World Bank ផ្តល់​ឥណទានចំនួន ២៧៤ លានដុល្លារ ដើម្បីជំរុញកំណើ​ន​សេដ្ឋកិច្ច ​និង​អភិវឌ្ឍ​ន៍ភាពធន់របស់កម្ពុជា

ក្រុងវ៉ាស៊ីនតោន ៖ ធនាគារពិភពលោក (World Bank) នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានសម្រេចផ្តល់​ឥណទានចំនួន ២៧៤ លានដុល្លារអាមេរិកថែមទៀត​ សម្រាប់​ប្រតិបត្តិការគោលនយោបាយកំណើ​ន​សេដ្ឋកិច្ច ​និង​អភិវឌ្ឍ​ន៍ភាពធន់របស់កម្ពុជា ស្របជាមួយកិច្ច​ប្រឹងប្រែងរបស់កម្ពុជាក្នុងការស្តារ​សេដ្ឋកិច្ច​ឱ្យ​​ងើបឡើងកាន់តែមាន​ភាពធន់។

សេដ្ឋកិច្ចរបស់កម្ពុជា​បានរងការ​ខូច​ខាត​ធ្ងន់ធ្ងរពីសំណាក់​ជំងឺរាតត្បាតកូវីដ-១៩ ដោយ​​ធ្វើ​ឱ្យ​ផលិតផ​លក្នុងស្រុ​កសរុបបានធ្លាក់ចុះដក ៣,១ ភាគរយក្នុងឆ្នាំ២០២០ ដែលជាការធ្លាក់ចុះដ៏ខ្លាំង​លើកដំបូងក្នុង​រយៈពេល៣០ឆ្នាំចុង​ក្រោយនេះ​។ ការវិភាគ​ទិន្នន័យ​បាន​បង្ហាញថា អត្រានៃភាពក្រីក្របានកើនឡើងចំនួន ២,៨ភាគរយ​។ រដ្ឋា​ភិបាលបានឆ្លើយតបយ៉ាងរហ័ស និងប្រកបដោយប្រសិទ្ធភាពទៅ​នឹង​ជំងឺរាតត្បាត តាម​រយៈ​អន្តរាគមន៍​ជួយ​ដល់អាជីវកម្ម និងគ្រួសារដែលងាយរងគ្រោះ ប៉ុន្តែដោយ​សារ​​ចំណាយពាក់ព័ន្ធមាន​ការ​កើនឡើង រដ្ឋា​ភិបាល​ចាំបាច់​ត្រូវ​ពង្រឹង​មូលដ្ឋាន​សារពើពន្ធឱ្យ​បាន​រឹង​មាំ​ចាប់ពីពេលនេះទៅមុខទៀត​។

ដោយឡែកសម្រាប់ហិរញ្ញប្ប​ទានដែលទើបទទួលបានការអនុម័តពីសំណាក់ធនាគារពិភពលោកនេះ នឹងជួយទ្រទ្រង់​​ដល់​កំណែទម្រង់ដែលនឹងសម្រួលដំណើរការចុះបញ្ជីអាជីវកម្ម, លើកកម្ពស់ការប្រកួតប្រជែង និងពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម។ កំណែទម្រង់​ផ្សេងទៀត​នឹងបង្កើនភាព​ធន់នៃ​​​សារពើពន្ធ រួមទាំង​ការកែលម្អ​ការគ្រប់គ្រង​ភាពជាដៃ​គូរវាង​ផ្នែក​​សាធារណៈ និងឯកជន និងការ​សម្រួលដល់​ការលក់​ប័ណ្ណ​បំណុល​របស់រដ្ឋាភិបាល​​ក្នុងទីផ្សារក្នុងស្រុក។ ប្រតិបត្តិការរបស់​ហិរញ្ញប្បទាន​នេះក៏នឹងជួយសម្រួលដល់ការផ្តល់ជំនួយទាន់ពេលវេលាដល់ក្រុមគ្រួសារដែលងាយរងគ្រោះក្នុងករណីមានគ្រោះមហន្តរាយធម្មជាតិ ឬវិបត្តិសេដ្ឋកិច្ច ណាមួយ​កើតឡើង​។

លោកស្រី ម៉ារៀម សាលីម ប្រធានគ្រប់គ្រង​របស់​ធនាគារពិភពលោក​ប្រចាំកម្ពុជាបានមានប្រសាសន៍ថា ៖ 

“ខណៈដែល​យុទ្ធ​សាស្ត្រ​ “រស់​ជាមួយ​កូវីដ-១៩” បាន​ជួយ​ស្តារ​សេដ្ឋកិច្ចឱ្យ​រើប​ឡើង​វិញ​ក៏ពិត​មែន ប៉ុន្តែ​កម្ពុជា​នៅ​តែ​ងាយ​​រង​គ្រោះ​ដោយសារ​តែ​ចរន្ត​ធ្លាក់​ចុះ​នូវ​តម្រូវ​ការ​ក្រៅប្រទេស​ និង​ការ​រអាក់​រអួល​​នានា​នៅ​ក្នុង​ខ្សែចង្វាក់​ផ្គត់​ផ្គង់​សកលនៅឡើយ។ ប្រតិបត្តិការរបស់ហិរញ្ញប្បទាននេះ នឹង​ជួយ​កម្ពុជា​ក្នុង​ការ​ជំរុញ​ភាព​ប្រកួត​ប្រជែង​របស់ផ្នែក​​ឯកជន, ពង្រឹង​ស្ថាន​ភាព​សារពើពន្ធរបស់​កម្ពុជា និងផ្តល់​ជំនួយ​ដល់​ប្រ​ជា​ជន​ងាយ​រងគ្រោះ​បំផុត​របស់​ខ្លួន”

 ​​ហិរញ្ញប្បទាននេះ​ឈរ​លើ​​ផែន​ការរបស់​រដ្ឋា​ភិបាល​សម្រាប់​​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​សម័យ​ជំងឺ​រាត​ត្បាត​ ដែល​មាន​គោល​បំណង​ទូលំទូលាយ​ចំនួន៣ គឺ​ការ​ស្តារ​សេដ្ឋកិច្ច, កំណែទម្រង់ និង​ការ​បង្កើន​ភាព​ធន់ និង​បន្ថែម​ពីលើ​ហិរញ្ញប្បទាន​ចំនួន​ ២០០ លានដុល្លារអាមេរិក​ សម្រាប់ Cambodia Relief, Recovery and Resilience Development Policy Financing ដែល​ត្រូវ​បាន​អនុម័ត​នៅ​ក្នុង​ឆ្នាំ​២០២១។ ហិរញ្ញប្បទាននេះនឹង​ជួយ​សម្រាល​​សម្ពាធ​ផ្នែក​សារពើពន្ធ​ខ្លះ​ដែល​រដ្ឋា​ភិបាល​កំពុង​ជួបប្រទះ ដោយសារតែ​មានឱនភាពក្រែលគួរសមដែរ​នៅក្នុង​ប៉ុន្មាន​ឆ្នាំនេះ។ ឥណទានចំនួន ២៧៤លានដុល្លារអាមេរិកនេះ ត្រូវ​បាន​ផ្តល់​ដោយ​សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែល​ជា​មូលនិធិ​របស់​ធនាគារពិភពលោកសម្រាប់ជួយ​ដល់ប្រទេសកំពុងអភិវឌ្ឍន៍៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ