ធនាគារ​ពិភពលោកផ្តល់​ហិរញ្ញប្បទាន​​ ១​១​០​ ​លាន​ដុល្លារកែ​លម្អ​ផ្លូវជាតិ​លេខ​៤​ ​

ភ្នំពេញ ៖ ក្រោម​ហិរញ្ញប្បទាន​ ​១​១​០​លាន​ដុល្លារ​ពី​ធនាគារ​ពិភពលោក​ ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​បាន​ចាប់ផ្តើម​សាងសង់​ ​និង​កែ​លម្អ​ផ្លូវជាតិ​លេខ​៤​ (NR4) ​ ​ក្នុង​គោលបំណង​ឆ្លើយតប​ទៅនឹងកំណើន​ចរា​ចរណ៍​នា​ពេល​បច្ចុប្បន្ន​ និងជួយសម្រួលដល់វិស័យដឹកជញ្ជូនធុនធ្ងន់។​

​​​សេចក្តីប្រកាស​ព័ត៌មានរបស់ក្រសួង​​សាធារណការ និងដឹកជញ្ជូន កាលពី​ថ្ងៃចន្ទម្សិលមិញនេះ​បានឱ្យដឹង​​ថា​ ​ការ​សាងសង់​ ​និង​កែ​លម្អ​ផ្លូវជាតិ​លេខ​ ​៤​ ​ចាប់ផ្តើម​ពី​ឃុំ​បែក​ចាន​ ​ស្រុក​អង្គ​ស្នួល​ ​ខេត្ត​កណ្តាល​ ​ដល់​ឃុំ​បិត​ត្រាំ​ង​ ​ស្រុក​ព្រៃ​នប់​ ​ខេត្ត​ព្រះ​សី​ហ​នុ ​ដោយគម្រោង​នេះ​បាន​ចាប់ផ្តើម​ជា​ផ្លូវការ​នៅ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​ ​ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​៦​។​

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ផ្លូវជាតិលេខ៤ពីភ្នំពេញទៅខេត្តព្រះសីហនុ ដែលស្តារ និងស្ថាបនាឡើងវិញ គឺដើម្បីធ្វើយ៉ាងណាពង្រីកផ្លូវកៅស៊ូមួយនេះឱ្យក្លាយជាផ្លូវដែលមានភាពងាយស្រួលទាំងការដឹកជញ្ជូន​ និងការធ្វើដំណើររបស់សាធារណជន ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាកំណត់យកខេត្តមួយនេះជាប៉ូលទី២ នៃច្រកសេដ្ឋកិច្ចប្រទេសកម្ពុជា ទំាងវិស័យទេសចរណ៍ និងការវិនិយោគ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ៖

“ផ្លូវជាតិលេខ៤ ពីភ្នំពេញទៅខេត្តព្រះសីហនុ ដែលជាជំនួយរបស់សហរដ្ឋអាមេរិកពីមុនមកនោះ នឹងត្រូវពង្រីកឱ្យធំជាងពេលបច្ចុប្បន្ន ដោយគ្រោងចំណាយថវិកាប្រមាណជាង១១០លានដុល្លារអាមេរិក ជាកម្ចីហិរញ្ញប្បទានរបស់ធនាគារពិភពលោក”

​យោង​តាម​ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា​ ​ការ​សាងសង់​ ​និង​កែ​លម្អ​ផ្លូវជាតិ​លេខ​៤​ ​រួម​មាន​ការពង្រីក​ផ្លូវ​បច្ចុប្បន្ន​ពី​ ​៧​ ​ទៅ​ ​១​១​ ​ម៉ែត្រ​ ​ការ​កែ​លម្អ​ស្ពាន​បេតុង​ និង​លូ​បង្ហូរទឹក​​ចំនួន​ ​៤​៦​ ​កន្លែង​ ​និង​ការ​សាង​សង់ស្ពាន​ថ្មី​ចំនួន​ ​៨​ ​ដើម្បី​ធានា​ចរាចរណ៍​ ​និង​ទប់ទល់​​​នឹង​ទឹកជំនន់​​​ផ្លូវជាតិ​លេខ​៤​ ​មាន​ប្រវែង​ជាង​ ​២​៣​០​គីឡូម៉ែត្រ​ ​តភ្ជាប់​ពី​រាជធានី​ ​ទៅ​កំពង់ផែ​ទឹក​ជ្រៅ​ក្នុង​ខេត្ត​ព្រះ​សី​ហ​នុ​។​ ​ផ្លូវ​នេះ​ត្រូវ​បាន​សាងសង់​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១​៩​៥​០​ ​ជា​មរតក​នៃ​ទំនាក់ទំនង​រវាងប្រទេស​កម្ពុជា​ ​និង​សហរដ្ឋអាមេរិក​។​

ផ្លូវជាតិលេខ៤ តភ្ជាប់ពីភ្នំពេញ ឆ្ពោះទៅក្រុងព្រះសីហនុ  និងមានប្រវែង ២៣២គីឡូម៉ែត្រ ត្រូវបានធនាគារពិភពលោកអនុម័តហិរញ្ញប្បទានចំនួន ១១០លានដុល្លារអារមេរិក សម្រាប់ប្រើប្រាស់លើការបង្កើនគុណភាពបណ្តោយផ្លូវឱ្យល្អជាងមុន និងការរៀបចំកែលម្អចិញ្ចើមសងខាងផ្លូវដាក់លូបង្ហូរទឹក និងធ្វើស្ពានឱ្យមានភាពធន់ទៅនឹងអាកាសធាតុ។ គម្រោងផ្លូវនេះ ក៏នឹងផ្តោតផងដែរទៅលើការបង្កើនគុណភាពស្ថានីយថ្លឹងទម្ងន់រថយន្តធំ ដែលមានស្រាប់ កាត់បន្ថយហានិភ័យនៃការដឹកលើសទម្ងន់ ការដំឡើងសញ្ញាតំបន់ល្បឿនមានកម្រិត សញ្ញានាំផ្លូវ ប្រព័ន្ធភ្លើងបំភ្លឺប្រើថាមពលពន្លឺព្រះអាទិត្យ និងកាមេរ៉ាចាប់ល្បឿនបើកបរ។ សូមបញ្ជាក់ថា ផ្លូវជាតិលេខ ៤ ត្រូវបានចាត់ទុកថា ជាផ្លូវយុទ្ធសាស្រ្តសេដ្ឋកិច្ចសម្រាប់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទទាំងការនាំចេញ និងនាំចូលកំពង់ផែក្រុងព្រះសីហនុ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងរាជធានីភ្នំពេញ ក៏ដូចជាការចរាចរណ៍គ្រប់ប្រភេទនៃរថយន្ត និងអ្នកដំណើរ។ ផ្លូវជាតិលេខ ៤នេះ ជាផ្លូវអាស៊ានដ៏សំខាន់ក្នុងចំណោមផ្លូវហាយវ៉េសំខាន់ៗរបស់ប្រទេសកម្ពុជា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ