បរទេស ៖ យោងតាមតួលេខដែលត្រូវបានបង្ហាញដោយអង្គការសម្រាប់កិច្ចការងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការសេដ្ឋកិច្ច ឬហៅកាត់ថា OECD នាពេលចុងក្រោយនេះបានបញ្ជាក់ថាតួលេខនៃកញ្ចប់ថវិកាដែលជាជំនួយបរទេសសរុប (Foreign Aid) បានកើនឡើងខ្លាំងមិនធ្លាប់មានកាលពីឆ្នាំ2020 ពោលគឺរហូតទៅដល់ 161.2ពាន់លានដុល្លារសហរដ្ឋអាមេរិក។
ជាមួយនឹងការបង្ហាញពីតួលេខនៃទំហំជំនួយរបស់បរទេសសរុបខាងលើនេះ ក៏បានបញ្ជាក់ពីមូលហេតុនៃការកើនឡើងផងដែរថា ដោយសារតែបណ្តាប្រទេសធំៗបានសម្រេចបន្ថែមកញ្ចប់ថវិកាជំនួយចូលទៅក្នុងសេដ្ឋកិច្ចរបស់ខ្លួន រួមជាមួយនឹងការបង្កើនប្រាក់ជំនួយផ្សេងទៅកាន់បណ្តាប្រទេសដែលកំពុងអភិវឌ្ឍន៍ ឬប្រទេសក្រីក្រដើម្បីអាចមានលទ្ធភាពក្នុងការទប់ទល់នឹងវិបត្តិសាកលនៃជំងឺកូវីដ-19។ ក្នុងនោះមូលនិធីដើម្បីគាំទ្ររយៈពេលខ្លីនៅក្នុងអំឡុងពេលកូវីដភាគច្រើនគឺត្រូវយកទៅប្រើប្រាស់ និងផ្តោតសំខាន់លើកិច្ចការងារនៅក្នុងប្រព័ន្ធសុខមាលភាព និងជំនួយមនុស្សធម៌ ព្រមទាំងសន្តិសុខស្បៀងផងដែរនេះ។
ដោយឡែក សម្រាប់កញ្ចប់ជំនួយគាំទ្ររយៈពេលមធ្យមវិញ មូលនិធីនឹងត្រូវផ្តោតសំខាន់ទៅលើកិច្ចការងាររោគវិនិច្ឆ័យ និងជួយសម្រួលដល់បណ្តាប្រទេសដែលត្រូវការជំនួយជាវ៉ាក់សាំង និងក្នុងរូបភាពជាមូលនិធិសម្រាប់ជួយដោះស្រាយបញ្ហានៃផលប៉ះពាល់ដោយសារកូវីដទៅលើសេដ្ឋកិច្ច និងសង្គម។

បណ្តាប្រទេសដែលជាម្ចាស់ជំនួយ Development Assistance Committee (DAC)ចំនួន16ក្នុងចំណោមសមាជិកទាំង24 បច្ចុប្បន្នគឺបានធ្វើការបង្កើនការចែករំលែកជាជំនួយរបស់ខ្លួនតាមរយៈជំនួយផង និងកម្ចីផង ហើយអ្នកដែលបានផ្តល់ជំនួយកើនឡើងខ្លាំងជាងគេកាលពីឆ្នាំ2020 មានដូចជាប្រទេស កាណាដា ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ហុងគ្រី អ៊ីស្លង់ ណ័រវេស ស្លូវ៉ាគី ស៊ុយអ៊ែត និងប្រទេសស្វីសជាដើម។
ដោយឡែកសម្រាប់ប្រទេសចំនួន13ផ្សេងទៀតដែលបានកាត់បន្ថយទំហំជំនួយរបស់ខ្លួនកាលពីពេលកន្លងទៅរួមមានដូចជា ប្រទេសអូស្ត្រាលី ហ្គ្រិច អ៊ីតាលី កូរ៉េខាងត្បូង លុយហ្សាំបួរ ប៉ទុយហ្គាល់ និងចក្រភពអង់គ្លេស។
យ៉ាងណាក៏ដោយ គេបានមើលឃើញចំពោះបណ្តាប្រទេសដែលស្ថិតនៅក្នុងក្រុម G7 គឺជាអ្នកចែករំលែកជំនួយបរទេសនេះច្រើនជាងគេ តាមរយៈកម្មវិធីផ្តល់ជំនួយបរទេស Official Development Assistance (ODA) ពោលគឺប្រមាណ 76ភាគរយនៃកញ្ចប់លុយទាំងអស់ដែល ODA ទទួលបាន៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ
















Account
Security
Favourite Content