អ៊ុយក្រែន គ្រោងនឹងដាក់ក្រុមហ៊ុនរដ្ឋសម្រាប់ដេញថ្លៃ ដើម្បីផ្តល់មូលនិធិដល់យោធា និងស្តារសេដ្ឋកិច្ច

បរទេស ៖ យោងតាមប្រភពព័ត៌មានពី CNA បានរាយការណ៍ថា រដ្ឋាភិបាលអ៊ុយក្រែនគ្រោងនឹងដាក់ក្រុមហ៊ុនរដ្ឋចំនួន ២០ សម្រាប់ដេញថ្លៃ ដើម្បីផ្តល់មូលនិធិដល់យោធា និងជំរុញសេដ្ឋកិច្ចដែលទទួលរងប៉ះពាល់ពីសង្រ្គាម។

អ៊ុយក្រែនសង្ឃឹមថានឹងលក់បានប្រាក់យ៉ាងហោចណាស់ ១០០ លានដុល្លារពីការដេញថ្លៃនៅចុងឆ្នាំនេះ រួមមាន មជ្ឈមណ្ឌលផ្សារទំនើបដ៏ធំមួយ សណ្ឋាគារប្រវត្តិសាស្ត្រ និងក្រុមហ៊ុនរុករករ៉ែ ព្រមទាំងគីមីមួយចំនួនទៀត។ អ៊ុយក្រែនមានអង្គភាពទាំងនេះច្រើនជាង ៣ ០០០ ប៉ុន្តែមានតែ ១៥ ភាគរយប៉ុណ្ណោះកំពុងបង្កើតប្រាក់ចំណេញ ខណៈដែលរដ្ឋត្រូវចំណាយរាប់លានដុល្លារលើអង្គភាពជាច្រើនសម្រាប់ដំណើរការ ឬថែទាំ។ អចលនទ្រព្យមួយក្នុងចំណោមអចលនទ្រព្យដែលនឹងត្រូវដាក់លក់គឺ សណ្ឋាគារ Kyiv’s Ukraine ដែលបានឆ្លងកាត់ប្រវត្តិសាស្ត្រសំខាន់ៗរបស់ប្រទេសចាប់តាំងពីវាបានបើកដំណើរការក្នុងឆ្នាំ ១៩៦១។  សណ្ឋាគារ​នេះ​នឹង​ដាក់​លក់​ក្នុង​តម្លៃ​ចាប់​ពី ២៥ លាន​ដុល្លារ​អាមេរិក។

ការដាក់ដេញថ្លៃអចលនទ្រព្យនេះនឹងធ្វើឡើង ដើម្បីរកប្រាក់ចំណូលសម្រាប់សេដ្ឋកិច្ចដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាម។ ឱនភាពថវិការបស់ប្រទេសនេះត្រូវបានកំណត់ថានឹងកើនឡើងដល់ ៤៣,៥ ពាន់លានដុល្លារអាមេរិក ដោយសារតែការពន្យារពេលជំនួយយោធាពីសហរដ្ឋអាមេរិកជាមូលហេតុមួយផ្នែក។ លើសពីនេះ អ៊ុយក្រែននឹងត្រូវចំណាយអស់ ១៦ ពាន់លានដុល្លារអាមេរិក ដើម្បីផ្តល់មូលនិធិដល់តម្រូវការជួសជុលជាបន្ទាន់ក្នុងឆ្នាំនេះ និងយ៉ាងហោចណាស់ ៤០០ ពាន់លានដុល្លារសម្រាប់ការកសាងឡើងវិញក្រោយសង្គ្រាម។

ចាប់តាំងពីឆ្នាំ២០២២ មក ប្រាក់ចំណូលពន្ធស្ទើរតែទាំងអស់របស់អ៊ុយក្រែនត្រូវបានចំណាយលើការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ ទីក្រុងគីវត្រូវស្វែងរកជំនួយហិរញ្ញវត្ថុពីបរទេស ដើម្បីចំណាយលើការចំណាយមនុស្សធម៌ និងសង្គមរបស់ខ្លួន។ ឥឡូវនេះ អ៊ុយក្រែនកំពុងពិនិត្យមើលជម្រើសក្នុងស្រុករបស់ខ្លួនកាន់តែខ្លាំងឡើង​ ដើម្បីដោះស្រាយលើការចំណាយ។ កាល​ពី​ឆ្នាំ​មុន ​អ៊ុយក្រែន​បាន​ឈ្នះ​ក្តី​តុលាការ​ក្នុងការ​ដណ្តើម​យក​ផ្សារ​ទំនើប Ocean Plaza ដែល​ជា​ផ្សារ​ទំនើប​ធំ​បំផុត​មួយ​ក្នុង​ទីក្រុងគីវ ដែល​គេចផុតពី​ការ​គ្រប់​គ្រង​របស់​រុស្ស៊ី។

ស្របពេលនេះដែរ គោលដៅរបស់អ៊ុយក្រែនគឺបញ្ជូនអង្គភាពគ្រប់គ្រងដោយរដ្ឋទៅដាក់ដេញថ្លៃ និងធ្វើឯកជនភាវូបនីយកម្ម ហើយបន្ទាប់មកប្រើប្រាស់ប្រាក់ចំណេញ ដើម្បីជួយសេដ្ឋកិច្ចអ៊ុយក្រែន។  លោក Vitaliy Koval នាយកមូលនិធិទ្រព្យសម្បត្តិរដ្ឋ លើកឡើងថា  ប្រាក់ចំណេញទាំងនោះមិនមែនជា​មូលនិធិសម្រាប់​​ស្ថាប័ន​ណា​មួយ​ទេ ហើយលុយដែលបានមកពីការធ្វើឯកជនភាវូបនីយកម្មនឹងដាក់បញ្ចូលដោយផ្ទាល់ទៅក្នុងថវិការដ្ឋ។ បន្ទាប់​មក​ថវិកា​នឹង​ត្រូវ​ប្រើប្រាស់ ​ដើម្បី​ដោះស្រាយផល​វិបាក​ពី​ការ​ឈ្លានពានដោយ​ប្រដាប់​អាវុធ​របស់​រុស្ស៊ី។

រហូតមកដល់ពេលនេះ Ocean Plaza គឺជាអចលនទ្រព្យដ៏មានតម្លៃបំផុតទាំងប្រាំដែលត្រូវបានរឹបអូសឈ្នះ ជាមួយនឹងតម្លៃដេញថ្លៃចាប់ពី ៣៩ លានដុល្លារអាមេរិក។ យ៉ាងណាមិញ ការឈ្នះក្តីលើទ្រព្យសម្បត្តិដែលរុស្ស៊ីធ្លាប់ធ្វើជាម្ចាស់មិនងាយស្រួលនោះទេ។ Markiyan Galabala ចៅក្រមនៅតុលាការប្រឆាំងអំពើពុករលួយជាន់ខ្ពស់បាននិយាយថា ក្រសួងយុត្តិធម៌ត្រូវតែមានភស្តុតាងដែលបញ្ជាក់ថាចុងចោទមានទំនាក់ទំនងជាមួយសហព័ន្ធរុស្ស៊ី ឬ រុស្ស៊ីបានប្រព្រឹត្តអំពើភេរវកម្មប្រភេទមួយចំនួននៅលើទឹកដីនៃអ៊ុយក្រែន។ យ៉ាងណាមិញ បញ្ហានេះតម្រូវឱ្យមានការស៊ើបអង្កេតដែលអាចចំណាយពេលច្រើនខែ ឬច្រើនឆ្នាំ។ បន្ទាប់មក ​សំណុំ​រឿង​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ប្រឆាំង​អំពើ​ពុក​រលួយ​ជាន់​ខ្ពស់​អ៊ុយក្រែន។ ទោះបីជាមានភាពបន្ទាន់ក៏ដោយ ប៉ុន្តែអ៊ុយក្រែនត្រូវធានាថាខ្លួនគោរពតាមស្តង់ដារច្បាប់របស់សហភាពអឺរ៉ុប៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ