ការរៀបចំយន្តការតាមដាន និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ ជាដំណាក់កាលសំខាន់

ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាល ទី១ (គ.យ.ប.) នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាអធិបតីដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ចុងក្រោយកម្រិតថ្នាក់ដឹកនាំ ស្ដីពី “សេចក្ដីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១” ដើម្បីពិភាក្សា ផ្លាស់ប្ដូរយោបល់ និងប្រមូលធាតុចូលចុងក្រោយពីថា្នក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងដៃគូអភិវឌ្ឍន៍ សំដៅធានាឱ្យសេចក្ដីព្រាងឯកសារក្របខ័ណ្ឌនេះ មានខ្លឹមសារគ្រប់ជ្រុងជ្រោយ មានគុណភាព និងអាចអនុវត្ដបាន។

សិក្ខាសាលានេះមានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ, ឯកឧត្តម ហែម វណ្ឌឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម សិប្បកម្ម និង នវានុវត្តន៍, រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃក្រសួង ស្ថាប័នពាក់ព័ន្ធ និង មន្រ្ដីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋាន គ.យ.ប. ព្រមទាំង ដៃគូអភិវឌ្ឍន៍ និងអ្នកសារព័ត៌មាន ដែលបានចូលរួមប្រមាណជាង ៣០០នាក់។

ជាសារបាន ឯកឧត្តមឧបនាយករដ្ឋន្ត្រីប្រចាំការ បានលើកឡើងថា៖ យុទ្ធសាស្ត្របញ្ចកោណ ជាយុទ្ធសាស្ត្រអភិវឌ្ឍជាតិមួយដែលមានក្របខណ្ឌពេលវេលា២៥ឆ្នាំ ហើយត្រូវបែងចែកជា ៥ដំណាក់កាល ដោយមួយដំណាក់កាលមានរយៈពេល ៥ឆ្នាំ។ ក្នុងនោះ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ មានគោលដៅធ្វើយ៉ាងណារក្សាឱ្យបាននូវចលនការ និងសមិទ្ធផល ដែលរាជរដ្ឋាភិបាលកម្ពុជាបានតស៊ូពុះពារសម្រេចបាននៅក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ជាពិសេស រក្សាឱ្យបាននូវសុខសន្ដិភាពនិងការអភិវឌ្ឍដោយមានការបែងចែកប្រយោជន៍នៃកំណើនសេដ្ឋកិច្ចជូនប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន។លើសពីនេះយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នឹងចាក់គ្រឹះសម្រាប់កសាងជាតិមួយ ដែលជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០៥០។

ថ្លែងនៅក្នុងពិធីសិក្ខាសាលាពិគ្រោះយោបល់ដ៏មានសារសំខាន់នេះ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានមានប្រសាសន៍ថាៈ

«ការរៀបចំយន្តការតាមដាន ត្រួតពិនិត្យនិងវាយតម្លៃ គឺជាដំណាក់កាលសំខាន់ នៃវដ្ដនៃការរៀបចំគោលនយោ​បា​យ​របស់រាជរដ្ឋាភិបាល (Policy Cycle) ដូចប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានលើកឡើងថា ធ្វើអ្វីក៏ដោយបើគ្មានការតាមដាន គឺអត់ជោគជ័យនោះទេ»។

ឯកឧត្តម វង្សី វិស្សុត បន្តលើកឡើងទៀតថា៖

«ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ គឺជាយន្តការតម្រង់ទិស សំដៅធ្វើឱ្យប្រសើរឡើងនូវការរៀបចំគោលនយោបាយយុទ្ធសាស្រ្ដ ផែនការអភិវឌ្ឍន៍ និងការអនុវត្ដ ឱ្យមានភាពប្រាកដនិយម ឆ្លើយតបទាន់ពេលចំពោះតម្រូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការប្រែប្រួលនៃពិភពលោក និងប្រទេសជាតិ និងសម្រេចសមិទ្ធផលថ្មីៗជូនជាតិ ប្រកបដោយប្រសិទ្ធភាព»។

សម្រាប់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ថា ៖ការរៀបចំយន្តការតាមដាន និងវាយតម្លៃនឹងត្រូវធ្វើឡើងឱ្យមានសង្គតិភាពពីលើ ដល់ក្រោម រវាងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨ និងយុទ្ធសាស្ត្រអភិវឌ្ឍតាមវិស័យ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានមានប្រសាសន៍ទៀតថា៖ បច្ចុប្បន្ន ស្ថានភាពសេដ្ឋកិច្ចសាកលកំពុងតែរងនូវការគំរាមកំហែងកាន់តែខ្លាំងឡើងរាប់ចាប់ពីភាពតានតឹងភូមិសាស្ត្រនយោបាយ, ការបែកខ្ញែកនៃសេដ្ឋកិច្ច-ពាណិជ្ជកម្ម, សង្គ្រាមពាណិជ្ជកម្ម, សង្គ្រាមបច្ចេកវិទ្យា, សង្គ្រាមមនោគមវិជ្ជា និងការប្រែប្រួលអាកាសធាតុ ដែលកំពុងកើតឡើងនៅគ្រប់ទីកន្លែង។ បញ្ហាទាំងអស់នេះ ត្រូវបានឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អះអាងថាគឺជាកត្តាប្រឈមធំៗរបស់កម្ពុជាដូចគ្នាដែរក្នុងការឈានទៅសម្រេចបាននូវចក្ខុវិស័យ២០៥០។ដូច្នេះហើយទើបរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតីហ៊ុន ម៉ាណែ​ត បានរៀបចំ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នេះឡើងដើម្បីតម្រង់ទិសតម្រង់យុទ្ធសាស្ត្រជាមួយនឹងរបៀបរបបធ្វើការថ្មីដែលមានការឆ្លើយតបបត់បែននិងមានសមត្ថភាពខ្ពស់ ដោយគិតគូទាំងបរិការណ៍ខាងក្រៅផងនិងការផ្លាស់ប្ដូរខាងក្នុងផង។

ជាលទ្ធផលនៃសិក្ខាសាលាពិគ្រោះយោបល់ពេញមួយថ្ងៃនេះ ថ្នាក់ដឹកនាំនៃក្រសួងស្ថាប័នពាក់ព័ន្ធនានា បានឯកភាពជារួម និងវាយតម្លៃខ្ពស់ លើខ្លឹមសារនៃសេចក្ដីព្រាងឯកសារក្របខ័ណ្ឌនេះ ដែលបានកំណត់អំពី (១) គោលបំណង វិសាលភាព អភិក្រមនៃការរៀបចំ និងសូចនាករសមិទ្ធកម្មគន្លឹះ (២) ក្របខ័ណ្ឌស្ថាប័ន ដែលកំណត់អំពីតួនាទីនិងភារកិច្ចរបស់តួអង្គសំខាន់ៗក្នុងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ (៣) ការតាមដាន និងត្រួតពិនិត្យ ដែលបង្ហាញពីនិយមន័យនិងវិសាលភាព វិធីសាស្រ្ដ ដំណើរការនៃការតាមដាន និងត្រួតពិនិត្យ (៤) ការវាយតម្លៃ ដែលកំណត់អំពីនិយមន័យ និងវិសាលភាព ប្រភេទ និងវីធីសាស្រ្ដនិងឧបករណ៍ប្រមូលទិន្នន័យនៃការវាយតម្លៃ (៥) ការរាយការណ៍ និងការប្រើប្រាស់លទ្ធផល ដែលបង្ហាញអំពីរបាយការណ៍ ប្រព័ន្ធរាយការណ៍ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ លទ្ធផលសំខាន់ៗ និង (៦) ទិសដៅអាទិភាព រួមមានការរៀបចំលិខិតបទដ្ឋានគតិយុត្ដ ការកសាងស្ថាប័ននិងសមត្ថភាព ការរៀបចំប្រព័ន្ធព័ត៌មានវិទ្យានៃការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាតិ។ ទន្ទឹមនេះ ដោយឆ្លងកាត់ការពិភាក្សាយ៉ាងផុសផុល, គ.យ.ប. បានទទួលមតិយោបល់និងធាតុចូលយ៉ាងច្រើន ពីថា្នក់ដឹកនាំក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ សម្រាប់កែលម្អ និងធ្វើឱ្យប្រសើរឡើងនូវសេចក្តីព្រាងក្របខ័ណ្ឌនេះ ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពនៃការអនុវត្ដ មុននឹងដាក់ឆ្លងគណៈរដ្ឋមន្ត្រីនៅពេលខាងមុខ។

ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការបានក្រើនរំលឹកនិងដាស់ស្មារតីក្រសួង ស្ថាប័ន ឱ្យបង្កើនការយកចិត្តទុកដាក់បន្ថែម លើកិច្ចការ ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ដែលជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ដូចបានគូសរំលេចក្នុងសុន្ទរកថារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីលើកដំបូង សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 31/07/2026

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

កសិដ្ឋាន«ចម្ការបន្លែសុខភាពសៀមរាប»ជាកសិដ្ឋានដាំបន្លែលើទឹកកំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរទម្លាប់ដាំដុះបែបប្រពៃណី មកប្រើបច្ចេកទេសដាំបែបទំនើប

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

Leave a Reply

Your email address will not be published.Required fields are marked *