ចិន-អាមេរិក​ ទោះមិនទាន់ត្រឡប់ដូចដើមតែជាដំណឹងរីករាយសម្រាប់ពិភពលោក

ទំនាក់ទំនងរវាងមហាយក្សចិននិងអាមេរិកគឺជាចំណែកនៃឬសគល់ដ៏សំខាន់មួយនៅក្នុងបញ្ហាវិបត្តិរបស់ពិភពលោកបច្ចុប្បន្នទោះបីជាពេលនេះពួកគេមិនមែនជាតួអង្គដោយផ្ទាល់ដែលចូលរួមពាក់ព័ន្ធក្តី។

គិតរាប់ពីជម្លោះពាណិជ្ជកម្មរហូតទៅដល់វិបត្តិជម្លោះនៅអ៊ុយក្រែន បញ្ហានៅកោះតៃវ៉ាន់ ព្រមទាំងបញ្ហាវិបត្តិសកលផ្សេងទៀតដូចជាអតិផរណា ជាពិសេសការដណ្តើមតំណែងគ្នាជាមហាអំណាចទី១របស់ពិភពលោកជាដើមសុទ្ធតែជាបញ្ហាដែលមានការជះឥទ្ធិពលខ្លាំងចេញពីទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងប៉េកាំង។

ទំនាក់ទំនងដ៏រកាំរកូសចុងក្រោយរវាងគ្នាកើតឡើងចេញពីជម្លោះពាណិជ្ជកម្មកាលពីក្នុងអាណត្តិរបស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីឆ្នាំ២០១៨ ដោយការចាប់ផ្តើមអនុវត្តពន្ធនាំចូលទំនិញនិងដាក់កំហិតតឹងរឹងចំពោះផលិតផលរបស់ប្រទេសចិន។

ចាប់តាំងពីពេលនោះមកសហរដ្ឋអាមេរិក និងចិនហាក់ដូចជាមិនអាចត្រឡប់មកស្ថានភាពដូចដើមវិញឡើយបូករួមទាំងបញ្ហាជម្លោះជាច្រើនបន្តបន្ទាប់គ្នាដូចជាបញ្ហាកូវីដដោយការចោទប្រកាន់ដាក់គ្នាទៅវិញទៅមុខចំពោះមូលហេតុនៃការកកើតនៃវិរុសកូវីដផងបន្ទាប់មកក៏បញ្ហាជម្លោះនៅអ៊ុយក្រែនផង ព្រមទាំងបញ្ហានៃការផ្គើនដាក់គ្នាជុំវិញបញ្ហានៅកោះតៃវ៉ាន់តាមរយៈការបំពេញទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Pelosi ទៅកាន់កោះតៃវ៉ាន់និងការធ្វើសមយុទ្ធយោធាជាច្រើនដងក្បែរដែនសមុទ្រក្បែរកោះតៃវ់ាន់ពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំងផង ក៏ដូចជាបញ្ហាមិនចុះសម្រុងគ្នាផ្សេងទៀតដែលកំពុងកើតឡើងនៅលើពិភពលោក។

ទោះបីជាយ៉ាងណាក្តី ប៉ុន្មានថ្ងៃចុងក្រោយនេះ ចិន និងអាមេរិក បានកំពុងធ្វើឲ្យពិភពលោកហាក់មានភាពរីករាយ និងក្តីសង្ឃឹមឡើងវិញបន្តិចក្រោយពេលដែលជំនួបដ៏កម្រកម្រិតកំពូលជាលើកដំបូងនៃរដ្ឋមន្ត្រីការបរទេសអាមេរិកដែលធ្វើដំណើរបំពេញទស្សនកិច្ចក្នុងប្រទេសចិនកាលពីថ្ងៃចន្ទដើមសប្តាហ៍។ លោក Antony Bliken បានជួបជាមួយនឹងប្រធានាធិបតីចិន លោក Xi Jinping ផង និងក្រុមមន្ត្រីជាន់ខ្ពស់ជាច្រើនទៀតរបស់ចិននៅក្នុងឱកាសនេះ។

ទោះបីស្ថានភាពអាក្រក់ទាំងអស់នឹងមិនអាចត្រឡប់ដូចដើមក្តី ប៉ុន្តែដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃរបស់លោករដ្ឋមន្ត្រីការបរទេសលោក Antony Blinken នៅក្នុងទីក្រុងប៉េកាំងបានក្លាយទៅជាសញ្ញាជាវិជ្ជមានចំពោះទំនាក់ទំនងរវាងមហាយក្សទាំងពីរ  ក៏ដូចជាអ្វីដែលពិភពលោកកំពុងទន្ទឹងរង់ចាំជាយូរ និងនៅក្នុងពេលដែលវិបត្តិសេដ្ឋកិច្ចបានកំពុងរីករាលដាលនៅតាមតំបន់ជាច្រើនរបស់ពិភពលោករួចមកហើយនោះ។

លទ្ធផលនៃកិច្ចប្រជុំដែលគួរជាទីមោទនភាពដោយភាគីទាំងពីរបានឈានទៅដល់ការព្រមព្រៀងគ្នាក្នុងការបង្កើនស្ថេរភាពនៃទំនាក់ទំនងគ្រប់កម្រិតឡើងវិញនិងក៏ដូចជាបញ្ហាដែលមានជំហប្រឆាំងគ្នាជាច្រើនផងដែរ។ លើសពីនេះសហរដ្ឋអាមេរិកក៏នឹងធ្វើការរៀបចំដើម្បីទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីការបរទេសចិន លោកQin Gang នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះផង ជាពិសេសការព្រមព្រៀងគ្នាក្នុងការរៀបចំជំនួបកំពូលរវាងមេដឹកនាំប្រទេសទាំងពីរគឺលោកប្រធានាធិបតី Xi Jinping និងលោកប្រធានាធិបតី Joe Biden ឲ្យបាននៅក្នុងឆ្នាំនេះផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ម៉ាឡេស៊ី អាចរកចំណូលបានចន្លោះពី ២៦៩ ទៅ ៣១៨ លានដុល្លារ ពីការរៀបចំប្រណាំងឡាន F1

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/09/2026

បរទេស៖ ការវិលត្រឡប់មកវិញនូវព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula 1 (F1) នៅទីលាន Sepang ក្រោយការលុបចោលជិត ១០ ឆ្នាំនោះ ម៉ាឡេស៊ី រំពឹងថានឹងអាចរកចំណូលចូលសេដ្ឋកិច្ចបានចន្លោះពី ១,១ ពាន់លាន ទៅ ១,៣ ពាន់លានរីងហ្គីត  (ប្រហែល ២៦៩ លាន

ក្រសួងរៀបចំដែនដី បន្តដោះស្រាយបញ្ហា និងឈានដល់ការចែកបណ្ណកម្មសិទ្ធិជូនអតិថិជនបុរីចំនួន ៨គម្រោង ស្មើ ១ ៣១២ បណ្ណ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/09/2026

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងបន្តយកចិត្តដាក់ប្រឹងប្រែងក្នុងការដោះស្រាយវិវាទ និងបញ្ហា ជូនដល់បងប្អូនដែលជាអតិថិជនទិញគម្រោងលំនៅឋាននៅក្នុងបុរីមួយចំនួន ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត។ ជាក់ស្ដែង នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំពិធីជួបជុំ សំណេះសំណាល

ចិន បង្ហាញបច្ចេកវិទ្យា និងប្រព័ន្ធធ្វើការដោយ AI ដ៏ទំនើបសម្រាប់វិស័យរុករករ៉ែ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/09/2026

បរទេស ៖ កាលពីដើមខែកញ្ញាកន្លងទៅនេះ នៅក្នុងសន្និសីទរ៉ែអន្តរជាតិ-ចិន ឆ្នាំ២០២៦ ដែលធ្វើឡើងនៅទីក្រុងTianjin ក្រសួងធនធានរ៉ែ និងធម្មជាតិរបស់ប្រទេសចិនបានដាក់បង្ហាញប្រព័ន្ធដំណើរការរុករករ៉ែ ឆ្លាតវៃ (AI-OreSeeking) សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពរុករកធនធានរ៉ែឱ្យកាន់តែមានប្រសិទ្ធភាព និងមានភាពងាយស្រួល។ កាសែត Novinata ដែលបានដកស្រង់ចេញពីប្រភពច្បាស់ការណ៍មួយនៅប្រទេសចិនបានសរសេរថាប្រព័ន្ធនេះត្រូវបង្កើតឡើងដោយអាជ្ញាធរជាតិអង្កេតភូគព្ភសាស្ត្រចិន (China Geological Survey) ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ចិនប្រកាសលទ្ធផលវិជ្ជមាន ១០ ចំណុចពីកិច្ចចរចាពាណិជ្ជកម្មជាមួយអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/09/2026

ក្រសួងពាណិជ្ជកម្មចិន (MOFCOM) បានប្រកាសអំពីលទ្ធផលវិជ្ជមានចំនួន ១០ ពីកិច្ចពិភាក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាម៉េរិកចុងក្រោយបង្អស់

វេទិកា​វេចខ្ចប់ និង​ពិព័រណ៍បច្ចេកវិទ្យាអាហារ​កម្ពុជា ២០២៦ នឹងជួយផលិតផល​របស់សហគ្រិនខ្មែរ​អាច​ប្រកួត​ប្រជែង​លើ​ទីផ្សារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/09/2026

ភ្នំពេញ ៖ កម្ពុជា​បានរៀបចំ​វេទិការ​វេចខ្ចប់ និងពិព័រណ៍​បច្ចេកវិទ្យា​អាហារ​ ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌល​សន្និបាត​ និងពិព័រណ៍​កោះពេជ្រ​ ចាប់ពីថ្ងៃទី ២៨ ដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ២០២៦ ។ វេទិកា និងពិព័រណ៍​មួយនេះ នឹងជួយ​ឱ្យផលិតផល​របស់សហគ្រិន​កម្ពុជា កាន់តែមានភាពទាក់ទាញ សោភណ្ឌភាព និង​ស្តង់ដារ សម្រាប់ការ​ប្រកួត​ប្រជែង​ជាមួយផលិតផលបរទេស។​

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី ជំរុញសិស្សជ័យលាភីនៅខេត្តកំពតឱ្យចេះប្រើប្រាស់បញ្ញាសិប្បនិម្មិត AI និងភាសាអង់គ្លេស

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 28/09/2026

កំពត ៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកទឹកចឹត្តឱ្យសិស្សានុសិស្សចេះប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ជាជំនួយដ៏មានប្រសិទ្ធភាពក្នុងការរៀនសូត្រ ប៉ុន្តែត្រូវប្រកបដោយការគិតពិចារណាឱ្យបានត្រឹមត្រូវ និងយកចិត្តទុកដាក់រៀនសូត្រភាសាអន្តរជាតិ ពិសេស ភាសាអង់គ្លេស ដែលជាស្ពានចម្លងដ៏សំខាន់សម្រាប់ស្វែងយល់ពីចំណេះដឹងទូទាំងពិភពលោក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត

មហាសេដ្ឋីពិភពលោក Bill Gates ព្រមានពីលទ្ធភាពដែល AI អាចសម្លាប់មនុស្សរហូតដល់ខ្ទង់ពាន់លាននាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/09/2026

បរទេស ៖ កំពូលមហាសេដ្ឋីលំដាប់ពិភពលោក និងជាស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates ដែលមនុស្សជាច្រើនស្គាល់ថាជាអ្នកធ្វើការងារសង្គមដ៏ល្បីល្បាញនោះ បានចេញមុខព្រមានគួរឲ្យព្រួយបារម្ភពាក់ព័ន្ធទៅនឹងភាពរីកចម្រើនយ៉ាងឆាប់រហ័សហួសការស្មាននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬបច្ចេកវិទ្យា AI ។ នៅក្នុងអត្ថបទមួយដែលត្រូវបានយកមកចេញផ្សាយដោយកាសែត RT នៅថ្ងៃដើមសប្ដាហ៍នេះ លោក Gate បានលើកឡើងថា បច្ចេកវិទ្យា

តម្លៃប្រេងឆៅសាកលឡើងថ្លៃបន្តិចវិញ បន្ទាប់ពី លោក Donald Trump បដិសេធសំណើកិច្ចព្រមព្រៀងសន្តិភាពពីអុីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/09/2026

តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ១,២៧ ភាគរយកើនដល់ ១០៥,៦៤ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ០,៧៦ ភាគរយកើនដល់ ៩៣,១១ ដុល្លារក្នុងមួយបារ៉ែល

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដាក់ឱ្យប្រើវិក្កយបត្រឌីជីថលសម្រាប់គ្រប់សេវាសាធារណៈ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/09/2026

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានដាក់ឱ្យអនុវត្តជាផ្លូវការ នូវវិក្កយបត្រឌីជីថលសម្រាប់ការទូទាត់សេវាសាធារណៈរបស់ខ្លួន ដោយពង្រីកការប្រើប្រាស់ប្រព័ន្ធនេះដល់គ្រប់សេវាសាធារណៈ ទាំងសេវាផ្តល់ជូននៅទីតាំងផ្ទាល់ និងសេវាតាមប្រព័ន្ធឌីជីថល

ដូងខ្មែរមានទីផ្សារល្អ និងប្រយោជន៍សម្រាប់សុខភាព ប៉ុន្តែការផ្គត់ផ្គង់នៅមិនទាន់ឆ្លើយតបតម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/09/2026

ផ្លែដូងមានសារៈប្រយោជន៍ជាច្រើនសម្រាប់សុខភាព ដោយអាចជួយផ្គត់ផ្គង់ជាតិទឹកដល់រាងកាយ ពង្រឹងប្រព័ន្ធភាពស៊ាំ និងគាំទ្រដល់សុខភាពបេះដូង