មិនថាចំពោះការបោះដុំបន្លែ ឬការលក់រាយនៅតាមភូមិសាស្ត្ររាជធានីភ្នំពេញនោះទេ (លើកលែងតំបន់ក្រហម) ចាប់ផ្តើមមានភាពធូស្រាលជាងមុនបន្តិច ខណៈដែលរាជរដ្ឋាភិបាលសម្រេចអនុញ្ញាតឱ្យមានចរាចរណ៍ទូលាយទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដែលអាចជួយទប់លំនឹងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋប្រកបអាជីវកម្មពាក់ព័ន្ធនៅក្នុងស្ថានការណ៍ដែលកំពុងប្រឈមនាពេលបច្ចុប្បន្ននេះ។
បើទោះជាបណ្តាផ្សាររដ្ឋ និងមិនមានរៀបរយនានានៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តក្រុងមួយចំនួនដែលបានផ្អាកបណ្តោះអាសន្ននៅមិនទាន់អនុញ្ញាតឱ្យបើកដំណើរការឡើងវិញក៏ដោយ បន្តែសម្រាប់មុខរបរ និងការផ្គត់ផ្គង់បន្លែគ្រប់មុខបានចាប់ផ្តើមរើបឡើងវិញបន្តិចក្រោយការបិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាលត្រូវបានបញ្ចប់ ហើយការឆ្លងរាលដាលកូវីដ-19 ក៏ត្រូវបានគ្រប់គ្រងសភាពការណ៍បានល្អជាងមុន។
លោកស្រី រិទ្ធ ចន្ថា ប្រធានបណ្តុំកសិករផលិតបន្លែស្ថិតនៅក្នុងភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង បានប្រាប់ AMS ឱ្យដឹងថានៅក្នុងអំឡុងខែមេសាកន្លងទៅ ការនាំចេញបន្លែទៅកាន់ទីផ្សារគឺមានការធ្លាក់ចុះយ៉ាងគំហុកខណៈដែលទីផ្សារសំខាន់ធំៗនៅក្នុងរាជធានីភ្នំពេញសុទ្ធតែត្រូវបានផ្អាក ហើយទីផ្សារតាមបណ្តាខេត្តមួយចំនួនទៀតក៏ត្រូវរឹតបណ្តឹងក្នុងការដឹកជញ្ជូនចេញ-ចូល ដែលធ្វើឱ្យប្រជាកសិករទទួលរងនូវការខាតបង់យ៉ាងធ្ងន់ធ្ងរដោយសារគ្មានទីផ្សារ ខណៈដែលការបង្កើនផលនៅតែរក្សាបរិមាណដដែល។
លោកស្រី រិទ្ធ ចន្ថា បានមានប្រសាសន៍ថា ៖
“ពេលនោះបន្លែរបស់សមាគមត្រូវបានផ្ទេរទៅលក់នៅទីផ្សារក្នុងខេត្តរបស់ខ្លួនស្ទើរទាំងស្រុង ខណៈដែលតម្លៃធ្លាក់ចុះ។ ប៉ុន្តែ ក្រោយពីរាជរដ្ឋាភិបាលបានបញ្ចប់ការបិទខ្ទប់ បន្លែរបស់សមាគម និងការដឹកជញ្ជូនទៅកាន់ភ្នំពេញមានភាពល្អប្រសើរឡើងវិញ ទោះជានៅផ្សារធំៗនៅមិនទាន់បើកដំណើរការ ប៉ុន្តែការជំរុញបន្លែទៅលើទៅផ្សារគឺបានធូរស្រាលមួយកម្រិតធំ ដោយប្រែពីការទម្លាក់នៅផ្សារ មកទម្លាក់នៅតាមបណ្តាហាងអាហារដ្ឋានដែលជាម៉ូយធ្លាប់ទិញនោះវិញ”
លោក ទួត សេងហ័ង អ្នកតំណាងទីផ្សារនៃសមាគមត្រសក់ផ្អែមសៀមរាបមានជ័យ បានមានប្រសាសន៍ដែរថា ទាក់ទងនឹងការបញ្ជាទិញក្នុងស្ថានភាពបិទខ្ទប់ កាលពីពេលកន្លងទៅនេះគឺមានការធ្លាក់ចុះ ប៉ុន្តែមិនដល់ចំណុចសូន្យនោះទេ ព្រោះភាគច្រើនបន្លែ ផ្លែឈើរបស់សមាគមគឺជាការបញ្ជាទិញតាមរយៈផ្សារទំនើប។
លោកបន្តថា ៖
“ការដឹកមកកាន់ទីក្រុងភ្នំពេញ មានផ្សារឡាក់គី ផ្សារម៉ាក្រូ ផ្សារអ៊ីអន និងផ្សារជីបម៉ុងជាដើម។ សម្រាប់តម្រូវការទីផ្សារទិន្នផលកសិផលរបស់សមាគមរហូតមកដល់ពេលនេះនៅតែបន្តធ្លាក់ចុះដដែល បើទោះជាស្ថានភាពនៃការបិទខ្ទប់ត្រូវបានបញ្ចប់ក៏ដោយ។ ទោះជាយ៉ាងនេះ ខ្ញុំសង្ឃឹមថា តម្រូវការពីបណ្តាទីផ្សារទាំងនេះនឹងមានកំណើនឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ ខណៈដែលអាជីវកម្មមួយចំនួនចាប់ផ្ដើមអនុញ្ញាតឱ្យមានដំណើរការឡើងវិញ”
ដោយឡែក ប្រធានសហគមន៍សំបូរមានជ័យ លោក អេង ថុង ដែលជាផ្គត់ផ្គង់បន្លែ ផ្លែឈើមួយចំនួនដល់ផ្សារម៉ាក្រូ និងកន្លែងសួនចិញ្ចឹមសត្វសាហ្វារីវើល ក៏បានប្រាប់ឱ្យដឹងដែរថា បច្ចុប្បន្នលោកអាចដឹកបន្លែបង្ការបានវិញហើយ ដោយក្នុងមួយសប្ដាហ៍ចំនួន3ដង ទៅតាមអ្វី ដែលខាងភ្នំពេញបានបញ្ជាទិញ ហើយតម្លៃគឺនៅរក្សាគ្រាមុនស្ថានភាពកូវីដ។
លោក អេង ថុង បានមានប្រសាសន៍ថា ៖
“សម្រាប់ម៉ាក្រូគឺយើងដឹកយកមកតាមការបញ្ជាទិញ មានចេកណាំវ៉ា ពងមាន់ ស្វាយ ដោយយោងតាមតារាងតម្លៃ នៃកិច្ចព្រមព្រៀងតាំងពីមុនមក។ ចំណែកឯសួនសត្វយើងដឹកចេកណាំវ៉ា នឹងដើមចេកប្រមាណ 7តោន ហើយដើមអំពៅមួយខែ 400បាច់ ដោយក្នុងមួយ1បាច់ មានទម្ងន់15គីឡូក្រាម”

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ



















Account
Security
Favourite Content