វៀតណាម ជាទីផ្សារដ៏ធំសម្រាប់កម្ពុជា ខណៈភាគីទាំងពីរ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស័​យ​ឧស្សាហកម្ម​ ​និង​ពាណិជ្ជកម្ម​

ភ្នំពេញ៖ ឯកឧត្តម តាន់ ហ្សង់-ហ្វ្រង់ស្វ័រ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងការបរ​ទេ​ស និងសហប្រតិបត្តិការអន្តរជាតិបានគូសបញ្ជាក់ថា វៀតណាមជាដៃគូមួយសំខាន់របស់កម្ពុជានៅលើវិស័យពាណិជ្ជកម្ម និងជាទីផ្សារមួយដ៏ធំសម្រាប់កម្ពុជា។  ហេតុដូច្នេះហើយទើបក្រុមហ៊ុនអាកាសចរណ៍វៀតណាមសម្រេចចិត្តហោះត្រង់ពីក្រុងហាណូយទៅសៀមរាប ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នេះតទៅ។ ជាមួយគ្នានេះដែរ កម្ពុជា​-​វៀតណាម ​ក្នុង​ការជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យសម្រេចបាន ២០ ​ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ​ខាងមុខ ស្រប​ពេលដែល​ការផ្លាស់ប្តូរ​ពាណិជ្ជ​​កម្ម​រវាង​ប្រទេសវៀតណាម-កម្ពុជា នៅតែ​រក្សាបាន​កំណើន​ខ្ពស់។

ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានលើកឡើងថា នេះជាមូលហេតុដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាប់យកប្រទេសវៀតណាមសម្រាប់ទស្សនកិច្ចជាគោលដៅទី១ ក្នុងចំណោមប្រទេសអាស៊ានទាំង១០ ព្រោះថាប្រទេសវៀតណាមជាប្រទេសជិតខាងជាមួយកម្ពុជា ប្រទេសវៀតណាមគឺជាទីផ្សារមួយដ៏ធំ ហើយកាលពីឆ្នាំ២០១៩ សហភាពអឺរ៉ុបបានទៅវៀតណាមដើម្បីចុះកិច្ចព្រមព្រៀងផ្លាស់ប្តូរពាណិជ្ជកម្ម ដោយសារឃើញវៀតណាមមានទីផ្សារធំ។ 

ឯកឧត្តម តាន់ ហ្សង់-ហ្វ្រង់ស្វ័រ បានមានប្រសាសន៍ថា ៖

«បើតាមការប៉ានស្មាននារយៈកាលខាងមុខរបស់អ្នកសេដ្ឋកិច្ចវិទូ និងភូមិសាស្ត្រនយោបាយវិទូតាមខ្ញុំយល់វៀតណាមអាចនឹងក្លាយទៅជាមហាអំណាចសេដ្ឋកិច្ច នយោ​បាយ និងយោធា ក្នុងតំបន់មួយប្រកែកមិនបាន»។

សូមបញ្ជាក់ថា សម្តេចធិបតី ​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយករដ្ឋមន្ត្រី​ បាន​លើកឡើងក្នុងជំនួបជាមួយភាគី​ថា​ ​វៀតណាម​ ​និង​កម្ពុជា​នៅ​មាន​សក្តានុពល​ច្រើន​សម្រាប់​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ ​ប្រសិនបើ​ពួកគេ​អាច​តភ្ជាប់​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ ​និង​ប្រើប្រាស់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ឱ្យអស់ពី​លទ្ធភាព​។​

សម្តេចធិបតីបានបញ្ជាក់ថា ​៖

«បាន​គូសបញ្ជាក់ថា​ ​ទោះបីជា​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាងប្រទេស​ទាំងពីរ​មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​ក៏ដោយ​ ​ប៉ុន្តែ​យើង​នៅ​មាន​សក្តានុពល​ច្រើន​ទៀត​ ​ដោយសារ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ផលិត​កម្ម​រួមគ្នា​ ​និង​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ ហើយ​លទ្ធផល​ឈ្នះ​ឈ្នះ​កំពុង​រង់ចាំ​ប្រ​សិ​ន​​​​បើ​ប្រទេស​ទាំងពីរ​បន្ត​ទាញ​យក​ឱកាស​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​»។​

សម្តេចធិបតី ​ក៏បាន​អំពាវនាវ​ឱ្យ​អ្នក​វិនិយោគ​វៀតណាម​កាន់តែ​ច្រើន​មក​បណ្តាក់ទុន​នៅ​កម្ពុជា​ ​ជាពិសេស​លើ​វិ​ស័​យ​កសិកម្ម​ បច្ចេកវិទ្យា​ខ្ពស់​ ​ការ​កែច្នៃ​ម្ហូបអាហារ​ ​បច្ចេកវិទ្យា​ឌី​ជី​ថល​ ​ធនាគារ​ ​​ហិរញ្ញវត្ថុ​ ​និង​ការ​ផលិត​រថយន្ត​។​

​​ដោយឡែក រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ ​និង​ពាណិជ្ជកម្ម​ ​វៀតណាម លោក​ N​guy​e​n ​H​on​g​ ​Die​n កាលពី​​ថ្ងៃ​ទី​១​២​ ​ខែ​ធ្នូ​ ឆ្នាំ២០២៣ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោកជំទាវ​ ​ចម​ ​និម្មល​ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ​និង​ឯកឧត្តម​ ​ហែម​   ​វ​ណ្ឌី ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ន​វា​នុ​វត្ត​ន៍ របស់កម្ពុជា ​ក្នុង​ឱកាស​ដំណើរ​ទស្សនកិច្ច​​ផ្លូវការ​នៅ​វៀតណាម​របស់សម្តេច​ធិបតី ​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ផងដែរ។​ ភាគី​ទាំងពីរ​បាន​ឯកភាព​ថា​ ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​វិ​ស័យ​ពាណិជ្ជកម្ម​ ​និង​ឧស្សាហកម្ម​មានការ​រីក​ចម្រើន​គួរឱ្យ​កត់​សម្គាល់​ក្នុងរយៈពេល​កន្លងមក​ថ្មីៗ​នេះ​។​

មេដឹកនាំ​នៃ​ប្រទេស​ទាំង​ ២ បាន​សន្យាថា នឹង​បង្កើន​ការផ្លាស់ប្តូរ​ពាណិជ្ជ​​កម្ម​ទ្វេភាគី​ឱ្យសម្រេចបាន ២០​ ពាន់​លាន​ដុល្លារ​ ​នៅក្នុង​ឆ្នាំ​ខាងមុខ ស្រប​ពេលដែល​ការផ្លាស់ប្តូរ​ពាណិជ្ជ​​កម្ម​រវាង​ប្រទេសជិតខាង​នៅក្នុង​តំបន់​អាស៊ាន​នេះនៅតែ​រក្សាបាន​កំណើន​ខ្ពស់ ទោះស្ថិតក្នុង​បរិ​បទ​នៃ​ការ​ប្រែប្រួល​អវិជ្ជមាន​នៃ​ស្ថានភាព​ពិភពលោក ​ក៏ដោយ​ ក្នុងរយៈពេល​ ១​១​ខែ​​ឆ្នាំ​២​០​២​៣​ ​ពា​ណិជ្ជកម្ម ​រវាង​វៀតណាម​-​កម្ពុជា​ មាន​ចំនួន​សរុប​ជិត​ ​៨​ ​ពាន់​លាន​ដុល្លារ​។​

 ​វៀតណាម​បាន ​និង​កំពុង​បង្កើត​គម្រោង​ជាច្រើន​ក្នុង​ប្រទេស​កម្ពុជា​ ​ដើម្បី​ផ្គត់ផ្គង់​វត្ថុធាតុដើម​សម្រាប់​ផលិតកម្ម​ឧស្សាហកម្ម​ក្នុងស្រុក​ ​ជាពិសេស​កៅស៊ូ​ ​ដែល​ជា​ការ​រួមចំណែក​ជួយ​ដល់​កម្ពុជា​ក្នុង​ការ​រក្សា​ស្ថិរភាព​ជីវភាពរស់នៅ​របស់​ប្រជាជន​ ​និង​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ខ្លួន​។​ ​កម្ពុជា​ក៏​ជាទី​ផ្សារ​សម្រាប់​ផលិតផល​ដែក​ ​និង​លោហៈ​ ​សម្ភារៈសំណង់​ ​អាហារ​កែច្នៃ​ ​និង​ទំនិញ​ប្រើប្រាស់​ពី​ប្រទេស​វៀតណាម​។​

ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមក សំដៅធ្វើយ៉ាងណាពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងឧស្សាហកម្ម រួមមាន៖ ការពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ចសម្រួលពាណិជ្ជកម្មដើម្បីកាត់បន្ថយរបាំងពាណិជ្ជកម្មក្នុងការឈានទៅការជំរុញកំណើនពាណិជ្ជកម្មកម្ពុជា-វៀតណាមឱ្យកាន់តែរីកចម្រើនថែមទៀត ជាពិសេសកិច្ចសហប្រតិបត្តិការបច្ចេកទេសលើផលិតកម្មក្នុងវិស័យឧស្សាហកម្មកែច្នៃជាដើម។

​ថ្នាក់ដឹកនាំ​បាន​ឯកភាព​បន្ត​សម្របសម្រួល​យ៉ាង​ជិតស្និទ្ធ​ ​ដើម្បី​ដោះស្រាយ​ឧបសគ្គ​នៅ​សេសសល់​ក្នុង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ ​និង​ឧស្សាហកម្ម ​និងបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹង និងជំរុញកិច្ចសហប្រតិ​បត្តិការពាណិជ្ជកម្ម និងឧស្សាហកម្ម ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចទៅវិញទៅមករបស់ប្រជាជន និងប្រជាជាតិទាំងពីរ។

សូមបញ្ចាក់ថា ​នៅ​ឆ្នាំ​២​០​២​២​ ​ទំហំ​ពាណិជ្ជកម្ម​វៀតណាម​-​កម្ពុជា​កើន​ឡើង​ជិត​ ​១​១​% ​ពី​ឆ្នាំ​២​០​២​១​ ​ឈាន​ដល់​ជិត​ ​១​១​ពាន់​លាន​ដុល្លារ​ ​ហើយ​ការនាំចេញ​របស់​វៀតណាម​មក​កម្ពុជា​មាន​ចំនួន​ ​៥​,​៧​៥​ ​ពាន់​លាន​ដុល្លារ​ ​កើន​​១​៩​% ​ធៀប​នឹង​រយៈពេល​មួយ​ឆ្នាំ​ ​ខណៈ​ការនាំចូល​ពី​កម្ពុជា​សម្រេច​បាន​ ​៤​,​៨​២​ ​ពាន់​លាន​ដុល្លារ​ ​កើនឡើង​​ ២​,​៤​៨​% ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី