ក្រុមហ៊ុនធុរកិច្ចថ្មីចំនួន៥លើវិស័យយោធា ដែលកំពុងលេចមុខមាត់ខ្លាំងនៅអាមេរិកសម្រាប់ឆ្នាំ២០២៥នេះ

បរទេស ៖ ជាមធ្យមក្នុងរយៈពេលប្រមាណជា១០ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនធុរកិច្ចថ្មី ឬ Starup ផ្នែកបច្ចេកវិទ្យាយោធានៅក្នុងប្រទេសអាមេរិកត្រូវបានគេសង្កេតឃើញថា ត្រូវបានបង្កើតឡើងយ៉ាងហោចណាស់ ១៧ក្រុមហ៊ុនជារៀងរាល់ឆ្នាំដែលក្នុងនោះមួយចំនួនគឺជាស្នាដៃដោយក្រុមនិស្សិតបញ្ចប់ការសិក្សានៅសកលវិទ្យាល្បីៗ ដូចជា Standford University, Massachusetts Institute of Technology និង University of California(Berkeley) ជាដើម។

តួលេខត្រូវបានធ្វើការស្រាវជ្រាវ និងយកមកចេញផ្សាយដោយ Tracxn.com បានឲ្យដឹងដែរថា មកទល់បច្ចុប្បន្នធុរកិច្ចថ្មីសម្រាប់វិស័យយោធានៅអាមេរិកសរុបមានប្រមាណជា៥៥៦ក្រុមហ៊ុនមកហើយ ប៉ុន្តែក្នុងនោះមានប្រមាណជា ៣០០ជាងប៉ុណ្ណោះដែលទទួលបានទុនវិនិយោគ និងអភិវឌ្ឍខ្លួនបន្ថែមទៀត។

យ៉ាងណាក្តី សម្រាប់ឆ្នាំ២០២៥នេះក្រុមហ៊ុនធុរកិច្ចថ្មីគួរឲ្យចាប់អារម្មណ៍ និងទទួលបានទុនវិនិយោគច្រើនជាងគេត្រូវបាន Tracxn.com យកមកបង្ហាញដែលក្នុងនោះមានដូចជា ៖

៥.​ Iridium Communications ៖ ជាអ្នកមានជំនាញផ្តល់សេវាកម្មផ្កាយរណប និងទំនាក់ទំនងតាមបច្ចេកវិទ្យាបូករួមទាំងសម្លេងទិន្នន័យ និងវិដេអូផង។ បង្កើតឡើងនៅក្នុងឆ្នាំ២០០១ និងកំពុងបន្តផ្តល់សេវាកម្មជុនក្រុមហ៊ុន និងភ្នាក់ងាររបស់រដ្ឋាភិបាលជាច្រើនផងដែរតាមរយៈប្រព័ន្ធផ្ការណបក្នុងរយៈកំពស់កម្រិតទាប low-earth របស់ខ្លួន។

៤. Epirus ៖ ជាក្រុមហ៊ុនកើតថ្មីជំនាញខាងប្រយុទ្ធប្រឆាំងទៅនឹងប្រព័ន្ធបញ្ជាដោយដ្រូនគ្រប់ប្រភេទទោះបីដោយបច្ចេកវិទ្យា AI ក្តី។ គោលបំណងសំខាន់ក្នុងការប្រតិបត្តិការរបស់ Epirus គឺក្នុងការការពារសុខសុវត្ថិភាពជូនទីតាំងសំខាន់ៗរបស់រដ្ឋនិងសាធារណជាមួយនឹងប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យាខ្ពស់បំផុត។ បង្កើតឡើងនៅក្នុងឆ្នាំ២០១៧ បច្ចុប្បន្ន Epirus ប្រមូលបានទុនវិនិយោគប្រមាណជា ២៨៩លានដុល្លារមកហើយនិងមានមូលដ្ឋានធំនៅក្នុងទីក្រង Los Angeles។

៣. Shield AI ៖ ជាក្រុមហ៊ុនអ្នកអភិវឌ្ឍបច្ចេកវិទ្យាពីឡុតបើកបរយន្តហោះចម្បាំងដោយបច្ចេកទេស AI ព្រមទាំងជាអ្នកផលិតយន្តហោះគ្មានមនុស្សបើកសម្រាប់ការឃ្លាំយកការណ៍និងឃ្លាំការពារផងដែរ។

ប្រព័ន្ធប្រយុទ្ធដោយស្វ័យប្រវត្តិគឺជាផលិតផលពេញនិយមជាងគេរបស់ក្រុមហ៊ុនដោយវាអាចកំណត់បានទីតាំងច្បាស់លាស់បូករួមទាំងផែនទីនិងម៉ាស៊ីនរ៉ូបូតដែលអាចប្រតិបត្តិការគ្រប់ស្ថានភាពផងដែរ។

បង្កើតឡើងនៅ San Diego តាំងតែពីឆ្នាំ២០១៥បច្ចុប្បន្ន Shield AIទទួលបានទុនវិនិយោគប្រមាណជា៩៣០លានដុល្លាររួចមកហើយ។

២. SiOnyx ៖ ជាក្រុមហ៊ុនបច្ចេកវិទ្យាដែលជំនាញលើការផ្តល់រូបភាពនិងវិដេអូដែលមានគុណភាពខ្ពស់ជាពិសេសនៅក្នុងប្រតិបត្តិការនៅពេលយប់។ជាមួយនឹងមុខងារសំខាន់ៗសម្រាប់ប្រតិបត្តិការក្នុងទីងងឹតដូចជាកាម៉េរ៉ាដែលមានទំហំផ្ទុក Micro SD 4-32GB និងទំហំរូបភាព 9MP pixel។ប្រព័ន្ធប្រតិបត្តិការរបស់ SiOnyx អាចបញ្ជាពីចំងាយដោយកម្មវិធីទូរស័ព្ទទាំង iOS និង Android។

វាទទួលបានទុនប្រមាណជាជាង២១លានដុល្លារមកហើយចាប់តាំងតែពីត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ២០០៦នៅក្នុងទីក្រុង Beverly។

១.Anduril ៖ ជាក្រុមហ៊ុនកើតថ្មីដែលទទួលបានទុនច្រើនជាងគេបំផុតចាប់តាំងតែពីត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៧។ទុនសរុបមកទល់ពេនេះមានប្រមាណជា៣,៧៦ពាន់លានដុល្លារមកហើយ។

Andurilជាអ្នកជំនាញផ្តល់ដំណោះស្រាយក្នុងការឈ្លបយកការណ៍និងឃ្លាំមើលសត្រូវពីចំងាយហើយបច្ចុប្បន្នកំពុងធ្វើការងារយ៉ាងជិតស្និទ្ធទៅនឹងកិច្ចការងារនៅក្នុងវិស័យការពារជាតិអាមេរិក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *