គម្រោងសាងសង់ពហុកីឡដ្ឋានមរតកតេជោដែលជាសំណង់ប្រវត្តិសាស្ត្ររបស់កម្ពុជាក្រោមជំនួយរបស់រដ្ឋាភិបាលចិនមានតម្លៃប្រមាណ160លានដុល្លារ គិតត្រឹមដើមខែឧសភា ឆ្នាំ2021សម្រេចបានប្រមាណ95ភាគរយ និងឈានទៅរកការបញ្ចប់សាងសង់ទាំងស្រុងស្របទៅតាមផែនការដែលបានគ្រោងទុក។
ពហុកីឡដ្ឋានដ៏ធំមួយដែលជាសមិទ្ធផលជាប្រវត្តិសាស្ត្រមួយនេះ កំពុងសាងសង់ដោយក្រុមហ៊ុនប្រទេសចិន China State Construction Engineering Corporation នៅលើផ្ទៃដីជាង 94ហិកតា ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ជិតក្រុងរណបក្រុមហ៊ុន លី យ៉ុងផាត់ ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានមានប្រសាសន៍ថា៖
“ចំពោះការសាងសង់កីឡដ្ឋានធំត្រូវបានពន្លឿនឲ្យបានឆាប់រហ័ស ដោយគិតមកដល់ពេលនេះសម្រេចបាន95ភាគរយហើយ ខណៈការបំណាក់កៅអីអង្គុយនៅសល់តែប៉ុន្មានរយកៅអីទៀតប៉ុណ្ណោះ។ ការសាងសង់ពហុកីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជាហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមអស្ចារ្យសម្រាប់ការប្រកួត ការប្រារព្ធពិធីបើក-បិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី32 ឆ្នាំ2023នោះ គិតដល់ពេលនេះសម្រេចបាន95ភាគរយហើយ”
ឯកឧត្តមបានបន្តថា នៅសល់តែរយៈពេលដ៏ខ្លីខាងមុខនេះ សំណង់កីឡដ្ឋានធំនឹងរួចរាល់ជាស្ថាពរតាមផែនការដែលបានគ្រោងទុក ហើយហេដ្ឋារចនាសម្ព័ន្ធដ៏ធំស្គឹមស្គៃដ៏អស្ចារ្យរបស់កម្ពុជានឹងក្លាយជានិមិត្តរូបនៃព្រឹត្តិការណ៍កីឡស៊ីហ្គេមលើកទី32 និងអាស៊ានប៉ារ៉ាហ្គេម លើកទី12 ឆ្នាំ2023ជាក់ជាមិនខាន។

ដោយឡែក គម្រោងសំណង់ភូមិកីឡាក៏កំពុងដំណើរការសាងសង់ដែលដេញថ្លៃសាងសង់ដោយវិស័យឯកជន ដើម្បីទទួលការស្នាក់នៅហូបចុករបស់កីឡាករ កីឡាការិនីជាង7,000នាក់ បូករួមទាំងប្រតិភូ ភ្ញៀវពិសេសសរុបប្រមាណ1ម៉ឺននាក់ ដែលភូមិកីឡានេះនឹងអាចរួចរាល់នាចុងឆ្នាំ2022 ដើម្បីប្រគល់ CAMSOC រៀបចំដល់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ2023ឲ្យទាន់ពេលវេលាផងដែរ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content