បរទេស ៖ យោងតាមប្រភពព័ត៌មានពី WION បានរាយការណ៍ថា សង្រ្គាមរុស្ស៊ី-អ៊ុយក្រែនបានអូសបន្លាយលើសពី ៥៨០ ថ្ងៃមកហើយ គិតចាប់តាំងពីខែកុម្ភៈឆ្នាំកន្លងទៅ។ លើសពីនេះ ជម្លោះនេះមិនត្រឹមតែជះឥទ្ធិពលដល់ភូមិសាស្ត្រនយោបាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់សេដ្ឋកិច្ចពិភពលោកផងដែរ។
កាលពីឆ្នាំ២០២២ កន្លងទៅនេះ រុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួននៅលើទឹកដីអ៊ុយក្រែន ខណៈដែលអ៊ុយក្រែនទទួលបានការគាំទ្រពីសហរដ្ឋអាមេរិក សហភាពអឹរ៉ុប និងសម្ព័ន្ធមិត្តរបស់ខ្លួន ទោះបីជាមិនបានក្លាយជាសមាជិកណាតូក៏ដោយ។ ទន្ទឹមនឹងនោះ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាបន្តបន្ទាប់បានប៉ះពាល់យ៉ាងខ្លាំងដល់រុស្ស៊ី ប៉ុន្តែវាក៏បានជះឥទ្ធិពលដល់សេដ្ឋកិច្ចប្រទេសដែលពាក់ព័ន្ធផងដែរ ដោយសារខ្សែសង្វាក់ផ្គត់ផ្គង់ដែលទាក់ទងគ្នាជាសាកល។ ជាលទ្ធផល វាផ្តល់ផលប៉ះពាល់ដូចជា ការឡើងថ្លៃតម្លៃអាហារ ការឡើងថ្លៃតម្លៃថាមពល កំណើនសេដ្ឋកិច្ចធ្លាក់ចុះ ការប៉ះពាល់ដល់ពាណិជ្ជកម្ម និងការវិនិយោគ។

យោងតាមប្រភពពី German Institute for Economic Affairs បង្ហាញថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានធ្វើឲ្យសេដ្ឋកិច្ចពិភពលោកខាតបង់អស់ជាង ១,៦ ទ្រីលានដុល្លារកាលពីឆ្នាំ២០២២ កន្លងទៅនេះ។ លើសពីនេះ សហរដ្ឋអាមេរិកកំពុងប្រឈមនឹងការខាតបង់យ៉ាងច្រើន ដោយគេប៉ាន់ប្រមាណថាអាចនឹងខាតបង់ដល់ ១,៥ ទ្រីលានដុល្លារក្នុងរយៈពេលដប់ឆ្នាំខាងមុខ។ ក្នុងអំឡុងពេលនេះ តំបន់ចាយលុយអឺរ៉ូត្រូវបានគេរំពឹងថាកំពុងប្រឈមមុខនឹងការខាតបង់លើសពី ១ ទ្រីលានដុល្លារ ខណៈដែលសេដ្ឋកិច្ចអាល្លឺម៉ង់កំពុងស្ថិតក្នុងវិបត្តិសេដ្ឋកិច្ច។
យ៉ាងណាមិញ ការខាតបង់សេដ្ឋកិច្ចរបស់ប្រទេសទាំងនេះនៅតែអាចស្រោចស្រង់មកវិញបានបើប្រៀបធៀបទៅនឹងអ្វីដែលអ៊ុយក្រែនកំពុងឆ្លងកាត់។ ធនាគារពិភពលោក ព្យាករណ៍ថា សង្រ្គាមនេះបានធ្វើឲ្យអ៊ុយក្រែនចំណាយប្រហែល ៧០ ពាន់លានដុល្លារគិតត្រឹមឆ្នាំ២០២៣ នេះ។ ដើម្បីកសាងអ៊ុយក្រែនឡើងវិញ វាត្រូវការចំណាយប្រហែល ៣៤៩ ពាន់លានដុល្លារដែលធំជាង GDP អ៊ុយក្រែនមុនពេលមានសង្រ្គាមដល់ទៅ ៣ ដង។ The Kyiv School of Economics បានប៉ាន់ប្រមាណ អ៊ុយក្រែនខាតបង់សេដ្ឋកិច្ចដោយផ្ទាល់ពីសង្គ្រាមប្រហែល ៥០០ ពាន់លានដុល្លារ។ បន្ថែមពីនេះ សង្គ្រាមបានបង្កជាវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ដោយប្រជាជនអ៊ុយក្រែនរាប់លាននាក់ត្រូវបានជម្លៀសចេញដោយបង្ខំ និងមនុស្សរាប់ពាន់នាក់បានបាត់បង់ជីវិត។ ជាងនេះទៅទៀត សង្រ្គាមបានប៉ះពាល់ដល់សន្តិសុខស្បៀងអាហារ និងការផ្គត់ផ្គង់ជាសាកលជាពិសេសប្រទេសក្រីក្រកំពុងជួបវិបត្តិអត់ឃ្លាន។

យោងតាមប្រភពពី Bloomberg Economics បានប៉ាន់ប្រមាណថា រុស្ស៊ីបានខាតបង់ប្រាក់ចំណូលប្រហែល ៣៥០ ពាន់លានដុល្លារគិតត្រឹមខែមីនាឆ្នាំ២០២៣ នេះ។ លើសពីនេះ ការចំណាយរបស់រុស្ស៊ីអាចទៅលើសង្គ្រាមអាចឈានដល់ ៧ ទ្រីពាន់លានដុល្លារក្នុងរយៈពេល១០ឆ្នាំខាងមុខ។ មកទល់បច្ចុប្បន្ននេះ ឥទ្ធិពលនៃសង្រ្គាមបានជំរុញកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីដោះស្រាយទាំងវិបត្តិបច្ចុប្បន្ន និងផលវិបាករយៈពេលវែងរបស់វា។ ទន្ទឹមនឹងនេះ ពិភពលោកនៅតែបន្តមានសង្ឃឹមក្នុងការរកដំណោះស្រាយជម្លោះរុស្ស៊ី-អ៊ុយក្រែន៕




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content