វៀតណាម កំណត់គោលដៅទាក់ទាញទេសចរបរទេសចំនួន ២៥ លាននាក់សម្រាប់ឆ្នាំ២០២៦

បរទេស៖ វៀតណាម បានកំណត់គោលដៅរបស់ខ្លួនប្រកបដោយមហិច្ឆតាក្នុងការទាក់ទាញភ្ញៀវបរទេសឲ្យដល់ចំនួន ២៥ លាននាក់នៅឆ្នាំ២០២៦ នេះបើយោងតាមសេចក្ដីរាយការណ៍ពី Vietnam Pictorial។

នៅក្នុងឆ្នាំ ២០២៥ នេះ វៀតណាមបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិប្រមាណ ២១,៥ លាននាក់។ដោយសារការងើបឡើងវិញដ៏រឹងមាំនៃវិស័យមួយនេះ រដ្ឋាភិបាលវៀតណាមបានដាក់គោលដៅទាក់ទាញភ្ញៀវបរទេសចំនួន ២៥ លាននាក់នៅឆ្នាំក្រោយ។ គោលដៅនេះត្រូវបានប្រកាសនៅក្នុងសន្និសីទបូកសរុបលទ្ធផលការងាររបស់វិស័យទេសចរណ៍ប្រចាំឆ្នាំ២០២៥ ដែលប្រារព្ធឡើងកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ក្រោមការចូលរួមពីសំណាក់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍របស់វៀតណាម។

លោក Nguyen Trung Khanh នាយកនៃអាជ្ញាធរជាតិទេសចរណ៍វៀតណាម (VNAT) បានលើកឡើងថា នាយករដ្ឋមន្ត្រីទទួលស្គាល់ថា វិស័យទេសចរណ៍ គឺជាចំណុចភ្លឺនៅក្នុងសង្គម និងសេដ្ឋកិច្ច ដែលបង្កើតបានជាជំហានដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍន៍ក្នុងដំណាក់កាលបន្ទាប់។ ការអភិវឌ្ឍន៍ស្ថាប័ន និងការកែលម្អគោលនយោបាយបានទទួលការយកចិត្តទុកដាក់ជាពិសេសពីសំណាក់រដ្ឋាភិបាល។ លើសពីនេះ អាជ្ញាធរជាតិទេសចរណ៍វៀតណាម (VNAT) បានណែនាំឱ្យក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ដាក់ឯកសារសំខាន់ៗមួយចំនួនជូនរដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី ដើម្បីអនុម័តផែនការនានា ដូចជា ផែនការមេសម្រាប់ប្រព័ន្ធទេសចរណ៍ ចន្លោះឆ្នាំ២០២១-២០៣០ ដែលមានចក្ខុវិស័យដល់ឆ្នាំ២០៤៥ និងការលើកលែងទិដ្ឋាការចំនួន ១២ ប្រទេស។ អាជ្ញាធរជាតិទេសចរណ៍វៀតណាម (VNAT) កត់សម្គាល់ថា សកម្មភាពផ្សព្វផ្សាយទេសចរណ៍ត្រូវបានអនុវត្តជាប្រព័ន្ធ និងប្រកបដោយវិជ្ជាជីវៈពេញមួយឆ្នាំ២០២៥ ខណៈដែលអាជ្ញាធរបានចូលរួមក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិធំៗ ដើម្បីសិក្សាបន្ថែមផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ភាពទាក់ទាញទេសចររបស់វៀតណាមត្រូវបានផ្សព្វផ្សាយក្រោមប្រធានបទ “Vietnam – Travel to Love” តាមរយៈកម្មវធីមហោស្រពភាពយន្ត Cannes និងកម្មវិធីទេសចរណ៍ Hue 2025 ដែលទទួលបានចំណាប់អារម្មណ៍យ៉ាងទូលំទូលាយពីភ្ញៀវជាតិ និងអន្តរជាតិ។

ជាមួយគ្នានេះ ស្របពេលដែលវិស័យទេសចរណ៍ពិភពលោកកំពុងងើបឡើងវិញបន្តិចម្តងៗ វៀតណាម បានក្លាយជាគោលដៅដ៏លេចធ្លោមួយ និងទទួល​បាន​ការ​សរសើរ​ពីអន្តរជាតិ។ អង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism) បានទទួលស្គាល់ Lo Lo Chai និង Quynh Son ជាភូមិទេសចរណ៍ល្អបំផុតរបស់ពិភពលោក។ បន្ថែមពីនេះ វៀតណាម បានជាប់ឈ្មោះជាគោលដៅបេតិកភណ្ឌឈានមុខគេលើពិភពលោកចំនួន ៦ ដង និងគោលដៅនាំមុខគេរបស់អាស៊ីចំនួន ៧ ដង។ នៅឆ្នាំ២០២៥ ភ្ញៀវទេសចរអន្តរជាតិបានកើនឡើងប្រហែល ២២% ដែលលើសពីមធ្យមភាគសកលប្រហែល ៥% និងលើសពីមធ្យមភាគអាស៊ីប៉ាស៊ីហ្វិក ៨% ។ សមិទ្ធផលទាំងនេះ បានបង្កើតជាសន្ទុះដ៏រឹងមាំសម្រាប់វិស័យទេសចរណ៍ ដោយទទួលភ្ញៀវបរទេសចំនួន ២១,៥ លាននាក់ និងភ្ញៀវទេសចរក្នុងស្រុកចំនួន ១៣៥,៥ លាននាក់ ជាមួយនឹងការបង្កើតប្រាក់ចំណូលសរុបពីវិស័យទេសចរណ៍ប្រហែល ៣៨ ពាន់លានដុល្លារ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *