ថៃ៖ សមាគមភ្នាក់ងារទេសចរណ៍ថៃ ATTA កំពុងអំពាវនាវអោយរដ្ឋាភិបាលលុបចោលការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ សម្រាប់ការមកដល់របស់ភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងនៅត្រីមាសទី ៣ នៃឆ្នាំ ២០២១ នេះបើតាមសារព័ត៌មាន The Thaiger ។
ប្រធានសមាគមភ្នាក់ងារទេសចរណ៍ថៃ ATTA លោក វីឈីត ប្រាកប់ហ្គោសុល និយាយថា ដើម្បីជួយក្រុមហ៊ុនទេសចរណ៍ រដ្ឋាភិបាលត្រូវតែផ្តោតលើការគ្រប់គ្រងរលកទី ២ នៃការឆ្លងជំងឺកូវីដ១៩ឲ្យបាននៅខែក្រោយ និងធ្វើយ៉ាងណាឲ្យករណីឆ្លងធ្លាក់ចុះមកត្រឹមខ្ទង់ដប់ ហើយថា បើសិនចំនួនឆ្លងបានថយចុះពីរាប់រយមកខ្ទង់ដប់នោះ វាគួរតែបង្កើតការជឿទុកចិត្ត និងបរិយាកាសទេសចរណ៍ល្អប្រសើរ ។
លោក វីឈីត បានអះអាងថា វាត្រូវបានគេជឿជាក់ថា នៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០២១ នឹងមានភ្ញៀវទេសចរបរទេសមកទស្សនាប្រទេសថៃកាន់តែច្រើន ហើយវិស័យទេសចរណ៍នឹងងើបឡើងវិញជាង៨០ភាគរយក្នុងឆ្នាំ២០២២ខាងមុខ ខណៈបញ្ហានេះនឹងដោះស្រាយសេដ្ឋកិច្ចដែលកំពុងមានការលំបាករបស់ប្រទេសថៃជាបណ្តើរៗ ៕



របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/04/2026
បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍




វិថីហិរញ្ញវត្ថុ

















Account
Security
Favourite Content