សេដ្ឋកិច្ចឌីជីថល ៖ បរិបថថ្មីនៃការធ្វើពាណិជ្ជកម្មក្នុងឧស្សាហកម្ម ៤.០

ឌីជីថល បានជ្រៀតចូលក្នុងកិច្ចការប្រចាំថ្ងៃ និងសូម្បីតែការរស់នៅជាប្រចាំ។ ដោយឡែក សម្រាប់កម្ពុជា គេធ្លាប់ឮអំពីរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថល ដែលសំដៅទៅលើការគ្រប់គ្រង និងរស់នៅដោយប្រើប្រាស់បច្ចេកវិទ្យាជាជំនួយ។

សម្រាប់សេដ្ឋកិច្ចឌីជីថលវិញក៏ស្ថិតក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកែប្រែ និងជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។ បច្ចុប្បន្ននេះ ពិភពលោកកំពុងតែឈានចូលដល់បដិវត្តន៍

ជំនាន់ថ្មីនៃឌីជីថល ដោយរាប់បញ្ចូលទាំងអ៊ីនធឺណិត ប្រព័ន្ធទិន្នន័យធំ (Big Data) ប្រព័ន្ធ Cloud Computing បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (FinTech) និងបច្ចេកវិទ្យាឌីជីថលជាច្រើនទៀត។

បច្ចេកវិទ្យាទាំងនេះបានក្លាយជាប្រព័ន្ធផ្ទុកព័ត៌មានដ៏សំខាន់សម្រាប់ការធ្វើពាណិជ្ជកម្ម និងជំរុញ​ឲ្យការរស់នៅកាន់តែមានភាពងាយស្រួល។ ជាក់ស្ដែង ក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Apple, Huawei, Microsoft និងវេទិកាអនឡាញដ៏មានឥទ្ធិពលជាច្រើនផ្សេងទៀត ដូចជា Google, Amazon, Alibaba, Airbnb, Uber និង Facebook ជាដើម គឺជាឧទាហរណ៍នៃការងារវៃឆ្លាត និងភាពជោគជ័យរបស់​សេដ្ឋកិច្ចឌីជីថល។

បើតាមការស្រាវជ្រាវពីមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា គេបានឱ្យនិយមន័យនៃសេដ្ឋកិច្ចឌីជីថលថាជាទម្រង់នៃសកម្មភាព និងដំណើរការសេដ្ឋកិច្ចដែលចរាចរនៅលើ​ប្រព័ន្ធអ៊ីនធឺណិតដោយ​មានជំនួយពីបច្ចេកវិទ្យាគមនាគមន៍ ព័ត៌មានដែលជំរុញឲ្យ​មានការតភ្ជាប់កាន់តែទូលំទំលាយបំផុតរវាងមនុស្ស ពាណិជ្ជកម្ម ឧបករណ៍ និងទិន្នន័យ។

យោងតាមប្រភពដដែលនេះបានឱ្យដឹងថា ក្នុងរយៈពេលកន្លងមក បដិវត្តន៍ឧស្សាហកម្មទី១ បានលេចរូបរាងឡើងដោយតាម​រយៈការបង្កើត​ឧស្សាហកម្មដែក និងដែកថែប ព្រមទាំងម៉ាស៊ីន​ដើរដោយ ចំហាយទឹក។

បដិវត្តន៍ឧស្សាហកម្មទី២ ឯណោះវិញបានដំណើរការដោយរបកគំហើញថាមពលអគ្គិសនី ប្រព័ន្ធទូរគមនាគមន៍ និងការបង្កើតខ្សែសង្វាក់ផលិតកម្មនៅក្នុងរោងចក្រ។ របកគំហើញនេះ​បានត្រួសត្រាយផ្លូវសម្រាប់សន្ទុះយ៉ាងខ្លាំងខ្លា​នៃការរីកចម្រើនផ្នែកផលិតកម្មនៅក្នុងទសវត្សរ៍៦០។

បដិវត្តន៍ឧស្សាហកម្មទី៣ វិញត្រូវបានគេ​ស្គាល់ផងដែរថាជាបដិវត្តន៍ឌីជីថល ដែលបានបង្ហាញវត្ត​មាន​ក្នុងយុគសម័យព័ត៌មាន រួមមានការអភិវឌ្ឍ​ប្រព័ន្ធអ៊ីនធឺណិត ព័ត៌មានវិទ្យា (IT) ស៊ីមីកុងឌុចទ័រ (Semiconductor) កុំព្យូទ័រភាវូបនីយកម្ម និងបច្ចេកវិទ្យាជាច្រើនទៀត។

បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) ក្នុងយុគសម័យឌីជីថល បានតម្រង់ទិសដៅឆ្ពោះទៅកាន់​បដិវត្តន៍ឧស្សាហកម្មទី៤ (ឧស្សាហកម្ម ៤.០) ហើយបានបង្កើតជាមូលដ្ឋានសម្រាប់ការ​មកដល់​នៃបច្ចេកវិទ្យា​ទំនើប​បំផុត​សម្រាប់ការធ្វើពាណិជ្ជកម្មក្នុងយុគសម័យថ្មី ដែលគេស្គាល់​ជាទូទៅថា «សេដ្ឋកិច្ចឌីជីថល»។

សេដ្ឋកិច្ចឌីជីថល ក៏ត្រូវបានគេហៅថា សេដ្ឋកិច្ចអីនធឺណិត (Internet Economy) ឬ សេដ្ឋកិច្ចថ្មី (New Economy) ឬសេដ្ឋកិច្ចវេបសាយ (Web Economy) ផងដែរ ដោយសារតែការពឹង​ផ្អែកយ៉ាង​ខ្លាំងលើ​បណ្តាញតភ្ជាប់ទៅនឹងប្រព័ន្ធអ៊ីនធឺណិត។

យ៉ាងណាមិញ ពាក្យ “សេដ្ឋកិច្ចឌីជីថល» នេះត្រូវបានបង្កើតឡើងដំបូងដោយលោក Don Tapscott ក្នុងឆ្នាំ១៩៩៥ នៅក្នុងសៀវភៅរបស់លោកដែលមានចំណងជើងថា «សេដ្ឋកិច្ចឌីជីថល៖ ការសន្យា និងគ្រោះថ្នាក់នៅក្នុងយុគសម័យបណ្តាញនៃភាពវៃឆ្លាត»៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហគមន៍​កសិកម្ម​ទំនើប​នៅ​បាត់ដំបង​​និង​បន្ទាយមានជ័យ​ ​ចុះ​កិច្ចសន្យា​ផ្គត់ផ្គង់​ស្រូវ​ក្នុង​តម្លៃ​ ​១​,​២​លាន​ដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

ហគមន៍​កសិកម្ម​ទំនើប​ដំណាំ​ស្រូវ​នៅ​ខេត្ត​បន្ទាយមានជ័យ​ ​និង​ខេត្ត​បាត់ដំបង ​បាន​ចុះ​កិច្ចព្រមព្រៀង​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ ​ដើម្បី​ផ្គត់ផ្គង់​ស្រូវ​ជិត ៥​,​០០០​តោន ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ ​១​,​២​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​បៃតង​កម្ពុជា

ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ ៖ បទពិសោធន៍ថ្មីនៃការភ្ជាប់បេះដូងជាមួយបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

សៀមរាប ៖ ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធបានរៀបចំព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីនៅតំបន់អង្គរ ក្នុងគោលបំណងជំរុញផលិតផលទេសចរណ៍កីឡា តាមរយៈការជិះកង់ឆ្លងកាត់តំបន់ព្រៃ និងតំបន់បេតិកភណ្ឌក្នុងតំបន់អង្គរ ព្រមទាំងជួយជំរុញចលនាទេសចរណ៍ក្នុងស្រុក ជាពិសេសការទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តសៀមរាបក្នុងរដូវកាលបៃតង។ ព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរនៅរដូវកាលបៃតង ក្រោមប្រធានបទ «កីឡាផ្សារភ្ជាប់នឹងទេសចរណ៍» បានទាក់ទាញអ្នកចូលរួមជាភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ១ ៣០០នាក់ ដោយធ្វើដំណើរតាមផ្លូវប្រមាណ ១២គីឡូម៉ែត្រ ឆ្លងកាត់តំបន់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៃតំបន់អង្គរ។

កំណើន​ការ​វិនិយោគ​បង្កើតតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​កំពុងមានទំនោ​រ​កើនឡើង​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

ភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើននៃការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាមានការកើនឡើង​ជា​បន្ត​បន្ទាប់ ដោយសារតែវិនិយោគិន​បរទេស​កាន់តែច្រើន​បានជ្រើសរើស​យកតំបន់​សេដ្ឋកិច្ចពិសេស​ធ្វើជាទីតាំង​វិនិយោគរបស់ខ្លួននៅតាមបណ្ដាខេត្ត​មួយចំនួនដែលមានសក្ដានុពល និងស្របតាមចក្ខុវិស័យនៃគម្រោង ។​ យោងតាមរបាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានបង្ហាញថា​ គិតត្រឹមដំណាច់ឆមាស​ទី១ ឆ្នាំ ២០២៦ នៅទូទាំង​ប្រទេស​កម្ពុជា មានតំបន់​សេដ្ឋកិច្ចពិសេសសរុប​ចំនួន ៦៥តំបន់ ​ក្នុងនោះ​ ៣៩ តំបន់កំពុងមានសកម្មភាព​ ជាមួយនឹងដើមទុនវិនិយោគសរុប​ប្រមាណ ៥,៥ពាន់លានដុល្លារ ហើយក្នុងចំណោម​តំបន់សេដ្ឋកិច្ចពិសេស​​ដែល​កំពុង​មានដំណើរការនេះដែរ

IMF​៖​ ​សេដ្ឋកិច្ច​សកល​នៅតែ​ប្រឈម​ហានិភ័យ​​ ទោះបី​មាន​ភាព​ធន់​ក្តី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

លោក​ស្រី​ Kristalina ​Georgieva ​អគ្គ​នាយក​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ​(​IMF​)​ ​បាន​ព្រមាន​ថា​ ​សេដ្ឋកិច្ច​ពិភពលោក​នៅតែ​ប្រឈមមុខ​នឹង​ហានិភ័យ​សំខាន់​ៗ​ជា​ច្រើន​ ទោះ​បី​ស្ថានភាព​សេដ្ឋកិច្ច​សកល​មាន​ភាព​ធន់​ជាង​ការ​រំពឹងទុក​កន្លង​មក​ក៏​ដោយ​

ចម្ការឫស្សីទំពាំងផ្អែមនៅត្បូងឃ្មុំ ប្តូរពីលក់ទំពាំងមកលក់កូនពូជ រកចំណូលបានជាង ២,០០០ ដុល្លារ/ខែ

ជំនួញ, ព្រឹត្តិការណ៍

• 21/09/2026

ការផ្លាស់ប្តូរពីការលក់ទំពាំង មកផលិតកូនពូជឫស្សីសម្រាប់លក់ បានជួយឱ្យចម្ការឫស្សីទំពាំងផ្អែមទន្លេបិទ ក្នុងខេត្តត្បូងឃ្មុំ បង្កើតចំណូលជាមធ្យមពី ២,០០០ ទៅ ២,៥០០ ដុល្លារក្នុងមួយខែ ហើយអាចជួយទ្រទ្រង់ជីវភាពគ្រួសារ

មន្ត្រីជាន់ខ្ពស់អាម៉េរិក និងចិន ពិភាក្សាគ្នាត្រៀមលក្ខណៈសម្រាប់ជំនួបកំពូលរវាងលោក Donald Trump និងលោក Xi Jinping

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក លោក Scott Bessent និងឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng ចាប់ផ្តើមជំនួបពិភាក្សាកាលពីថ្ងៃអាទិត្យ និង បន្តរហូតដល់ថ្ងៃច័ន្ទនេះ ដើម្បីត្រៀមលក្ខណៈមុនពេលកិច្ចប្រជុំកំពូលរវាងមេដឹកនាំមហាអំណាចទាំងពីរ

ធនាគារជាតិនៃកម្ពុជា សម្រេចដាក់ធនាគារ ឈីហ្វ ក្រោមអភិបាលបណ្តោះអាសន្នរយៈពេល ៣ ខែ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 21/09/2026

នាគារជាតិនៃកម្ពុជា (NBC) បានសម្រេចដាក់ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ស្ថិតក្រោមអភិបាលបណ្តោះអាសន្នរយៈពេល ៣ ខែ ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីពិនិត្យឃើញថា ធនាគារនេះមានការខ្វះចន្លោះក្នុងការអនុលោមតាមបទប្បញ្ញត្តិជាធរមាន

ក្រសួងទេសចរណ៍ដាក់ឱ្យអនុវត្តផែនការ ៥ ឆ្នាំ ប្រែក្លាយសៀមរាបជាគោលដៅបេតិកភណ្ឌឆ្លាតវៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

ក្រសួងទេសចរណ៍បានដាក់ឱ្យអនុវត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៦-២០៣០» ដើម្បីជំរុញការអភិវឌ្ឍខេត្តឱ្យក្លាយជាគោលដៅទេសចរណ៍បេតិកភណ្ឌឆ្លាតវៃកម្រិតពិភពលោក

សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ ​ផ្ដល់​អត្ថប្រយោជន៍​ដល់​ពលរដ្ឋ​ជាង​ ៤០០ ​​គ្រួសារ​នៅ​រមាស​ហែក​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/09/2026

សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ ​ក្នុង​ឃុំ​អំពិល​ ​ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ ​កំពុង​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៤០០​ ​គ្រួសារ​ ​តាមរយៈ​ការ​ប្រមូល​អនុផល​ព្រៃឈើ​ ​និង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ

ទំហំជួញដូរផ្សារមូលបត្រកម្ពុជាឡើងដល់ ១៦.៩៦ ពាន់លានរៀល បំបែកកំណត់ត្រាថ្មី

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/09/2026

ផ្សារមូលបត្រកម្ពុជា (CSX) បានបន្តកត់ត្រាកំណត់ត្រាថ្មី ដោយទំហំជួញដូរសរុបប្រចាំថ្ងៃកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បានកើនដល់ ១៦.៩៦៥.៩១៥.៩៧០ រៀល ឬប្រមាណ ៤,២ លានដុល្លារ