រយៈ​ពេល​៨ខែ កម្ពុជា​ទទួលបានទុនវិនិយោគពី​ប្រទេសចិន​ជាង ២ ៦៧៣ លានដុល្លារ​អាមេរិក

ភ្នំពេញ ៖ ក្នុង​ឆ្នាំ២០២៤នេះ វិនិយោគិនចិន​នៅតែឈរ​លំដាប់ទី​១ ជា​វិនិយោគិន​ដែល​បណ្ដាក់ទុនវិនិយោគ​នៅកម្ពុជា​ច្រើនជាង​គេ ជាក់ស្ដែង​ក្នុង​រយៈ​ពេល​ ៨​ខែកន្លងមកនេះ កម្ពុជា​ទទួល​បាន​ទុន​វិនិយោគ​ពី​​ចិនមាន​ចំនួន ២ ៦៧៣​លានដុល្លារអាមេរិក ក្នុង​ចំណោម​ទុន​វិនិយោគ​សរុប​ចំនួន ៤ ៨៥៣​លាន​ដុល្លារ​​អាមេរិក ។ នេះ​បើតាម​របាយការណ៍​របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​។​

ក្នុង​របាយការណ៍​ដដែល​បានបង្ហាញថា ក្នុង​រយៈពេល​៨ខែ​ វិនិយោគិន​ចិនបានបណ្ដាក់ទុន​នៅកម្ពុជា​ភាគ​ច្រើនទៅលើ​វិស័យឧស្សាហកម្ម អចលនទ្រព្យ ​និងកសិកម្ម​ ក្នុងនោះដែរ​គេ​ឃើញ​គ​ម្រោង​ធំៗ​មួយចំនួន​របស់វិនិយោគិន​ដែល​បាន​បណ្ដាក់ទុននៅក្នុង​តំបន់​សេដ្ឋកិច្ចពិសេស​នានា​ក្នុងប្រទេស​កម្ពុជា​ រួមមាន​ រោង​ចក្រ​​ផលិត​សំបកកង់​យានយន្ត​ ចំនួន​៣​ ​ក្នុងនោះ​២កន្លែង​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ចពិសេស​ខេត្ត​ស្វាយរៀង និង​១​កន្លែង​នៅ​ក្នុង​តំបន់សេដ្ឋកិច្ចពិសេស​ខេត្ត​ក្រចេះ ។ ក្រៅពីនេះ មានគម្រោង​វិនិយោ​គទៅលើ​សណ្ឋាគារផ្កាយ៥​មួយ នៅក្នុង​ខេត្តព្រះសីហនុ​ដែលមា​ន​ទុ​​ន​វិនិ​យោ​គ​​​ច្រើនជាង​គេ​ក្នុង​ចំណោមគម្រោង​​វិនិយោគ​នានា​ក្នុ​ងរយៈ​ពេល៨​ខែ​កន្ល​​​ង​មក​ទៅ​នេះ។​ ​

ទន្ទឹមនឹង​ការ​បណ្ដាក់​ទុនជាង ​២ ៦៧០ លានដុល្លារអាមេរិក​នៅកម្ពុជា​រយៈ​ពេល៨ខែកន្លងមកនេះ វិនិយោ​គិ​ន​​​ចិ​ន​ជាច្រើនទៀត ក៏បាន និងកំពុងចាប់​អារម្មណ៍​​បង្ហាញពី​បំណង​បណ្ដាក់​ទុន​​វិនិយោគ​បន្ថែម​ទៀត​នៅ​ប្រទេស​កម្ពុជា​​ ខណៈ​ដែលកម្ពុជា​បានផ្ដល់​លក្ខខណ្ឌ​អំណោយផល​ជាច្រើន​ដល់​បណ្ដា​វិ​និ​យោ​គិន​ម​ក​​ពី​បរ​ទេ​ស ​និងក្នុងស្រុក  ។

បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល​កកម្ពុជា​ក៏​បាន និងកំពុង​ផ្សព្វផ្សាយ​ពី​សក្ដានុពល​វិនិយោគ​នៅក្នុងប្រទេស​កម្ពុជា​ដល់​វិនិយោគិន​​ដើម្បីទាក់ទាញ​ឱ្យពួកគេ​ចូលមកវិនិយោគ​​បន្ថែមទៀត ជាក់ស្ដែ​ង​​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃនេះ ឯកឧត្តម ស៊ុន​ ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជា​អនុប្រធានទី១​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា បា​នបំពេញទស្សនកិច្ច​នៅ​ប្រទេសចិន និង​បង្ហាញពី​កាលានុវត្តភាព និ​ង​សក្ដានុពល​ប្រទេស​កម្ពុជាដល់​បណ្ដា​វិនិយោគិន​ធំៗរបស់​ចិន​ ដោយរំពឹងថា​ ចិន​នឹង​ចាប់អារម្មណ៍​មក​វិនិយោគនៅកម្ពុជា​បន្ថែម ។

លោក​ ប៉ូ អ៊ាវគង់ អគ្គនាយ​​កក្រុមហ៊ុន​ អចលនទ្រព្យ Advance បានមានប្រសាសន៍ថា មានកត្តា​ចំនួន​៣ សំខាន់ៗដែល​ធ្វើ​ឱ្យ​កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​ក៏ដូចជា​ប្រភពទុនវិនិយោគ​មកពី​ប្រទេស​ចិន​ ក្នុងនោះ មានកត្តា​ទំនាក់ទំនង​នយោបាយ​ល្អជាមួយ​ចិន កត្តា​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន អាមេរិក និង​បណ្ដា​ប្រទេស​នៅអឺរ៉ុប និង​​ច្បាប់​វិនិយោគ​ថ្មី​របស់ព្រះរាជាណាចក្រកម្ពុជា ។​

លោក​បន្តថា​ ទំនាក់ទំនង​ល្អរវាងប្រទេស​កម្ពុជា​និង​ចិន បានធ្វើឱ្យរដ្ឋាភិបាល​ចិន​លើក​ទឹកចិត្ត​និងជំរុញ​វិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគ​នៅកម្ពុជា​កាន់តែច្រើន ។ គាប់ជួន​ជាមួយ​នឹង​បញ្ហា​សង្គ្រាមពាណិជ្ជកម្ម​រវាង​ចិន និ​ងអាមេរិក ក៏ដូចជា​បណ្ដា​ប្រទេស​​មួយចំនួនក្នុងតំបន់អឺរ៉ុប បានធ្វើឱ្យ​ក្រុមហ៊ុន​ចិនមួយចំនួន​ផ្លាស់ប្តូរទីតាំងចេញពី​ប្រទេស​ចិន​ទៅ​ប្រទេសណា​ដែល​មានអំណោយផល​ ក្នុងនោះដែរ​កម្ពុជា​ក៏ជា​ប្រទេសមួយក្នុងជម្រើសរបស់​ចិន​ផងដែរ ។

លោក​ អ៊ាវគង់ បាន​បន្ថែមថា ដើម្បីទាក់ទាញ​វិនិយោគិន​បរទេស​និង​ក្នុងស្រុក​ កម្ពុជា​បានបង្កើត​ច្បាប់​វិនិយោគ​ថ្មី​ដែល​ច្បាប់​វិនិយោគនេះ បានធ្វើឱ្យមានការ​ចាប់អារម្មណ៍​ពីសំ​ណាក់​វិនិ​យោ​គិន​ចិន ដូច្នេះហើយទើប​យើងមើលឃើញថា វិនិយោគិន​ចិនកាន់តែច្រើន​ចូលបណ្ដាក់ទុនវិនិយោគ​នៅកកម្ពុជា និង​បន្ត​សិក្សា​គម្រោង​វិនិយោគ​ដើម្បីត្រៀមដាក់ទុនជា​បន្តបន្ទាប់ ៕

​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភ្ជុំ​បិណ្ឌ​ជា​ឱកាស​បង្កើន​ចំណូល​សម្រាប់​អ្នក​លក់​គុយ​ទាវ​និង​អ្នក​រត់​កង់​បី តែ​ត្រូវ​លះបង់​ពេល​ជួបជុំ​គ្រួសារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

​ក្នុងពេល​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ឆ្លៀត​សម្រាក​ពី​ការងារ​ ​ដើម្បី​ជួបជុំគ្រួសារ​ ​ធ្វើ​បុណ្យ​ ​និង​ដើរកម្សាន្ត​ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ​អ្នក​ប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្នុង​វិស័យ​លក់ដូរ​ ​និង​ដឹកជញ្ជូន​មួយ​ចំនួន​ បែរ​ជា​បង្កើន​សកម្មភាព​ការងារ​របស់​ខ្លួន ​ដើម្បី​ឆ្លៀត​យក​ឱកាស​រក​ប្រាក់​ចំណូល​បន្ថែម​ពី​តម្រូវការ​សេវាកម្ម​ដែល​កើនឡើង​ ​ជាពិសេស​នៅ​ថ្ងៃ​ភ្ជុំ​ធំ​ឆ្នាំ​២០២៦

មានហេតុផលពីរ ធ្វើឱ្យស្ថានភាពឥណទានកាបូនឆ្នាំ២០២៦ នៅទ្រឹង ខណៈកម្ពុជាធ្លាប់លក់បានប្រមាណ ១១លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

ភ្នំពេញ៖ នៅ​ក្នុង​បរិបទដែល​អាកាសធាតុពិភពលោក​ប្រែប្រួល កម្ពុជា​បាន​បោះជំហាន​លើ​វិថី​សេដ្ឋកិច្ច​បៃតង​យ៉ាង​មុតមាំ ដោយ​ពង្រឹង​សក្ដានុពល​ឥណទាន​កាបូន ដើម្បី​ទាក់ទាញ​ទុន​អភិវឌ្ឍន៍ អភិរក្សព្រៃឈើ និង​លើក​កម្ពស់​ជីវភាព​សហគមន៍ឱ្យ​ស្រប​តាម​ចក្ខុវិស័យអព្យាក្រឹតកាបូនត្រឹម​ឆ្នាំ២០៥០។ ជាកត់សម្គាល់ នៅ​ឆ្នាំ​២០២៦ នេះ ឥណទាន​កាបូនហាក់​នៅ​ទ្រឹង ឬ​មិន​ទាន់​មានវឌ្ឍនភាពអ្វី​ថ្មី​នៅ​ឡើយ​ទេ ដោយស្ថានភាព​ទីផ្សារឥណទាន​កាបូនស្ម័គ្រចិត្ត​ប្រែប្រួល និង​ការ​កែសម្រួលវិធីសាស្ដ្រ​ឥណទាន​កាបូន ខណៈដែលគិត​ចាប់​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២២ កម្ពុជា​លក់កាបូន​បានប្រមាណ ១១​លាន​ដុល្លារអាមេរិក រុញចូល​សេដ្ឋកិច្ច​ជាតិរួច​ហើយ។ អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន

តម្រូវការ​ពង​ទា​ហក់​ឡើង​ខ្ពស់​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ​៖ ​ពង​ទា ​៤ លាន​គ្រាប់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្រូវ​ការ​ពង​ទា​នៅ​កម្ពុជា​កំពុង​កើនឡើង​ក្នុង​រដូវ​កាល​កាន់​បិណ្ឌ ​និង​ភ្ជុំ​បិណ្ឌ ​ដោយសារ​ការ​ប្រើប្រាស់​សម្រាប់​ចម្អិន​ម្ហូប​អាហារ​ ​និង​ធ្វើ​នំ​ប្រពៃណី​ ​ខណៈ​ពង​ទា​ប្រមាណ​ ៤ លាន​គ្រាប់​ត្រូវ​បាន​ផ្គត់ផ្គង់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​ តម្លៃ ប្រាក់ចំណូល

អាជ្ញាធរអះអាងថា ការត្រួតពិនិត្យគយ ១០០ភាគរយត្រូវបានអនុវត្តនៅច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ-ខាញ់ប៊ិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

កណ្តាល​ ៖ បើទោះបីជាការបើកច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ អាចជួយសម្រួលដល់ទេសចរ និងពាណិជ្ជកម្មក៏ដោយ ប៉ុន្តែអាជ្ញាធរបានអះអាងថា រាល់ទំនិញវៀតណាមទាំងអស់នឹងត្រូវត្រួតពិនិត្យគយ១០០ភាគរយ និងយ៉ាងម៉ត់ចត់ ដើម្បីប្រាកដមិនមានការនាំចូលកម្ពុជាដោយគេចពន្ធ និងអាចរក្សាបានភាពប្រកួតប្រជែង។ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ កម្ពុជា និងវៀតណាម បានបើកច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ខាញ់ប៊ិញ (ប្រទេសវៀតណាម) ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ (ប្រទេសកម្ពុជា)​

តម្លៃប្រេងធ្លាក់ចុះបន្តិចបន្ទាប់ពី លោក ដូណាល់ ត្រាំ អះអាងថា អាម៉េរិកនឹងមិនវាយប្រហារលើអុីរ៉ង់មុនពេលបោះឆ្នោត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,៧ ភាគរយនៅត្រឹម ១០៣,៥៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,៦ ភាគរយនៅត្រឹម ៩០,៩៧ ដុល្លារក្នុងមួយបារ៉ែល។

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម