បរទេស ៖ សេចក្តីប្រកាសមួយដែលត្រូវបានធ្វើឡើងដោយផ្ទាល់ពីសំណាក់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានបញ្ជាក់ថា កិច្ចព្រមព្រៀងលើការវិនិយោគថ្មីរវាងប្រទេសអង់គ្លេស-ឥណ្ឌា មានតម្លៃប្រមាណជា 1,000 លានដុល្លារ និងអាចបង្កើតការងារបាន 6,000 កន្លែងសម្រាប់ពលរដ្ឋអង់គ្លេស។
នៅក្នុងកិច្ចព្រមព្រៀងនោះរួមមានកញ្ចប់ប្រាក់ចំនួន 533 លានផោនវិនិយោគដោយឥណ្ឌានៅក្នុងប្រទេសអង់គ្លេស ហើយតាមរយៈកញ្ចប់វិនិយោគថ្មីនេះគឺជាការបោះជំហានឈានទៅដល់ការត្រួសត្រាយផ្លូវសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអង់គ្លេស និងឥណ្ឌានៅពេលខាងមុខ។
កិច្ចព្រមព្រៀងដែលត្រូវបានប្រកាសដោយនាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះក៏ត្រូវបានធ្វើឡើងនៅមុនបន្តិចនៃកិច្ចប្រជុំតាមវីដេអូជាមួយនឹងនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ដោយក្នុងនោះ ក៏មានកញ្ចប់ថវិកាប្រមាណជា 240លានផោនផ្សេងទៀតដែលជាការវិនិយោគដោយវិទ្យាស្ថានជាតិឥណ្ឌា Serum ដែលមានទីតាំងនៅក្នុងប្រទេសអង់គ្លេសសម្រាប់ប្រើប្រាស់លើកិច្ចការងារស្រាវជ្រាវ និងការពង្រឹងផលិតភាពលើការផលិតវ៉ាក់សាំង ខណៈដែលបច្ចុប្បន្នបានឈានដល់ដំណាក់កាលធ្វើតេស្តលើកដំបូងទៅលើប្រសិទ្ធភាពរបស់វ៉ាក់សាំងការពារកូវីដក្រោមកិច្ចសហប្រតិបត្តិការជាមួយនឹងក្រុមហ៊ុន Codagenix។
ក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះការនាំចេញរបស់អង់គ្លេសទៅកាន់ប្រទេសឥណ្ឌានៅមានកម្រិតទាបនៅឡើយបើធៀបទៅនឹងការនាំចេញទៅកាន់ប្រទេសប៊ែលហ្ស៊ិក និងស៊ុយអែត ប៉ុន្តែរដ្ឋាភិបាលសង្ឃឹមថាការរឹតបន្តឹងចំណងនៃកិច្ចទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងអាចជួយពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគបន្ថែមទៀត ដើម្បីពង្រីកសក្តានុពលទីផ្សារឱ្យបានកាន់តែទូលាយ និងខ្លាំងក្លា ខណៈដែលទាំងឥណ្ឌា និងអង់គ្លេសសុទ្ធតែមានភាពតានតឹងជាមួយនឹងចិនដូចគ្នា៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/02/2026
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានសរុបប្រហែល ៤៧,៤៧ លានដុល្លារ
រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/02/2026
អតិថិជនប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/02/2026
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ




វិថីហិរញ្ញវត្ថុ

















Account
Security
Favourite Content