រដ្ឋមន្ត្រីក្រសួងសាធារណការ ៖ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន គឺជាកត្តាជំរុញឱ្យមានកំណើនសេដ្ឋកិច្ច

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា វិស័យដឹកជញ្ជូន និងភស្តុភារកម្ម ដែលមានលក្ខណៈប្រទាក់ក្រឡាគ្នា គឺកាន់តែមានសារៈសំខាន់ថែមទៀតសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៃប្រទេសនានានៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក ខណៈហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនគឺជាកត្តាជំរុញដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍ និងជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាវិជ្ជមាន។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់កម្រិតខ្ពស់ថ្នាក់តំបន់លើកទី១ នៅក្នុងតំបន់អាស៊ីរបស់វេទិកាដឹកជញ្ជូនអន្តរជាតិ  ដែលរៀបចំឡើងនៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលរៀបចំឡើងដើម្បីកំណត់នូវឱកាស និងសកម្មភាពជាក់ស្តែងនៅក្នុងតំបន់អាស៊ី ដែលនឹងនាំទៅដល់ការដឹកជញ្ជូនប្រកបដោយនិរន្តរភាព ភាពធន់ និងបរិយាបន្ន។

កិច្ចប្រជុំ បានផ្តោតសំខាន់លើការចែករំលែកគោលនយោបាយអាទិភាព ចំណេះដឹងការអនុវត្តល្អៗ និងវិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីពន្លឿនការផ្លាស់ប្តូរក្នុងបរិបទនៃការរាតត្បាត កូវីដ-១៩ ជាពិសេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលគ្របដណ្តប់លើប្រធានបទពាក់ព័ន្ធខ្ពស់សម្រាប់តំបន់ រួមមានដូចជា៖ ការតភ្ជាប់វិស័យដឹកជញ្ជូន ការដឹកជញ្ជូនប្រកបដោយបរិយាបន្ន សុវត្ថិភាពនៃការដឹកជញ្ជូន(ការដឹកជញ្ជូន ដែលបំភាយឧស្ម័នកាបូនទាប) និងការធ្វើទំនើបកម្មឌីជីផលលើវិស័យដឹកជញ្ជូន។

ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា វេទិកាដឹកជញ្ជូនអន្តរជាតិកាលពីឆ្នាំ២០២១ (The ITF Transport Outlook 2021) បានព្យាករណ៍ថា តម្រូវការដឹកជញ្ជូនសម្រាប់អ្នកដំណើរ និងការដឹកជញ្ជូនទំនិញនឹងកើនឡើងយ៉ាងខ្លាំងនៅក្នុងទសវត្សរ៍ខាងមុខ ជាពិសេសនៅក្នុងតំបន់អាស៊ី ដែលវាឆ្លុះបញ្ចាំងពីការអភិវឌ្ឍសេដ្ឋកិច្ច និងការតភ្ជាប់ដែលមានភាពប្រសើរឡើង ហើយតម្រូវការដឹកជញ្ជូនអ្នកដំណើរទូទាំងពិភពលោកត្រូវបានព្យាករណ៍ថានឹងកើនឡើង ៣ដងនៅឆ្នាំ២០៥០។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ៖

“មានកត្តាជាច្រើននៅពីក្រោយនិន្នាការវិជ្ជមានទាំងនេះ ដែលរួមចំណែកដល់តម្រូវការដឹកជញ្ជូននាពេលអនាគតនៅតំបន់អាស៊ី ហើយឯកឧត្តមក៏បានលើកឡើងពីនិន្នាការទាំងដប់ ដែលគូសបញ្ជាក់ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្តីពី “ការប្រមើលមើលអនាគតនៃការដឹកជញ្ជូននៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក” សម្រាប់ការយកមកពិចារណាផងដែរ”

លទ្ធផលនៃការពិភាក្សានឹងត្រូវបានយកទៅអនុវត្ត ដើម្បីបន្តទៅកាន់កិច្ចប្រជុំកំពូលរបស់វេទិកាដឹកជញ្ជូនអន្តរជាតិ (ITF) នាឆ្នាំ២០២៣ខាងមុខ ដែលជាសម័យប្រជុំលើកទី៧ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក របស់អង្គការសហប្រជាជាតិ (UN-ESCAP) ស្តីពីការដឹកជញ្ជូន និងព្រឹត្តិការណ៍ដឹកជញ្ជូនសកល និងក្នុងតំបន់ផ្សេងទៀតក្នុងឆ្នាំ២០២២ និង២០២៣។ បច្ចុប្បន្ននេះវេទិកាដឹកជញ្ជូនអន្តរជាតិ (ITF) មានប្រទេសសមាជិកចំនួនប្រាំបីនៅអាស៊ី ហើយស្វែងរកការបន្តពង្រីកវិសាលភាពការងារ និងវត្តមានរបស់ខ្លួននៅក្នុងតំបន់បន្ថែមទៀត។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា កិច្ចប្រជុំពេញអង្គមួយនេះ និងផ្តល់ប្រយោជន៍ជាច្រើនក្នុងការពិភាក្សាផ្លាស់ប្តូរគំនិត និងចែករំលែកបទពិសោធន៍ ព្រមទាំងការអនុវត្តល្អៗរវាងគ្នា និងគ្នា។ ដោយផ្អែកលើនិន្នាការជាមូលដ្ឋានទាំងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី សូមស្នើទៅកាន់សមាជិក សមាជិកានៃអង្គប្រជុំទាំងមូលមេត្តាចូលរួមគិតគូរឱ្យអស់ពីលទ្ធភាព និងសមត្ថភាព ដើម្បីស្វែងរកដំណោះស្រាយ ដែលអាចទៅរួច សម្រាប់វិស័យដឹកជញ្ជូននាពេលអនាគតនៅក្នុងតំបន់អាស៊ីរបស់យើង។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានមានប្រសាសន៍ថា៖

“ការគិតគូរទុកជាមុន អាចជួយរៀបចំឱ្យសង្គមរបស់យើងមានលទ្ធភាពក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលអាចនឹងកើតមានឡើងនាពេលអនាគតបាន៕”


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ