ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចូលរួមជាអធិបតីក្នុងពិធីបើកមហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤៣ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។ ការចូលរួមបើកពិធីនេះ ក៏ដោយសារតែកម្ពុជាគឺជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភា អាស៊ាន លើកទី៤៣ ស្របពេលទៅនឹងការប្រារព្ធខួបលើកទី៥៥ នៃការបង្កើតអាស៊ានផងដែរ។

ក្នុងនាមជាម្ចាស់ផ្ទះរៀបចំ សម្ដេចនាយករដ្ឋមន្ត្រីបានលើកឡើងពីវិបត្តិសកលធំៗ ដែលពិភពលោកកំពុងជួបប្រទះ ដែលបានរារាំងទៅដល់សន្តិសុខសកលក៏ដូចជាសេដ្ឋកិច្ចសកល។ ដូច្នេះ មហាសន្និបាទអន្តរសភាអាស៊ានលើកទី ៤៣ នេះ នឹងមានភាពពាក់ព័ន្ធក្នុងការរួមចំណែកបំផុសស្មារតីទទួលខុសត្រូវរួម ដើម្បីឆ្លើយតបឱ្យស្របទៅនឹងសភាពការណ៍វិវឌ្ឍន៍របស់សង្គមព្រមទាំងពន្លឿនការស្ដារសង្គម-សេដ្ឋកិច្ចអាស៊ានឡើងវិញ ឆ្ពោះទៅរកការរីកចម្រើនរួមគ្នាមួយ។

ក្នុងស្ថានភាពដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាដ៏ស្មុគស្មាញជាច្រើននេះ សម្ដេចបានគូសបញ្ជាក់ថា អង្គការនីតិបញ្ញត្តិ ជាពិសេសស្ថាប័នរដ្ឋសភា ពិតជាមានតួនាទីសំខាន់ និងមិនអាចខ្វះបានក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាតំបន់ និងសកល ។
សម្ដេចបានបន្តមានប្រសាសន៍ថា ៖
“ខ្ញុំយល់ថា ការប្រារព្ធមហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤៣ នាពេលនេះ គឺជាឱកាសមួយដ៏កម្រសម្រាប់សម្តេច, ឯកឧត្តម, លោកជំទាវ ជាប្រតិភូអាយប៉ា ចូលរួមពិភាក្សាយ៉ាងទូលំទូលាយលើប្រធានបទរបស់យើង សំដៅពង្រឹងកិច្ចសហប្រតិបត្តិការជាធ្លុងមួយ និង រិះរកនូវអនុសាសន៍គោលនយោបាយ ជាពិសេសគោលជំហររួមមួយដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជនយើងទាំងអស់គ្នា”
ក្នុងនោះសម្ដេចក៏បានសាទរផងដែរចំពោះភាពជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូល អេប៉ិច (APEC) ដោយប្រទេសថៃ និង G20 ដោយប្រទេសឥណ្ឌូនេស៊ី នាពេលថ្មីៗនេះផងដែរ និងជឿជាក់យ៉ាងមុតមាំថាសមិទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានអេប៉ិច និង G20 ដែលរៀបចំឡើងដោយសមាជិកអាស៊ានក្នុងឆ្នាំនេះនឹងជាវិភាគទានដ៏សំខាន់ក្នុងការលើកកម្ពស់កិត្យានុភាព និងមជ្ឈភាពអាស៊ានដើម្បីដោះស្រាបញ្ហាប្រឈមរួមក្នុងតំបន់ និងសកល ។
បន្ថែមពីនោះ កម្ពុជាក៏សម្រេចបានភាពជោគជ័យគួរជាទីមោទនៈផងដែរ លើការរៀបចំកិច្ចប្រជុំកំពូល អាស៊ានលើកទី ៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនាពេលថ្មីៗដោយថ្នាក់ដឹកអាស៊ាន និងដៃគូ បានអនុម័តឯកសារ និងគំនិតផ្តួចផ្តើមសំខាន់ៗជាច្រើនសំដៅលើកកម្ពស់ ចីរភាព បរិយាបន្ន និង ភាពធន់របស់អាស៊ានដូចជា៖ សេចក្តីថ្លែងការណ៍ចក្ខុវិស័យរបស់ ថ្នាក់ដឹកនាំអាស៊ាន ស្តីពីអាស៊ានរួមគ្នាធ្វើៈ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ានស្តីពីរបៀបវារៈនៃការតភ្ជាប់អាស៊ានក្រោយឆ្នាំ ២០២៥ សេចក្តីថ្លែងការណ៍អាស៊ានស្តីពីការកសាង អនាគតមួយប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ តាមរយៈការជំរុញសហគ្រិនភាពស្រ្ដីក្នុង តំបន់អាស៊ាន និងសេចក្ដីថ្លែងការណ៍ស្តីពីបរិវត្តកម្មឌីជីថលនៃប្រព័ន្ធអប់រំក្នុងតំបន់អាស៊ាន។
គួរបញ្ជាក់ថា AIPA គឺជាឈ្មោះតំណាងឱ្យមហាសន្និបាតអន្តរសភាអាស៊ាន ដែលវាបម្រើជាមជ្ឈ មណ្ឌលទំនាក់ទំនង និងព័ត៌មានក្នុងចំណោមសមាជិកសភាដែលមានប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ផលិតផលកសិកម្មរបស់កម្ពុជាមានវត្តមាននៅទីផ្សារជាង១៧០ប្រទេសលើពិភពលោក
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/10/2026
ភ្នំពេញ ៖ ផលិតផលកសិកម្មរបស់កម្ពុជា បាន និងកំពុងពង្រីកទីផ្សារកាន់តែធំនៅក្រៅប្រទេស ដោយគិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្មរបស់កម្ពុជាកំពុងចរាចរណ៍នៅលើទីផ្សារបរទេសបានប្រមាណ១៧០ប្រទេសហើយ ។ នេះបើតាមលោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

អាម៉េរិក ផ្តល់កុងត្រា១០ឆ្នាំ ផលិតយន្តហោះចម្បាំង F-35 ៨៥០គ្រឿងបន្ថែម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 23/10/2026
បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក(មន្ទីរប៉ង់តាហ្គោន) និងក្រុមហ៊ុន Lockheed Martin បានឈានទៅដល់កិច្ចព្រមព្រៀងលើក្របខ័ណ្ឌរយៈពេល ១០ ឆ្នាំ ដែលធានានូវការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II យ៉ាងហោចណាស់ ៨៥០ គ្រឿងទៀតសម្រាប់កងទ័ពអាមេរិក។ យោងតាមការចេញផ្សាយរបស់ Defences News នៅសប្តាហ៍នេះបានសរសេរថា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/10/2026
ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

អ្នកការទូតអាមេរិក ៖ វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីហានិភ័យខ្ពស់ខុសពីការពិតក្នុងករណីផ្ទុះសង្គ្រាមនៅកោះតៃវ៉ាន់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 22/10/2026
បរទេស ៖ យោងតាមមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីការគំរាមកំហែងនៃលទ្ធភាពដែលអាចផ្ទុះឡើងនូវជម្លោះយោធានៅទល់មុខច្រកសមុទ្រតៃវ៉ាន់ក្នុងកម្រិតខ្ពស់ខុសពីការពិត ខណៈដែលទាំងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សុទ្ធតែមិនចង់ឱ្យកើតមានជម្លោះដោយយោធានោះទេ។ ចេញផ្សាយដោយកាសែត RT បានបញ្ជាក់ថា លោក Michael DeSombre ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា ទីផ្សារសកលលោកកំពុងវាយតម្លៃពីហានិភ័យនៃការផ្ទុះអាវុធលើបញ្ហាកោះតៃវ៉ាន់ហួសពីការពិត។ មហាអំណាចទាំងពីរមានសមត្ថភាពក្នុងការទប់ស្កាត់ជម្លោះ បើទោះបីជាកោះស្វយ័តមួយនេះនៅតែជាចំណុចក្ដៅគគុកនៃភាពតានតឹងក៏ដោយ។ ទីក្រុងប៉េកាំង





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content