ជាពូជស្ដៅថ្មី ងាយស្រួលដាំ ហើយវាជាប្រភេទស្ដៅតឿ ដែលយើងដាំហើយទទួលបានផលលឿន ងាយស្រួលក្នុងការបេះ ឬកាច់ត្រួយមកទទួលទាន ដែលភាគច្រើនគេទិញយកទៅដាំច្រើនទាំងតាមផ្ទះ និងតាមចំការនានា”

អ្នកស្រីបន្ថែមថា ពូជស្ដៅខុសរដូវនេះមានតម្លៃ ១៥ ០០០ រៀលក្នុងមួយដើម ហើយគេអាចយកទៅដាំ ដោយចំណាយពេលប្រមាណ ១០ ខែ ទៅ ១ ឆ្នាំ គឺអាចទទួលបានផលបណ្ដើរៗ ហើយអាចចេញផ្កាដល់ទៅ ៣ ឬ ៤ ដងច្រើនជាង និងមុនពេលស្ដៅធម្មតាចេញផ្កាផងដែរ។

ចុងក្រោយគឺ ខាត់ណាខុសរដូវ ដែលអាចផ្ដល់ទិន្នផលជាមធ្យមពី ៣២-៣៦ តោនក្នុងហិកតា ដែលកសិករអាចជ្រើសរើសពូជដើម្បីដាំទៅតាមសណ្ឋានដី និងលក្ខខណ្ឌអាកាសធាតុតាមតំបន់ផងដែរ។ សម្រាប់ការដាំដំណាំខាត់ណានេះទៀតសោត ត្រូវការមើលថែ ដូចជាការស្រោចទឹកឱ្យបានគ្រប់គ្រាន់ សម្អាតស្មៅ ជ្រុំដី និងបំប៉នជី មិនខុសពីដំណាំផ្សេងទៀតនោះទេ។

សម្រាប់រយៈពេលដាំវិញ ដំណាំប្រភេទនេះអាចឱ្យផលត្រឹម ៤០-៤៥ ថ្ងៃ ក្រោយពីការស្ទូង ដែលខាត់ណាមានដើមរីក ស្លឹកធំ ហើយចុងទ្រួយមានចេញផ្កាតូចៗ។ មុននឹងប្រមូលផល កសិករត្រូវបញ្ឈប់ការស្រោចជីប្រមាណ ១០ ថ្ងៃសិន ចៀសវាងការសល់សំណល់គីមីប៉ះពាល់ដល់អ្នកបរិភោគ។ ជារួមមក ដំណាំទាំងបីប្រភេទដូចដែលបានរៀបរាប់នេះ សុទ្ធសឹងជាប្រភេទដំណាំដែលបងប្អូនកសិករអាចសាកល្បងដាំបាន ដោយចំណាយទុនតិច ទទួលបានផលច្រើន ពិសេសចូលរួមជាផ្នែកមួយជួយដល់សេដ្ឋកិច្ចក្នុងគ្រួសារ ជាជាងទុកដីឱ្យទំនេរចោល៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី