ឧកញ៉ា គឹម ហ៊ាង ៖ អ្នកវិនិយោគអចលនទ្រព្យ​គួរមានចំណេះដឹងអ្វីខ្លះដើម្បីទទួលបានជោគជ័យ​

ភ្នំពេញ៖ បច្ចុប្បន្ននេះ​ ការ​វិនិយោគលើវិស័យអចលនទ្រព្យ​នៅតែមានការ​ពេញ​និយម​បើទោះបីជា​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​ធ្វើឱ្យ​វិស័យមួយនេះប្រឈមនឹង​បញ្ហា​ក៏ដោយ។ យ៉ាងណាក៏ដោយ ការ​វិនិយោគ​ពីសំណាក់​វិនិយោគិនមួយ​ចំនួននៅក្នុងស្រុកក៏នៅតែទទួលបានជោគជ័យ​ ខណៈដែលអ្នកខ្លះទៀត​ក៏បរាជ័យ​និងឈាន​ដល់ជំពាក់បំណុលផងដែរ។ ​តើ​មុននឹ​ងសម្រេចចិត្តវិនិយោគអចលនទ្រព្យ​គួរ​តែមានចំណេះដឹងអ្វីខ្លះ?

លោកឧកញ៉ា​ គីម ហ៊ាង ប្រធាន KW Cambodia និងជាអ្នកវិនិយោគ អភិវឌ្ឍក្នុងវិស័យអចលនទ្រព្យល្បីឈ្មោះ​មួយរូប​នៅក្នុងប្រទេស​កម្ពុជាបាន​ចែក​រំលែក​នូវ​បទពិសោធន៍របស់ខ្លួន ​និ​ងប្រាប់ពីចំណេះដឹង​ដែលគួរតែមាន​មុននឹង​សម្រេចចិត្តវិនិយោគដែលអាចទទួលបានផលនៅក្នុងវិស័យមួយនេះ។

លោកឧកញ៉ា​បានមានប្រសាសន៍ថា ៖

“ចំណេះដឹង​មួយសំខាន់ដែល​វិនិយោគិន​អចលនទ្រព្យ​គួរតែមាន​ នោះគឺ​ចំណេះដឹង​ផ្នែក​សេដ្ឋកិច្ច ។​ ការ​មាន​ចំណេះដឹង​ផ្នែក​សេដ្ឋកិច្ច​នេះ​គឺ​នឹង​ជួយ​ដល់​វិនិយោគិន​​ឱ្យ​ដឹងពីតម្រូវការ​ទីផ្សារ ​និងការ​អភិវឌ្ឍឱ្យ​ចំ​ទិស​ដៅតែម្ដង​។ ពាក្យថា​ចំណេះដឹង​ផ្នែកសេដ្ឋកិច្ច គឺត្រូវ​យល់​ពីបរិបទ នៃសេដ្ឋកិច្ច​ប្រទេស​យើង សេដ្ឋកិច្ច​ប្រទេស​ក្នុង​តំបន់​អាស៊ាន ក៏ដូចជា​ចំណេះដឹង​ពិភពលោក​ជាដើម ហើយពេល​ដែលយើងបានដឹងពីចំណេះដឹងទាំងនេះហើយ វាអាចឱ្យយើង​បានត្រៀមខ្លួន​ និងបានដឹងពីតម្រូវការ​ក្នុងតំបន់ក៏ដូចជាពិភពលោកផងដែរ “

លោក​ឧកញ៉ា​បន្តថា​ ៖

“ក្រៅពីចំណេះដឹង​ផ្នែកសេដ្ឋកិច្ច អ្នកអភិវឌ្ឍន៍​អចលនទ្រព្យ​ត្រូវ​មានចំណេះដឹង​មួយ​ទៀ​ត​​​​​​គឺចំណេះដឹង​ផ្នែក​នយោបាយ។ អ្នករកស៊ី​ក៏ត្រូវតែមានចំណេះដឹង​ផ្នែកនេះដែរ ហើយបើសិនជា​ពា​ណិ​ជ្ជករ​ទាំងឡាយ​ណាមិនយល់ដឹងពីផ្នែក​នយោបាយ​មិនតាមដាន​នយោបាយក៏វា​គ្រោះថ្នាក់។ ប្រ​ទេ​ស​​ជាច្រើ​នក្នុងពិភពលោក​គឺនយោបាយ​ដឹកនាំ​សេដ្ឋកិច្ច​ ​ជាពិសេស​ប្រទេស​ក្នុង​តំបន់អាស៊ាន និ​ងបណ្ដា​ប្រទេស​នៅអាស៊ី ។​ អ្នករកស៊ី​អ្នកជំនួញ​គឺត្រូវ​ដើរតាមនយោបាយ ថាតើនយោបាយបត់ទៅណា​ ត្រូវចេះបត់ទៅតាមហ្នឹង​​ដែរ”

លោកឧកញ៉ា គឹម ហ៊ាង បានបន្ថែមថា​ ក្រៅពី​សេដ្ឋកិច្ច​ និងនយោបាយ អ្នកអភិវឌ្ឍន៍ក៏ត្រូវមានចំណេះដឹងមួយទៀតដែរ​គឺ​កត្តា​​ប្រជាសាស្ត្រ និ​ងភូមិសាស្ត្រ ។ ឧទាហរណ៍ថា ​មុននឹងការធ្វើអភិវឌ្ឍន៍គម្រោងអ្វីមួយ​ ត្រូវ​សិក្សា​ពីកត្តា​ប្រ​ជាសាស្ត្រ​ជាមុន​សិន​ទើប​គម្រោងនោះ​អាចទទួល​បានជោគជ័យ​ ជាពិសេស ​អ្នកអភិវឌ្ឍន៍​ក៏ត្រូវ​តែ​ចេះមើលពីភូមិសាស្ត្រ​នៃតំបន់​នីមួយ​ៗផងដែរមុននឹង​បណ្ដាក់ទុនវិនិយោគ​លើគម្រោងអ្វីមួយ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ