ភ្នំពេញ ៖ ហិរញ្ញវត្ថុ គឺជាពាក្យទូលំទូលាយដែលពណ៌នាអំពីសកម្មភាពដែលទាក់ទងនឹងធនាគារ បំណុល ឥណទាន ទីផ្សារមូលបត្រ ប្រាក់និងការវិនិយោគ។ ជាទូទៅហិរញ្ញវត្ថុតំណាងឱ្យការគ្រប់គ្រងលុយ និងដំណើរការនៃការទទួលបានកញ្ចប់សាច់ប្រាក់។ ហិរញ្ញវត្ថុក៏គ្របដណ្តប់លើការត្រួតពិនិត្យ ការបង្កើត និងការសិក្សាអំពីប្រាក់ធនាគារ ឥណទាន ការវិនិយោគ ទ្រព្យសម្បត្តិ និងបំណុលដែលបង្កើតជាប្រព័ន្ធហិរញ្ញវត្ថុ។ ហិរញ្ញវត្ថុត្រូវបានបែងចែកជា៣ប្រភេទធំៗ គឺហិរញ្ញវត្ថុផ្ទាល់ខ្លួន ហិរញ្ញវត្ថុសាជីវកម្ម និងហិរញ្ញវត្ថុសាធារណៈ។

១. ហិរញ្ញវត្ថុផ្ទាល់ខ្លួន (Personal Finance) ៖ ការធ្វើផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួនរួមមានការវិភាគអំពីស្ថានភាពហិរញ្ញវត្ថុរបស់បុគ្គលណាម្នាក់ ដើម្បីបង្កើតយុទ្ធសាស្រ្តសម្រាប់បំពេញតម្រូវការនាពេលអនាគត។ ហិរញ្ញវត្ថុផ្ទាល់ខ្លួនមានភាពជាក់លាក់ចំពោះស្ថានភាព និងសកម្មភាពរបស់បុគ្គលម្នាក់ៗ ដែលការរៀបចំហិរញ្ញវត្ថុផ្ទាល់ខ្លួនភាគច្រើនពឹងផ្អែកលើប្រាក់ចំណូល តម្រូវការរស់នៅ និងបំណងប្រាថ្នារបស់មនុស្សម្នាក់ៗ។
ឧទាហរណ៍ ៖ បុគ្គលម្នាក់ៗត្រូវសន្សំប្រាក់សម្រាប់ការចូលនិវត្តន៍ ដែលតម្រូវឱ្យសន្សំប្រាក់ ឬវិនិយោគប្រាក់ឱ្យបានគ្រប់គ្រាន់ក្នុងកំឡុងពេលធ្វើការរបស់ពួកគេ ដើម្បីផ្តល់កញ្ចប់ថវិការដល់ផែនការរយៈពេលវែងរបស់ពួកគេ។ ការសម្រេចចិត្តក្នុងការគ្រប់គ្រងហិរញ្ញវត្ថុប្រភេទនេះគឺជាហិរញ្ញវត្ថុផ្ទាល់ខ្លួន។ ហិរញ្ញវត្ថុផ្ទាល់ខ្លួនរួមមានការទិញផលិតផលហិរញ្ញវត្ថុដូចជាកាតឥណទាន ធានារ៉ាប់រង ប្រាក់កម្ចីទិញផ្ទះ និងប្រភេទវិនិយោគផ្សេងៗ។ ធនាគារក៏ត្រូវបានគេចាត់ទុកថាជាសមាសធាតុនៃហិរញ្ញវត្ថុផ្ទាល់ខ្លួនផងដែរ ពីព្រោះបុគ្គលប្រើប្រាស់គណនីពិនិត្យ និងសន្សំរួមទាំងសេវាកម្មទូទាត់តាមអ៊ីនធឺណិត ឬតាមទូរស័ព្ទដូចជា PayPal និង Venmo ។

២. ហិរញ្ញវត្ថុសាជីវកម្ម (Corporate finance) ៖ ហិរញ្ញវត្ថុសាជីវកម្មសំដៅលើសកម្មភាពហិរញ្ញវត្ថុទាក់ទងនឹងការដំណើរការសាជីវកម្ម ដូចជាមានការបែងចែកជាអង្គភាព ឬនាយកដ្ឋានសម្រាប់ត្រួតពិនិត្យសកម្មភាពហិរញ្ញវត្ថុ។ ឧទាហរណ៍ ៖ ហិរញ្ញវត្ថុសាជីវកម្មមួយ គឺក្រុមហ៊ុនធំមួយប្រហែលជាត្រូវសម្រេចចិត្តថា តើត្រូវប្រមូលប្រាក់បន្ថែមតាមរយៈការបោះលក់មូលបត្របំណុល ឬបោះលក់ភាគហ៊ុន។ ធនាគារវិនិយោគអាចផ្តល់ប្រឹក្សាដល់ក្រុមហ៊ុនអំពីការពិចារណាបែបនេះ។
អាជីវកម្មថ្មីអាចទទួលបានដើមទុនពីវិនិយោគិន ឬអ្នកបណ្តាក់ទុនជាថ្នូរនឹងចំណែកកម្មសិទ្ធិនៃអាជីវកម្មនោះ។ ប្រសិនបើក្រុមហ៊ុនមួយរីកចម្រើនហើយសម្រេចចិត្តបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ វានឹងបោះលក់ភាគហ៊ុននៅផ្សារហ៊ុនតាមរយៈការផ្តល់ជូនជាសាធារណៈលើកដំបូង (IPO) ក្នុងការទទួលបានសាច់ប្រាក់បន្ថែម។ ក្នុងករណីផ្សេងទៀតក្រុមហ៊ុនមួយអាចនឹងចំណាយដើមទុនរបស់ខ្លួន ហើយសម្រេចចិត្តថាតើគម្រោងមួយណាដែលត្រូវចំណាយលុយធ្វើ និងគម្រោងណាដែលត្រូវផ្អាកសិន។ ប្រភេទនៃការសម្រេចចិត្តទាំងអស់នេះស្ថិតនៅក្រោមហិរញ្ញវត្ថុសាជីវកម្ម។

៣. ហិរញ្ញវត្ថុសាធារណៈ(Public finance) ៖ ហិរញ្ញវត្ថុសាធារណៈរួមមានការយកពន្ធ ការចំណាយ ការរៀបចំថវិកាជាតិ និងគោលនយោបាយហិរញ្ញវត្ថុផ្សេងៗ ដែលជះឥទ្ធិពលដល់របៀបដែលរដ្ឋាភិបាលទូទាត់ប្រាក់ជាមួយប្រជាជន។ រដ្ឋាភិបាលជួយការពារការធ្លាក់ចុះនៃទីផ្សារ ដោយត្រួតពិនិត្យលើការបែងចែកធនធាន ការបែងចែកប្រាក់ចំណូល និងស្ថិរភាពសេដ្ឋកិច្ច។ ចំណូលរដ្ឋាភិបាលជាធម្មតាមានកំណើនតាមរយៈការយកពន្ធ។ ក្រៅពីនេះការខ្ចីប្រាក់ពីធនាគារអន្តរជាតិ ក្រុមហ៊ុនធានារ៉ាប់រង និងប្រទេសដទៃទៀតក៏ជួយដល់ការចំណាយហិរញ្ញវត្ថុរបស់រដ្ឋាភិបាលផងដែរ៕
ប្រភព៖ Investopedia

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content