ផ្សារទំនើបលក់រាយ (Mart) ជាទិសដៅថ្មីនៃការវិនិយោគនៅកម្ពុជា

ភ្នំពេញ ៖ ផ្សារម៉ាត (Mart) ឬផ្សារលក់រាយ ត្រូវបានមនុស្សភាគច្រើនទទួលស្គាល់ថា ជាផ្សារទំនើបទំហំតូចល្មមដែលមាន​លក់ទំនិញ​ចម្រុះ និងមានការ​ត្រួត​ពិនិត្យគុណភាព និងកាលកំណត់ច្បាស់លាស់។ បច្ចុប្បន្ន ផ្សារប្រភេទនេះកំពុងរីកដុះដាល់ច្រើននៅ​ក្នុងទីក្រុងភ្នំពេញ និងនៅតាមទីរួមខេត្តធំៗ ដែលអាច​ធ្វើឲ្យផ្សារបែបបុរាណរបស់ខ្មែរកែប្រែទម្លាប់តាមខ្លះ។

ផ្សារទំនើបលក់រាយខ្នាតតូច ឬហៅថា ម៉ាត (Mart) ផ្ដល់ភាពងាយស្រួលច្រើនក្នុងការទិញទំនិញ ជាពិសេសចំពោះស្ថានភាពកូវីដ១៩នេះ ដោយការកាត់បន្ថយនូវការទិញទំនិញប្រជ្រៀតគ្នា។ ចំណែក​ឯការកើនឡើងជាបន្តបន្ទាប់នៃផ្សារប្រភេទនេះ​ ក៏ត្រូវបានអ្នកជំនាញមើលឃើញពីភាពល្អប្រសើរនៃសេដ្ឋកិច្ចកម្ពុជាផងដែរ។

អ្នកស្រី អាន សុធីតា អ្នកជំនាញអចលនទ្រព្យលំដាប់អន្តរជាតិបានសាទរចំពោះវត្តមានផ្សារម៉ាតល្បីៗដែលសម្រេចចិត្តម​កដាក់​សាខា​របស់​ខ្លួននៅកម្ពុជា​ និងបន្តលើកទឹកចិត្តឲ្យ​ប្រជាពលរដ្ឋក្នុងស្រុក​រៀនផ្លាស់ប្ដូរទម្លាប់លក់ដូររបស់ខ្លួនទៅជាប្រភេទផ្សារម៉ាតវិញ ព្រោះបើអាចផ្លាស់ប្ដូរទម្លាប់ពីការលក់ដូរ​ទំនិញ​បែបលក្ខណៈគ្រួសារនៅផ្ទះ ឬស្ដង់ក្នុងតំបន់មកជាប្រភេទផ្សារបែបនេះ អាជីវកម្មរបស់ពួកគេក៏អាចបង្កើនទំនុកចិត្តច្រើនជាងមុន ហើយពលរដ្ឋខ្លួនឯង​មិនចាំបាច់ភ័យព្រួយរឿងគុណភាពទំនិញដែលខ្លួនទិញយកមក​ប្រើប្រាស់អស់សុពលភាព ឬប៉ះពាល់​ដល់​សុខភាពនោះដែរ។

អ្នកស្រីបញ្ជាក់ថា ៖

«ការចូលមកជាបន្តបន្ទាប់នូវផ្សារម៉ាតធំៗមកកម្ពុជានេះ បង្ហាញពីតម្រូវការរបស់​ប្រជាជនក្នុងស្រុកកើនឡើងខ្ពស់ និងមានជម្រើសទៅ​លើ​ទំនិញមានគុណភាព ខុសពីគ្រាមុនដែលពួកគេខ្វល់ខ្វាយតែពីបញ្ហាតម្លៃជាការសំខាន់។ ម៉្យាងទៀត ប្រជាជនបច្ចុប្បន្នមានចំណេះដឹង​ច្រើនលើផ្នែក​សុខភាព ដូច្នេះពួកគេសុខចិត្តចំណាយ​ប្រាក់លើសថ្លៃបន្តិចបន្តួចដើម្បីសុខមាលភាពក្នុងការដើរទិញទំនិញរបស់ពួកគេ»

ជាមួយគ្នានេះ អ្នកស្រី អាន សុធីតា ក៏បានលើកឡើងផងដែរថា អគាពាណិជ្ជកម្មទំនើបៗនៅកម្ពុជាក៏ជាទីផ្សារធំមួយសម្រាប់ផ្សារម៉ាតដែល​ផ្គត់ផ្គង់សម្ភារៈលក្ខណៈស្តង់ដារ ហេតុនេះអ្នកស្រីជឿថាផ្សារទាំងនោះនឹងបន្តពង្រីកសាខារបស់ខ្លួនបន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលតែងមានការកើនឡើងទាំងនេះ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះវត្តមានផ្សារលំដាប់អន្តរជាតិធំៗចំនួនពីរបានមកដាក់សាខារបស់​ខ្លួននៅកម្ពុជា រួមមានផ្សារ 7Eleven និង ផ្សារ Big C ខណៈដែលផ្សារនីមួយៗសុទ្ធតែមានទិសដៅ និងផែនការពង្រីកសាខារាប់​រយទីតាំងបន្ថែមទៀតនៅពាសពេញប្រទេសកម្ពុជាដើម្បីឈានទៅ​បំពេញតម្រូវ​ការដល់ទីផ្សារក្នុងស្រុកបានគ្រប់ទិសទី។

វត្តមានផ្សារទំនើបខ្នាតតូចទាំងនេះបានរួមចំណែកជួយដល់សេដ្ឋកិច្ចកម្ពុជាតាមរយៈការបង់ពន្ធនាំចូលទំនិញ ការផ្ដល់ការងារដល់ប្រជាជនក្នុងស្រុក ជាចំណែកនៃភាពរីកចម្រើននៃវិស័យអចលនទ្រព្យ ក៏ដូចជាការផ្គត់ផ្គង់​ទំនិញមានគុណភាពផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញសេដ្ឋកិច្ចអំពាវនាវឱ្យ​កម្មករ និងនិយោជកពួត​ដៃគ្នារក្សាសុខដុម​នីយកម្មក្នុង​រោងចក្រ ដើម្បី​រក្សាការងារ និងទាក់​ទាញវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/10/2026

(ភ្នំពេញ)៖ អ្នកជំនា​ញផ្នែកសេដ្ឋកិ​ច្ច​កម្ពុជា បានអំពាវនាវដល់​កម្មករនិយោជិត និយោ​ជក សហជីព និងភាគីពាក់ព័ន្ធ បន្តពួតដៃ​គ្នា​ពង្រឹង​សាម​គ្គី​ភាព សហការគ្នា និងដោះស្រាយបញ្ហាតាមរយៈការចរចាដោយសន្តិវិធី និងស្របតាមច្បាប់ ដើម្បីរក្សាសុខ​ដុមនីយកម្មនៅកន្លែងការងារ ការ​ពារ​ការងារ និងចូលរួមបង្កើនភាពទាក់​ទាញរបស់​កម្ពុជា​សម្រាប់​ការវិនិយោគ។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជ​បណ្ឌិត្យសភា​កម្ពុជា បាន​លើក​ឡើងថា សុខដុម​នីយក​ម្មរវាង​កម្មករ​និយោជិត

AMRO ៖ សេដ្ឋកិច្ចអាស៊ានបូក ៣ អាចរក្សាកំណើន ៤,១ ភាគរយក្នុងឆ្នាំ២០២៦ និង ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/10/2026

បរទេស៖ អង្គការ AMRO បានចេញរបាយការណ៍ពីស្ថិរភាពហិរញ្ញវត្ថុអាស៊ានបូក ៣ ឆ្នាំ២០២៦ និងទស្សនវិស័យសេដ្ឋកិច្ចប្រចាំខែតុលា ដោយគូសបញ្ជាក់ពីលទ្ធផលសេដ្ឋកិច្ចដ៏រឹងមាំបើទោះបីជាមានវិបត្តិតម្លៃថាមពលក៏ដោយ។ តាមការព្យាករណ៍របស់ AMRO បានបង្ហាញថា កំណើនសេដ្ឋកិច្ចរបស់តំបន់អាស៊ានបូក ៣ (អាស៊ាន,ចិន,ជប៉ុន, និងកូរ៉េខាងត្បូង) នឹងកើនឡើង ៤,១ ភាគរយទាំងនៅក្នុងឆ្នាំ២០២៦ និងឆ្នាំ២០២៧ ហើយអត្រាអតិផរណាមាន

សហគ្រិន​កម្ពុជា​រំពឹង​ថា​​អង្គភាព​ SME ​ថ្មី​ ​នឹង​ជួយ​ធ្វើឱ្យ​បរិយាកាស​អាជីវកម្ម​កាន់តែ​ប្រសើរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/10/2026

ហគ្រិន ​និង​ពាណិជ្ជករ​កម្ពុជា​ ​បាន​ស្វាគមន៍​ ​និង​គាំទ្រ​ការ​បង្កើត​អង្គភាព​សម្របសម្រួល​សហគ្រាស​ធុន​តូច ​និង​មធ្យម ​(​SME​)​ ​ដែល​ត្រូវ​បាន​បង្កើតឡើង​តាម​ព្រះ​រាជ​បញ្ជា​របស់​ព្រះមហាក្សត្រ​ ​ដោយ​ស្ថិត​ក្រោម​ការ​បញ្ជា ​និង​ដឹកនាំ​ផ្ទាល់​របស់​សម្តេច​ធិបតី​ ហ៊ុន ម៉ាណែត ​នាយក​រដ្ឋមន្ត្រី ​ដោយ​រំពឹង​ថា​ ​អង្គភាព​នេះ​នឹង​ជួយ​ធ្វើឱ្យ​វិស័យ​សហគ្រាស​ធុន​តូច ​និង​មធ្យម​នៅ​កម្ពុជា​កាន់តែ​រីកចម្រើន ​និង​បរិយាកាស​អាជីវកម្ម​កាន់តែ​ប្រសើរ

អឺរ៉ុប ​ត្រៀម​ជួប​ចិន​នៅ​ប៉េកាំង ​​គោលដៅ​ទប់ស្កាត់​សង្គ្រាម​ពាណិជ្ជកម្ម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/10/2026

​មន្ត្រី​ជាន់ខ្ពស់​ផ្នែក​ពាណិជ្ជកម្ម​របស់​សហ​ភាព​អឺរ៉ុប ​លោក​ ​Maros ​Sefcovic ​នឹង​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ ​ដើម្បី​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​ចិន​រយៈពេល​ ២ ​ថ្ងៃ ​ក្នុង​គោលបំណង​ទប់ស្កាត់​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​អាច​កើតមាន​

ផ្សារផលិតផលខ្មែរ បុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ ជួយផ្សព្វផ្សាយផលិតផលជាតិ​ដល់​អ្នកប្រើប្រាស់​កាន់តែទូលំទូលាយ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

ពិព័រណ៍ផលិតផល​ខ្មែរ ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌដែលបាន​ធ្វើ​ឡើង​នៅ​ផ្សារទំនើប​សូរិយា នឹង​ជួយ​ផ្សព្វផ្សាយ​ផលិតផល​ខ្មែរ​ឱ្យ​កាន់តែទូលំទូលាយ ..

“ក្រូចពោធិ៍សាត់” ក្លាយជាម៉ាកសមូហភាពផ្លូវការ ជួយពង្រឹងអត្តសញ្ញាណផលិតផលជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

​ក្រសួង​ពាណិជ្ជកម្ម ​បាន​សម្រេចចុះ​បញ្ជី ​“​ក្រូច​ពោធិ៍សាត់​” ​ជាម៉ាក​សមូហភាព​ ​(​Collective ​Mark​)​ ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​៩​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដែល​ជា​ជំហាន​មួយ​ក្នុង​ការ​ពង្រឹង​អត្តសញ្ញាណ ​និង​លើកកម្ពស់​ការ​ទទួល​ស្គាល់​ផលិតផល​ខ្មែរ​នៅលើ​ទីផ្សារ​ក្នុង​ប្រទេស​ ​និង​អន្តរជាតិ

OPE​C+​ ​រក្សា​កម្រិត​ផលិតកម្ម​ប្រេង ​ខណៈ​សង្គ្រាម​បង្ក​ភាព​មិន​ប្រាកដប្រជា​ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

ក្រុម​ប្រទេស​ផលិត​ប្រេង ​និង​សម្ព័ន្ធមិត្ត​ OPE​C+​ ​បាន​ព្រមព្រៀង​គ្នា​រក្សា​គោលដៅ​ផលិតកម្ម​ប្រេង​ឱ្យ​នៅ​ដដែល​សម្រាប់​ខែ​វិច្ឆិកា​ ​ខណៈ​ទីផ្សារ​ប្រេង​នៅតែ​ប្រឈម​នឹង​ភាព​តានតឹង​ ​និង​ភាព​មិន​ប្រាកដប្រជា ​ដោយសារ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​បន្តប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ប្រេង

មន្ត្រីកំពូល​កម្ពុជា​ បង្កើនការ​គាំទ្រ និងសម្រប​សម្រួល​ជូន​វិនិយោគិន​ជប៉ុន​ ក្នុងការស្វែងរកឱកាស ​និងពង្រីក​ធុរកិច្ចនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

មន្ត្រីកំពូលរបស់កម្ពុជា​មួយរូប បានប្ដេជ្ញា​ថា នឹង​ជួយសម្រួល​និង​គាំទ្រដល់ការ​វិនិយោគរបស់​វិនិយោគិន​ជប៉ុន​នៅកម្ពុជា ដើម្បីធានាឱ្យការ​វិនិយោគនោះ​ទទួលបានផ្លែផ្កា​....

កម្ពុជា កំពុង​ពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅ​ជាអគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន កំពុង​ពិនិត្យ​លទ្ធភាពកែច្នៃសំរាម និង​សំណល់​រឹង ទៅ​ជាថាមពល​អគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃ​សេដ្ឋកិច្ចជាតិ។ មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន AMS នៅ​ថ្ងៃ​ទី២ ខែ​តុលា ​នេះ ថា លទ្ធភាព​កែច្នៃ​ទៅរួច ឬអត់ គឺស្ថិតនៅលើ​ទុនវិនិយោគ​របស់​ក្រុមហ៊ុនធំណាមួយនឹងចូល​ខ្លួន​មក​កែច្នៃ ព្រោះគម្រោងនេះ​ត្រូវ​ចំណាយ​ច្រើន

កំណើនសេដ្ឋកិច្ចថយមកត្រឹម ៣% តើកម្ពុជាឆ្លើយតបនឹងសម្ពាធថមថយនេះយ៉ាងដូចម្តេច?

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

សេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងសម្ពាធពីកត្តាខាងក្រៅ និងបញ្ហាប្រឈមក្នុងស្រុកជាច្រើន ដែលជំរុញឱ្យទស្សនវិស័យកំណើនសេដ្ឋកិច្ចធ្លាក់ចុះនៅឆ្នាំ២០២៦