ភ្នំពេញ ៖ បច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗមានសក្តានុពលខ្ពស់ ទាំងនៅក្នុងការអភិវឌ្ឍវិស័យធនាគារ ក៏ដូចជាការអភិវឌ្ឍវិស័យហិរញ្ញវត្ថុមិនមែនធនាគារ និងវិស័យហិរញ្ញវត្ថុ ដែលនេះទាមទារបានយកចិត្តទុកដាក់បន្ថែម និងគិតគូរលើទិសដៅ និងគោលនយោបាយ ដើម្បីធានាបាននូវការការពារហានិភ័យដែលកើតចេញពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីទាំងនេះ។
ថ្លែងក្នុងសិក្ខាសាលាស្តីពី “តួនាទីនៃវិស័យធនាគារ និងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងសេដ្ឋកិច្ចឌីជីថលកម្ពុជា” កាលពីសប្តាហ៍មុន ឯកឧត្តមបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានថ្លែងថា បច្ចេកវិទ្យាហិរញ្ញវត្ថុមានសក្តានុពលខ្ពស់ទាំងនៅក្នុងការអភិវឌ្ឍវិស័យធនាគារ ក៏ដូចជាការអភិវឌ្ឍវិស័យហិរញ្ញវត្ថុមិនមែនធនាគារ និងវិស័យហិរញ្ញវត្ថុវិមជ្ឈការផងដែរ។
ឯកឧត្តមបណ្ឌិត បានលើកឡើងថា សកម្មភាពធំៗទាំង៣ ក្នុងវិស័យធនាគារ ដែលរួមមានការទូទាត់, ការសន្សំ, និងការផ្តល់កម្ចី គឺមានភាពល្អប្រសើរ និងមានការអភិវឌ្ឍច្រើនគួរឱ្យកត់សម្គាល់។
ឯកឧត្តមបណ្ឌិត បានថ្លែងបន្តថា ៖
“និន្នាការថ្មីៗដែលមានសក្តានុពលមួយចំនួនទៀតដែលរួមមានដូចជា Open Banking និងរូបិយប័ណ្ណឌីជីថលធនាគារកណ្តាល (Central Bank Digital Currency) គួរតែត្រូវបានយកចិត្តទុកដាក់បន្ថែមទៀត ដោយគិតគូរលើទិសដៅ និងគោលនយោបាយ ដើម្បីធានាបាននូវការការពារហានិភ័យដែលកើតចេញពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីទាំងនេះ”
ឯកឧត្តមបណ្ឌិត បានពន្យល់ថា Open Banking គឺសំដៅលើប្រព័ន្ធធនាគារដែលដំណើរការទាំងស្រុងនៅលើអឺនធឺណិត និងមិនមានហេដ្ឋារចនាសម្ព័ន្ធរូបវន្តនោះទេ ហើយមានលក្ខណៈបើកចំហសម្រាប់ការធ្វើសន្ធានកម្មនៃកម្មវិធីកុំព្យូទ័រ (Application Programming Interface – API) ដោយអនុញ្ញាតឱ្យភ្នាក់ងារផ្តល់សេវាហិរញ្ញវត្ថុទី៣ (Third-party) អាចចូលទៅប្រើប្រាស់ទិន្នន័យ និងធ្វើអន្តរប្រតិបត្តិការទូទាត់ឆ្លងគ្រឹះស្ថានបាន។ ចំណែកឯ រូបិយប័ណ្ណឌីជីថលធនាគារកណ្តាលគឺជាទម្រង់ថ្មីនៃរូបិយប័ណ្ណ ដែលប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន និងអាចប្រើប្រាស់បានតែក្នុងទម្រង់ឌីថល ហើយត្រូវបានដាក់ចេញ និងគ្រប់គ្រងដោយធនាគារកណ្តាល។
ឯកឧត្តម អ៊ូ ចាន់តារា អគ្គលេខាធិការធនាគារជាតិនៃកម្ពុជា និងជាអនុប្រធានក្រុមការងាររៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា ក្នុងរយៈពេលពីរទសវត្សរ៍មកនេះ ប្រព័ន្ធធនាគារនៅកម្ពុជាបានរីកចម្រើនទៅមុខទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគុណភាព ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រមទាំងជំរុញសមាហរណកម្មសេដ្ឋកិច្ចកម្ពុជានៅក្នុងតំបន់ និងពិភពលោក តាមរយៈការគាំទ្រ និងជំរុញកំណើនសេដ្ឋកិច្ចលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងកាត់បន្ថយភាពក្រីក្រ។ ឯកឧត្តម បានបន្តថា គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់បានដើរតួនាទីជាអន្តរការីយ៉ាងសំខាន់ក្នុងការផ្តល់សេវាហិរញ្ញវត្ថុបែបប្រពៃណី ហើយគ្រឹះស្ថានខ្លះបានកំពុងដាក់ឱ្យប្រើប្រាស់សេវាធនាគារបែបឌីជីថល ជាពិសេសសេវាទូទាត់សងប្រាក់ជា អេឡិចត្រូនិកដែលរួមមានដូចជា សេវាធនាគារតាមអឺនធឺណិត ឬសេវាធនាគារចល័ត សេវាទូទាត់ចល័ត ប័ណ្ណទូទាត់ និងការទូទាត់តាម QR Code ជាដើម៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧អស្ចារ្យខ្លាំងណាស់! គម្រោងថ្មីដ៏ធំនៅកណ្តាលទីក្រុង ហ្រ្គេនលែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការហើយ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 21/03/2025
អស្ចារ្យខ្លាំងណាស់! គម្រោងថ្មីដ៏ធំនៅកណ្តាលទីក្រុង ហ្រ្គេនលែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការហើយ
គណៈកម្មការមូលបត្រអាមេរិកកោះហៅ លោក Elon Musk សាជាថ្មី ជុំវិញបញ្ហាលាក់បាំងភាគហ៊ុននៅ Twitter
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/03/2025
លោក Musk បានចំណាយលុយ៤៤ពាន់លានដុល្លារទិញយក Twitter ហើយប្តូរឈ្មោះវាទៅជា X និងបានធ្វើឲ្យអ្នកវិនិយោគជាច្រើនខាតបង់ប្រាក់យ៉ាងសន្ធឹកសន្ធាប់តាមរយៈការលក់ភាគហ៊ុនរបស់ខ្លួនចេញក្នុងតម្លៃធូរថ្លៃ