ការសម្ងាត់ពាណិជ្ជកម្ម (Trade secret) គឺជាកម្មសិទ្ធិបញ្ញាលើព័ត៌មានសម្ងាត់របស់ក្រុមហ៊ុន ឬអាជីវកម្ម ដែលអាចត្រូវបានលក់ ឬផ្តល់សិទ្ធិឲ្យអ្នកដទៃ។
តើអ្នកទាំងអស់គ្នាធ្លាប់ឆ្ងល់ទេថា មានអ្វីខ្លះនៅក្នុងធាតុផ្សំរបស់ Coca Cola ឬកូដដែលធ្វើឲ្យ Google ដំណើរការ ឬបច្ចេកវិទ្យារបស់ក្រុមហ៊ុនធំៗ ? អ្នកទាំងអស់គ្នាប្រហែលជាមិនដែលធ្លាប់ដឹងនោះទេ ព្រោះទាំងនេះគឺជាការសម្ងាត់ពាណិជ្ជកម្ម (ឬហៅជាភាសាអង់គ្លេសថា Trade Secret) ។

ក្រុមហ៊ុននៅទូទាំងពិភពលោកប្រើប្រាស់ការសម្ងាត់ពាណិជ្ជកម្មរបស់ខ្លួនដើម្បីយកឈ្នះលើគូប្រកួតប្រជែង និងការពារទ្រព្យកម្មសិទ្ធិបញ្ញារបស់ខ្លួន ដូចជា រូបមន្តផលិតផល ដំណើរការក្នុងឧស្សាហកម្ម យុទ្ធសាស្ត្រមុខជំនួញ ឬព័ត៌មានអតិថិជន ជាដើម។ ការសម្ងាត់ពាណិជ្ជកម្មជាសមាសធាតុសំខាន់នៃកម្មសិទ្ធិបញ្ញាដែលជួយឱ្យក្រុមហ៊ុនការពាររូបមន្តសម្ងាត់ ចំណេះដឹង និងព័ត៌មានសំខាន់ៗដទៃទៀត ដែលផ្តល់នូវអត្ថប្រយោជន៍ក្នុងការប្រកួតប្រជែងជាមួយក្រុមហ៊ុនដទៃ។
ការសម្ងាត់ពាណិជ្ជកម្មមានប្រសិទ្ធិភាពភ្លាមៗ និងមិនមានអាយុកាលកំណត់ ពោលគឺវាស្ថិតនៅជាការសម្ងាត់រហូត លុះត្រាតែវាត្រូវបានផ្សព្វផ្សាយចេញទៅក្រៅ។ កាលណាការសម្ងាត់ពាណិជ្ជកម្មត្រូវបានបែកធ្លាយដល់សាធារណៈជន ក្រុមហ៊ុននឹងប្រឈមមុខនឹងបញ្ហាធំៗដូចជា បាត់បង់ទំនុកចិត្តពីអតិថិជន និងរងការវាយប្រហារពីសំណាក់ក្រុមហ៊ុនប្រកួតប្រជែងដូចជា ក្រុមហ៊ុនប្រកួតប្រជែងអាចចម្លងផលិតផលខ្លួនបានយ៉ាងងាយជាដើម។
ការសម្ងាត់ពាណិជ្ជកម្មនេះមានលក្ខណៈខុសពីប្រកាសនីយបត្រតក្កកម្មនៅត្រង់ថា ការសម្ងាត់ពាណិជ្ជកម្មមិនត្រូវបានប្រកាសជាសាធារណៈដូចប្រកាសនីយបត្រតក្កកម្មនោះទេ ហើយវានឹងត្រូវបានគេយកទៅប្រើប្រាស់ប្រសិនបើវាត្រូវបានគេរកឃើញ និងមានភាពពិបាកនៅក្នុងការប្តឹងតវ៉ា។

ជាទូទៅដើម្បីមានលក្ខណៈគ្រប់គ្រាន់ជាការសម្ងាត់ពាណិជ្ជកម្មព័ត៌មានត្រូវ ៖
- មានតម្លៃពីព្រោះវាជាការសម្ងាត់
- មានតែមនុស្សមួយក្រុមតូចប៉ុណ្ណោះដែលដឹង
- ស្ថិតនៅក្រោមការគ្រប់គ្រងដោយម្ចាស់ត្រឹមត្រូវ ដើម្បីរក្សាការសម្ងាត់ រួមទាំងការប្រើប្រាស់កិច្ចព្រមព្រៀងសម្ងាត់រវាងដៃគូជំនួញ និងនិយោជិក។
ដោយផ្អែកលើប្រព័ន្ធច្បាប់តាមប្រទេសផ្សេងៗគ្នា ការការពារស្របច្បាប់នៃការសម្ងាត់ពាណិជ្ជកម្ម គឺជាគោលការណ៍ទូទៅមួយនៃច្បាប់ស្តីពីអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ឬផ្អែកលើបទប្បញ្ញត្តិជាក់លាក់ស្តីពីការការពារព័ត៌មានសម្ងាត់។ ការផ្សព្វផ្សាយ ឬធ្វើឲ្យបែកធ្លាយព័ត៌មានសម្ងាត់ ដោយគ្មានការអនុញ្ញាត ត្រូវបានចាត់ទុកថាជាការរំលោភលើកិច្ចការពារការសម្ងាត់ពាណិជ្ជកម្ម៕ ប្រភព៖ WIPO

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
អ៊ីរ៉ង់ បានបាញ់ទម្លាក់ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/04/2026
វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។
ក្រោយបញ្ចប់ការចុះបញ្ជីទូទាំងប្រទេស ក្រសួងដែនដីបន្តបេសកកម្មផ្សេងទៀត ដើម្បីឱ្យពលរដ្ឋរស់នៅកាន់តែស្រួល តជំនាន់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 02/04/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តបេសកកម្មធ្វើការងារផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់រស់នៅប្រកបដោយសុខុដុមរមនាទាំងអស់គ្នា និងតជំនាន់
Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/04/2026
អ្នកជំនាញអាម៉េរិកថា hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក




វិថីហិរញ្ញវត្ថុ




















Account
Security
Favourite Content