Arthur Brook Reports ប៉ុស្តិ៍យូធូប ដែលជាតំណាងឲ្យអង្គភាពសារព័ត៌មានអនឡាញមួយរបស់កុមារាជនជាតិអាមេរិកម្នាក់មានឈ្មោះថា Arthur Brook ដែលកំពុងរស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។

សារព័ត៌មានអនឡាញនេះត្រូវបានបង្កើតឡើងដំបូងតាំងតែពីឆ្នាំ២០១៦នៅពេលដែលគាត់មានវ័យទើបតែ៦ឆ្នាំ។ បច្ចុប្បន្នចម្រើនវ័យដល់១១ឆ្នាំ Arthur គឺជាកូនប្រុសដែលកើតចេញពីត្រកូលអ្នកកាសែតដោយមានឪពុកជាអ្នករាយការណ៍ព័ត៌មានទាន់ហេតុការណ៍ដ៏មានបទពិសោធស្រាប់ទើបធ្វើឲ្យគាត់ស្រលាញ់ជំនាញនេះខ្លាំងតាំងតែពីពេលមានវ័យបាន៥ឆ្នាំ និងចាប់ផ្តើមបង្កើតវាឡើងនៅឆ្នាំបន្ទាប់។

បច្ចុប្បន្ន Arthur Brook Repots ដែលមាន Arthur ជាអ្នករាយការណ៍ជួរមុខនោះបានចាប់យកព័ត៌មានដែលផ្តោតសំខាន់តែទៅលើបញ្ហារបស់អ៊ុយក្រែនប៉ុណ្ណោះដោយសារតែមានម្តាយជនជាតិអ៊ុយក្រែន។ ថ្មីៗនេះ Arthur និងឪពុកព្រមទាំងបងស្រីផងដែរ បានធ្វើដំណើរស្ទើរគ្រប់រដ្ឋនៅទូទាំងសហរដ្ឋអាមេរិកដើម្បីប្រមូលយកព័ត៌មាននានាស្តីអំពីអ៊ុយក្រែនមានទាំងក្រុមអ្នកធ្វើការប្រមូលផ្តុំប្រឆាំងរុស្ស៊ីផង និងក្រុមជនជាតិអ៊ុយក្រែនដែលកំពុងភៀសខ្លួននៅអាមេរិកផង។
បើទោះបីជាមិនទាន់មានអ្នកចុះឈ្មោះ ឬ Subscribe ច្រើននៅឡើយក្តី ប៉ុន្តែកម្មវិធីព័ត៌មាន Arthur មានទាំងព័ត៌មានបែបយកការណ៍ព័ត៌មានវិភាគ ព័ត៌មានសំភាស និងព័ត៌មានជាច្រើនប្រភេទផ្សេងទៀតផងដែរ។ គួរឲ្យដឹងដែរថា សារព័ត៌មានអនឡាញនេះបច្ចុប្បន្នមាន Arthur ជាអ្នករាយការណ៍ផង និងជាពិធីករផងនៅក្នុងកម្មវីធីព័ត៌មានទាំងឡាយហើយមានបងស្រីឈ្មោះ Sophia គឺជាអ្នកជំនួយការផ្នែកកាមេរ៉ា និងសម្លេង ខណៈដែលឪពុកជាអ្នករាយការណ៍ជើងចាស់នោះគឺជាផលិតករផង និងជាអ្នកបច្ចេកទេសផង៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content