បរទេស ៖ នៅក្នុងទិន្នន័យមួយដែលត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានជាតិស្រាវជ្រាវសន្តិភាពអន្តរជាតិនៃទីក្រុង Stockholm ទៅលើការចំណាយសម្រាប់វិស័យយោធាតាមបណ្តាប្រទេសទាំងអស់លើពិភពលោកបានបង្ហាញថា កាលពីឆ្នាំ២០២០កន្លងទៅនេះ បានបញ្ជាក់ពីខ្ទង់ចំណាយយ៉ាងលើសលប់របស់ប្រទេសអភិវឌ្ឍន៍ចំនួន៥ ដែលមានទំហំបញ្ចូលគ្នារាប់រយពាន់លានដុល្លារ។

សម្រាប់ប្រទេសដែលបានចំណាយលើវិស័យោធា និងការពារជាតិច្រើនបំផុតរបស់សកលលោកកាលពីឆ្នាំ២០២០ចំនួន៥នោះរួមមានដូចជា ៖
១.ចក្រភពអង់គ្លេស ៖ កាលពីឆ្នាំ២០២០ អង់គ្លេសបានចំណាយប្រាក់រហូតទៅដល់ ៥៩,២ពាន់លានដុល្លារទៅលើវិស័យយោធា និងជាប្រទេសក្នុងតំបន់អ៊ឺរ៉ុបដែលបានចំណាយថវិកាច្រើនជាងគេបំផុត ឬប្រហែលជា ២,២ ភាគរយនៃ GDP សរុបរបស់ខ្លួន

២.រុស្សី ៖ រុស្សីបានចំណាយថវិកាសរុបប្រមាណជា ៦១,៧ពាន់លានដុល្លារ ឬស្មើនឹង ៣,៤ ភាគរយនៃ GDP សរុបរបស់ប្រទេសកាលពីឆ្នាំ២០២០
៣.ឥណ្ឌា ៖ ជាប្រទេសស្ថិតនៅក្នុងចំណាត់ថ្នាក់លេខរៀងទី៣ដែលបានចំណាយថវិកាជាតិច្រើនបំផុតទៅលើវិស័យយោធាប្រមាណជា៧២,៩ពាន់លានដុល្លារ ដែលស្មើទៅនឹង GDP សរុបរបស់ខ្លួនប្រមាណជា ២,៩ភាគរយ
៤.ចិន ៖ ចិនបានចំណាយលុយយ៉ាងច្រើនកាលពីឆ្នាំ២០២០ ដើម្បីអាចទប់ទល់ទៅនឹងសំពាធដែលបានកើតមានឡើងជាមួយនឹងមហាយក្សអាមេរិក ហើយជាលទ្ធផលរបាយការណ៍បានបង្ហាញថា ថវិការហូតទៅដល់ ២៥២ពាន់លានដុល្លារ ត្រូវបានបញ្ចេញ ហើយវាមានទំហំច្រើនជាងឥណ្ឌាចំណាយរហូតទៅដល់ ២៥០ភាគរយ ឬក្នុងទំហំស្មើទៅនឹងប្រមាណ ១៣ភាគរយនៃការចំណាយសរុបរួមគ្នារបស់បណ្តាប្រទេសទាំងអស់លើសកលលោកទៅលើវិស័យយោធា
៥.សហរដ្ឋអាមេរិក ៖ មហាយក្សអាមេរិកនៅតែជាប់ឈ្មោះជាអ្នកចំណាយលុយលើយោធាច្រើនបំផុតលើលោក ខណៈដែលឆ្នាំ២០២០កន្លងទៅនេះកញ្ចប់ថវិការបស់ខ្លួនដែលបានចំណាយមានការកើនឡើងរហូតទៅដល់ ៧៧៨ពាន់លានដុល្លារ ច្រើនជាង ៣ដង ដែលចិនបានចំណាយ ហើយស្មើទៅនឹង ៣៩ភាគរយនៃការចំណាយយោធាសរុបរបស់ប្រទេសទាំងអស់លើសកលលោកផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content